Huawei Mate 40 អាច​នៅតែ​មាន​កាមេរ៉ា​ក្រោយ​រាង​រង្វង់​ដដែល ប៉ុន្តែ​រង្វង់​ជុំវិញ​នោះ​អាច​មាន​លក្ខណៈ​ជា Touch Screen ទៀត​ផង​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

យើងគ្រប់គ្នាធ្លាប់បានឃើញរួចមកហើយ ទាក់ទងនឹងទូរសព្ទឆ្លាតជំនាន់ថ្មីរបស់ Huawei ដែលស្ថិតក្នុងត្រកូល Mate 30 Series ដែលក្នុងនោះ យើងឃើញថា វាបានធ្វើការរចនាមកជាមួយ កាមេរ៉ាក្រោយមានរាងជារង្វង់ ថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថ្មីមួយទៀត ដែលបង្ហាញថា Huawei Mate 40 Pro អាចនឹងនៅតែមានប្រើប្រាស់កាមេរ៉ាក្រោយ រាងជារង្វង់ដដែល ប៉ុន្តែអ្វីដែលពិសេស គឺថា Huawei អាចនឹងកែច្ចៃស៊ុមរាងរង្វង់ ដែលព័ន្ធជុំវិញកាមេរ៉ានោះ ឲ្យទៅជាបន្ទះបង្ហាញ សម្រាប់ផ្តល់ដំណឹងផ្សេងៗផងដែរ។

មិនខុសទេ នៅក្នុងពេលនេះប៉ាតង់មួយ បានបង្ហាញពីរូបរាងខាងក្រោយនៃ ទូរសព្ទឆ្លាតរបស់ Huawei ដែលត្រូវបានគេរំពឹងថា ជាខ្នងក្រោយរបស់ Huawei Mate 40 Series ថែមទៀតផង ដែលក្នុងនោះគឺថា វាបានបំពាក់មកជាមួយ បន្ទះបង្ហាញរាងរង្វង់ ព័ទ្ធជុំវិញកាមេរ៉ាថែមទៀតផង។ ជាការពិតណាស់ នៅក្នុងនោះដែរ គេបញ្ជាក់ថា បន្ទះបង្ហាញជារង្វង់នេះ វាអាចមានសមត្ថភាពច្រើនជាង ការបង្ហាញត្រឹមតែភ្លើងជូនដំណឹង ជាក់ស្ដែងវាអាចជាអេក្រង់មួយ ដែលយើងអាចធ្វើការប៉ះបញ្ជាផ្ទាល់បាន ទៅលើការគ្រប់គ្រងមុខងារផ្សេងៗ និយាយឲ្យចំទៅ វាទំនងជាអាចបង្ហាញ ពីសារ, ការទទួលនូវការ Call ចេញចូល ក៏ដូចជាអាចធ្វើការគ្រប់គ្រង លើការបញ្ជាចាក់តន្រ្តី និងជាពិសេស អាចបង្ហាញចលនាផ្សេងៗ នៅពេលប្រើលើមុខងារ Zoom ក្នុងកាមេរ៉ាផងដែរ។ គួរបញ្ជាក់ដែរថា សម្រាប់រង្វង់ព័ន្ធជុំវិញកាមេរ៉ានេះ គឺយើងបានឃើញ មានការរចនាស្រដៀងគ្នានេះ រួចមកហើយ នៅលើ Mate 30 Series ប៉ុន្តែគ្រាន់តែ រង្វង់នៅលើនោះ គ្រាន់តែជាម៉ូតមួយ ដែល Huawei ធ្វើឡើងមានលក្ខណៈព័ទ្ធជុំវិញកាមេរ៉ា បែកធម្មតាប៉ុណ្ណោះ ពោលគឺមិនមែនជាប្រភេទអេក្រង់ ដូចជាប៉ាតង់ដែលយើង បានប្រទះឃើញនេះទេ។

អញ្ចឹងហើយ បើតាមប៉ាតង់ថ្មី ដែលគេបានប្រទះឃើញនេះ អាចបញ្ជាក់បានថា Huawei Mate 40 Series អាចនឹងមានទម្រង់កាមេរ៉ាស្រដៀងគ្នាជាមួយ Mate 30 Series ដែរ ប៉ុន្តែវាអាចនឹងពិសេសត្រង់ មានរង្វង់ព័ទ្ធជុំវិញកាមេរ៉ា ជាប្រភេទអេក្រង់ ដែលអាចបង្ហាញដំណឹងផ្សេងៗ អាចគ្រប់គ្រងលើបទចម្រៀង ក៏ដូចជាធ្វើការទទួល ឬមិនទទួលពីការ Call បានថែមទៀតផង។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាប៉ាតង់មួយប៉ុណ្ណោះ ហើយរយៈពេលនៃការប្រកាសចេញរបស់ Mate 40 Series ក៏ហាក់ដូចជានៅយូរទៀតឯណោះ ដូច្នេះហើយ យើងមិនទាន់អាចប្រាកដបាននោះទេ ថាអ្វីដែលបានរៀបរាប់នេះ ក្លាយជាការពិត ឬក៏អត់នោះ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង