Redmi K30 Pro អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារឥណ្ឌា ក្រោមឈ្មោះថា POCO F2​
ដោយ​ ៖ ឈីរ៉ូ | 5 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ជាពិសេសអ្នកគាំទ្រទូរសព្ទឆ្លាតរបស់ Redmi ប្រាកដជាបានដឹងច្បាស់ហើយថា កាលពី 2 ថ្ងៃ មុននេះ ក្រុមហ៊ុន Redmi បានធ្វើការប្រកាសចេញជាផ្លូវការ នូវទូរសព្ទឆ្លាតលំដាប់កំពូល ជំនាន់ថ្មីចុងក្រោយ ស្ថិតនៅក្នុងត្រកូល K30 Pro របស់ខ្លួន។ Redmi K30 Pro បានភ្ជាប់មកជាមួយកម្លាំងម៉ាស៊ីនលំដាប់កំពូល និងលក្ខណៈសម្បត្តិពិសេសៗជាច្រើន ក៏ដូចជាមានតម្លៃសមរម្យ ថែមទៀតផង។ 

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ 91Mobile យើងទទួលបានដំណឹងថ្មីមួយ ដែលបាននិយាយថា Redmi K30 Pro អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌា ក្នុងពេលឆាប់ៗខាងមុខនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាវាមិនបង្ហាញខ្លួនក្រោមឈ្មោះថា Redmi K30 Pro នោះទេ ប៉ុន្តែជំនួសមកវិញ វាអាចនឹងមានឈ្មោះជាផ្លូវការថា POCO F2។ អញ្ចឹងបើដំណឹងខាងលើនេះ គឺជាការពិតមែននោះ វាមិនមែនជារឿង ដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនោះទេ ព្រោះដូចដែលយើងបានដឹងហើយថា ក្រុមហ៊ុនចិនភាគច្រើន បានយកទូរសព្ទឆ្លាតដែលបានប្រកាសចេញសម្រាប់ទីផ្សារប្រទេសចិន មកផ្លាស់ប្តូរឈ្មោះថ្មី ដើម្បីយកទៅលក់នៅក្នុងទីផ្សារប្រទេសផ្សេង។ ជាក់ស្តែង Redmi K30 ដែលបានប្រកាសចេញ សម្រាប់លក់នៅក្នុងទីផ្សារប្រទេសចិន កាលពីខែធ្នូ ឆ្នាំ 2019 កន្លងទៅ ក៏បានបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌា ក្រោមឈ្មោះថា POCO X2 ផងដែរ។

គួររំលឹកផងថា Redmi K30 Pro បំពាក់មកជាមួយអេក្រង់លាតពេញទំហំ 6.67 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ ជាមួយអេក្រង់ Refresh Rate 60Hz គួបផ្សំជាមួយល្បឿនប៉ះសម្គាល់ 180Hz។ ចំពោះកម្លាំងម៉ាស៊ីន Redmi K30 Pro ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 865 គួបផ្សំជាមួយជម្រើស RAM LPDDR5/LPDDR4x ទំហំ 6/8GB អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យជំនាន់ថ្មីចុងក្រោយគេ UFS 3.1 ទំហំ 128/256GB។ ចំណែកឯផ្នែកកាមេរ៉ាវិញ Redmi K30 Pro ភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ជាប្រភេទហូតឡើងចុះ ទំហំ 20MP និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនគោល (Sony IMX686) ទំហំ 64MP, មួយគ្រាប់ជាលេនទូលាយទូលាយ (Ultra Wide 123 ដឺក្រេ) ទំហំ 13, មួយគ្រាប់ទៀតជាលេន Macro ទំហំ 5MP និងមួយគ្រាប់ចុងក្រោយគេជាលេន Portrait ទំហំ 2MP។

 

ដោយ​ ៖ 91 Mobiles
អត្ថបទទាក់ទង