ប្រទះឃើញរូបភាពចាប់កាន់ Meizu 17th ដោយផ្ទាល់ បង្ហាញថាមានកាមេរ៉ាក្រោយចំនួន 4 គ្រាប់​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

Meizu បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់បង្ហាញទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មី Meizu 17th Series របស់ខ្លួននៅក្នុងប្រទេសចិន ហើយនៅមុនការដាក់បង្ហាញនេះ ក៏មានព័ត៌មានដែលទាក់ទងនឹងទូរសព្ទឆ្លាតនេះ នៅតែបន្តបែកធ្លាយនៅលើបណ្ដាញអ៊ីនធឺណិត ផងដែរ។ មិនខុសទេ ឥឡូវនេះ ព័ត៌មានថ្មី បានលេចធ្លាយលើបណ្តាញអ៊ីនធឺណេត ដែលបង្ហាញថា Meizu 17th នឹងមានបំពាក់កាមេរ៉ា 4 គ្រាប់នៅផ្នែកខាងក្រោយ។

ដោយឡែក មកដល់ពេលនេះ មានប្រភពចែកចាយព័ត៌មានលេចធ្លាយមួយ បានចែករំលែករូបភាពចាប់កាន់ទូរសព្ទឆ្លាតជំនាន់ថ្មី Meizu 17th យ៉ាងច្បាស់តែម្ដង និងបានបង្ហាញអំពី ការឌីហ្សាញផ្ទៃខាងក្រោយរបស់ស្មាតហ្វូន ដែលនឹងត្រៀមចេញលក់ នាពេលខាងមុខនេះ ផងដែរ។ កាន់តែគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺថារូបភាពបានប្រទះឃើញថ្មីនេះ បានបង្ហាញអោយយើងមើលឃើញថា Meizu 17th មានបំពាក់កាមេរ៉ាក្រោយដល់ទៅចំនួន 4 គ្រាប់ មានរាងផ្ដេកស្រដៀងនឹង Galaxy S10 អញ្ចឹងដែរ និងអមដោយភ្លើង Flash LED រុំព័ទ្ធជុំវិញកាមេរ៉ាមួយគ្រាប់ ដែលមើលទៅពិតជាប្លែកភ្នែកមែនទែន។ មួយវិញទៀត បើយោងតាមប្រភពព័ត៌មានលេចធ្លាយកន្លងមក បង្ហាញថាលក្ខណៈសម្បតិ្តកាមេរ៉ាក្រោយរបស់ Meizu 17th Series នឹងបំពាក់កាមេរ៉ាគោលមានទំហំ 100 មេហ្គាភិចសែល បូកគ្រាប់ទីពីរ 20 មេហ្គាភិចសែល និងបូកមួយគ្រាប់ទៀតទំហំ 20 មេហ្គាភិចសែលដូចគ្នា រីឯមួយគ្រាប់ទៀតមិនទាន់មានការបញ្ជាក់ប្រាប់នៅឡើយទេ។

ក្រៅពីនេះ បើយោងតាមព័ត៌មានលេចធ្លាយកន្លងមក ក៏បានបង្ហាញថា Meizu 17th Series បានភ្ជាប់មកជាជម្រើសកំណត់ល្បឿន Refresh Rate ចំនួន 2 សម្រាប់អោយអ្នកប្រើប្រាស់ធ្វើការជ្រើស ក្នុងនោះរួមមានដូចជាជម្រើស 60Hz និង 90Hz ផងដែរ។ បន្ថែមពីនេះ ទូរសព្ទឆ្លាតលំដាប់កំពូល Meizu 17th និង Meizu 17th Plus ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់បន្ទះឈីប Snapdragon 865 គួបផ្សំជាមួយជម្រើស RAM ទំហំ 8/12GB ជាប្រភេទ LPDDR5 និងជម្រើសអង្គផ្ទុកទិន្នន័យដល់ទៅទំហំ 512GB។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង