ទទួលបាន បទពិសោធន៍ដ៏ភ្ញាក់ផ្អើលពីការទស្សនាទូរទស្សន៍វៃឆ្លាត សាមសុង Crystal UHD ថ្មី​
ដោយ​ ៖ សាន់នី | 2 សប្តាហ៍មុន SHARE

 

កាលពីសម័យមុន ឬត្រឹមទសវត្សរ៍ 70 ទូរទស្សន៍គឺមានរាងធំ ប៉ោងទយទៅក្រោយ រូបភាពតូច ហើយបែកមិនច្បាស់ និងសខ្មៅទៀត ប៉ុន្តែសម័យនេះ ជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង លោកអ្នកអាចមើលលើសពីរូបភាព និងសំឡេង ដោយរីករាយ។ ទូរទស្សន៍ដែលក្រុមហ៊ុន នឹងធ្វើការណែនាំនៅពេលនេះ គឺជាទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មី ដែលបំពាក់មកជាមួយបច្ចេកវិទ្យាចុងក្រោយ អាចផ្តល់ជូននូវបទពិសោធន៍ នៃការទស្សនាកម្សាន្ត និងការមើលឃើញថ្មី ពុំធ្លាប់មាន។ 

ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ពិតជាធ្វើឱ្យពិភព នៃការមើលឃើញ មានការផ្លាស់ប្តូរ និងមិនអាចបំភ្លេចបាន យ៉ាងពិតប្រាកដ ជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការ អភិវឌ្ឍន៍ចុងក្រោយ ដូចជា៖ 

• Crystal Processor 4K

នេះជាបច្ចេកវិទ្យាមួយចុងក្រោយ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ នៃការទស្សនា លើកញ្ចក់ទូរទស្សន៍កាន់តែអេម ដោយបង្ហាញជូនរូបភាព កាន់តែលម្អិត និងកាន់តែច្បាស់ លើសកម្រិតរូបភាព Full HD ចំនួន 4 ដង (4K Resolution) ជួយឱ្យលោកអ្នករីករាយ លើពិភពកម្សាន្តសម្បូរបែប បានយ៉ាងលឿន និងមានភាពងាយស្រួល!

• Dual LED

វាជាបច្ចេកវិទ្យា ដែលមានមុខងារពិសេស ក្នុងការដុសខាត់រូបភាព និងធ្វើឱ្យមានតុល្យភាព រវាងពណ៌ និងពន្លឺ ឱ្យមានលក្ខណៈដូចធម្មជាតិពិតៗ ទោះបីជាលោកអ្នកមើលពីជ្រុងណា ឬពេលណា ក៏នៅតែទទួលបានបទពិសោធន៍ នៃកម្រិតភាពច្បាស់ បានយ៉ាងល្អ!

• Boundless Design

គ្រប់ម៉ូឌែលនៃទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ទាំងអស់ប្រចាំឆ្នាំ 2020 នេះ សុទ្ធសឹងតែត្រូវបានរចនាឡើង យ៉ាងផ្ចិតផ្ចង់ ស្តើងស្អាត ស្ទើរតែគ្មានគែម ដូច្នេះលោកអ្នកអាចរីករាយ ជាមួយនឹងបទពិសោធន៍ នៃការបង្ហាញរូបភាពធំច្បាស់ល្អ លើអេក្រង់លាតពេញតួ ដែលពុំធ្លាប់មានពីមុនមក!

• Mobile View (Mirroring Screen on TV)

មុខងារ និងបច្ចេកវិទ្យាថ្មីមួយនេះ គឺប្លែក និងល្អ ក្នុងការធ្វើឱ្យលោកអ្នកកាន់តែពេញចិត្ត ក្នុងការកម្សាន្តទាំងនៅលើទូរសព្ទដៃ និងលើទូរទស្សន៍ ដោយធ្វើការបែងចែកលើកញ្ចក់អេក្រង់ទូរទស្សន៍ (Split Screen) ក្នុងពេលតែមួយ។ ដូច្នេះលោកអ្នកនឹងមិនខកខាន ក្នុងការទស្សនាការកម្សាន្ត កម្មវិធីដែលលោកអ្នកពេញចិត្តឡើយ ហើយអ្វីដែលពិសេសនោះ លោកអ្នកនឹងទទួលបានអារម្មណ៍ កាន់តែរំភើបជាមួយក្រាហ្វិកតន្ត្រីលោតកន្ត្រាក់ ទាក់ទាញតាមបទភ្លេង ឬចម្រៀង ដែលមានក្នុងទូរសព្ទដៃ មកលើអេក្រង់ទូរទស្សន៍ (Visual Effect Via Music Wall)! 

• 4K Upscaling

បច្ចេកវិទ្យាចុងក្រោយ ដែលមានសមត្ថភាព ក្នុងការដុសខាត់ និងបំលែងគុណភាព កម្រិតរូបភាព ឱ្យកាន់តែច្បាស់ត្រជាក់ភ្នែក មកក្នុងកម្រិត 4K ទាំងអស់គ្រប់ពេលវេលា និងគ្រប់ប្រភព ទោះបីជាកម្រិតរូបភាពដើមមិនមែន 4K យ៉ាងណាក៏ដោយ ក៏លោកអ្នកអាចទស្សនា ទទួលបានបទពិសោធន៍កម្រិតរូបភាព 4K ពិតៗដែរ!

ដូច្នេះ សូមរួសរាន់ឡើងអតិថិជន សាមសុង ទាំងអស់ ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ 2020 នេះ សឹងតែថា លោកអ្នកមិនបាច់ចំណាយពេល ទៅមើលកុននៅខាងក្រៅក៏បាន ហើយអាចបង្កើនការជួបជុំគ្រួសារ ដោយរីករាយ និងមានសុភមង្គល បានថែមទៀតផង។ 

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផល ដោយផ្ទាល់ តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32។

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង