ពេលនេះ អ្នកអាចធ្វើការកក់ទុក OPPO Reno 3 បានហើយ ក្នុងតម្លៃ 359 ដុល្លារ!​
ដោយ​ ៖ សាន់នី | 2 សប្តាហ៍មុន SHARE

 

កាលពីយប់ថ្ងៃទី 24 មីនា 2020 នេះ ក្រុមហ៊ុន OPPO បានធ្វើការដាក់សម្ពោធ ទូរសព្ទមានកាមេរ៉ាស៊ែលហ្វីទំហំធំ ម៉ូឌែល Reno 3 លើអនឡាញជាផ្លូវការ នៅកម្ពុជា។ ចំពោះមុខអ្នកទស្សនា ទាំងលើកញ្ចក់ទូរទស្សន៍, ទាំងការ Live លើហ្វេសប៊ុកផេក ផ្លូវការរបស់ OPPO និងបណ្តាញសារព័ត៌មាននានា អ្នកតំណាងឲ្យក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “ក្រុមហ៊ុនខិតខំសម្រិតសម្រាង ស្មាតហ្វូនពេញនិយម អមជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប ពិសេសលើការថតរូប ឬវីដេអូ បែបស៊ែលហ្វីបានច្បាស់ស្អាត ហើយក៏ដើម្បីជាការឆ្លើយតប នឹងសំណូមពរ ក៏ដូចជា តម្រូវការរបស់អតិថិជន ផងដែរ។ 

សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ អាចធ្វើការកក់ទុកមុនបាន លើ OPPO Reno 3 ដែលមានពីរពណ៌ គឺពណ៌ខ្មៅបែកខៀវ (Midnight Black) និង ពណ៌គុជស (Sky White)តាមរយៈ Link អនឡាញ ដែលម្ចាស់ហាងលក់ទូរសព្ទនានា ទូទាំងប្រទេស បង្ហោះលើទំព័រហ្វេសប៊ុក ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី 01 មេសា 2020 ក្នុងតម្លៃ $359 ដោយនឹងទទួលបាន កាតាបស្ពាយ OPPO ស្រស់ស្អាត, Power Bank 10000mAh និងស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងកញ្ចប់អ៊ីនធឺណែតធំហ្ម៎ងចំនួន 12សប្តាហ៍។

ការវិលត្រឡប់មកវិញ ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាល្អៗ និងកាមេរ៉ាកាន់តែមានសមត្ថភាព របស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno 3 លើកនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ព្រោះវាមានកាមេរ៉ាមុខ សម្រាប់ថតរូប និងវីដេអូ បែបស៊ែលហ្វី ក្នុងទំហំធំដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra Night Selfie និងស្គេនមុខដោះសោររហ័ស ហើយមានសុវត្ថិភាព។ ផ្នែកខាងក្រោយ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ដែលកាមេរ៉ាទី 1 មានទំហំ 13MP មានកម្រិត f/2.4 ប្រភេទ Telephoto Lens សម្រាប់ថតហ្សូម (5x Hybrid Zoom និង 20x Digital Zoom)។ កាមេរ៉ាទី 2 មានទំហំ 48MP ជាកាមេរ៉ាគោល បំពាក់សេនស័រ Sony IMX586 មានសមត្ថភាពផ្តិតយករូបភាព បានច្បាស់ស្អាតល្អ។ វាមានអមជាមួយនឹងបច្ចេកវិទ្យា គណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាព ក្នុងការបង្កើតរូបភាពទំហំធំ រហូតដល់ទៅ 108MP ថែមទៀត។ កាមេរ៉ាទី 3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយ និងសម្រាប់ថតរូបជិតៗ បែបម៉ាក្រូ 3cm ចំណែកកាមេរ៉ាទី 4 មានទំហំ 2MP សម្រាប់ជំនួយ ដល់ការថតរូបស្ទីលបុរាណ បែបសខ្មៅ។ ក្នុងកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗ មួយចំនួន ដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថត នៅកន្លែងងងឹត អោយមានពន្លឺភ្លឺ, មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូ កាន់តែប្រសើរ។ ទាំងអស់នេះ ក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ឆ្លាតវៃ ជួយគណនា និងកាត់បន្ថយគ្រាប់ល្អិត បានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

OPPO Reno3 បំពាក់បន្ទះឈីប MediaTek Helio P90, មាន CPU 8គ្រាប់ រត់ក្នុងល្បឿន 2.2GHz, ប្រតិបត្តការដោយ Andriod 10 ជាមួយផ្ទៃបង្ហាញជំនាន់ចុងក្រោយ ColorOS 7, មានរ៉េម 8GB, មានមុខងារ Game Space និងអង្គផ្ទុកទិន្នន័យ 128GB, ទំហំថាមពលថ្ម 4025mAh អមជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 Flash Charge, ប្រើប្រាស់ស៊ីមបាន 2 មានរន្ធសម្រាប់បន្ថែម Micro SD Card ខាងក្រៅដល់ 256GB, មានមុខងារកែសម្រួលវីដេអូ Soloop 2.0 និង មុខងារ Multi-User ទូរសព្ទមួយ ជាមួយគណនី 5។ 

ទន្ទឹមគ្នានេះ OPPO ក៏បង្ហាញវត្តមានស្មាតហ្វូនរៀមច្បង Reno3 Pro ក្នុងតម្លៃ 599$ និងផលិតផល IoT ជំនាន់ថ្មី គឺកាសកាលីបឥតខ្សែ  OPPO Eno W31 តម្លៃ 59$ ផងដែរ តែបើទិញផ្គួបជាមួយ OPPO Reno 3 តម្លៃត្រឹម $398។  សរុបមកវិញ OPPO Reno3 គឺមានតម្លៃខ្លួន $359 ដូច្នេះបើចាប់អារម្មណ៍ អាចកក់ទុកមុន ចាប់ពីថ្ងៃទី 25 មីនា ដល់ 01 មេសា 2020 នៅលើអនឡាញរបស់ម្ចាស់ហាងលក់ទូរសព្ទដៃ នានាទូទាំងប្រទេស។

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង