នេះជាកំណែអាប់ដេត iOS 12.4.6 ជំនាន់ចុងក្រោយសម្រាប់ iPhone និង iPad ស៊េរីចាស់ៗ​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

កាលពីយប់មិញនេះ Apple បានធ្វើការទម្លាក់កំណែអាប់ដេត iOS 13.4 និង iPadOS 13.4 ជំនាន់ចុងក្រោយ ទៅអោយអ្នកប្រើប្រាស់ទាំងអស់ ធ្វើការទាញយកមកតម្លើង បន្ទាប់ពីបានធ្វើការត្រួតពិនិត្យឃើញ នៅសល់កំហុសឆ្គងដទៃៗទៀត ដែលមាននៅលើ iOS 13 ជំនាន់ដំបូងៗមក។ មិនត្រឹមតែប៉ុណ្ណោះ Apple ក៏បានធ្វើការបញ្ចេញកំណែអាប់ដេត iOS 12.4.6 ជំនាន់ចុងក្រោយសម្រាប់ iPhone និង iPad ស៊េរីមុនៗ ផងដែរ។

ជាការពិតណាស់ Apple ទើបបានសម្រេចចិត្តធ្វើការទម្លាក់កំណែអាប់ដេត iOS 12.4.6 ជំនាន់ថ្មី សម្រាប់ iPhone 6, iPhone 6 Plus, iPhone 5S និងឧបករណ៍ម៉ូឌែលចាស់ៗ មួយចំនួនទៀត។ លើសពីនេះទៅទៀត ចំពោះកំណែអាប់ដេតថ្មីនេះ ក៏ត្រូវបានដាក់អោយធ្វើការអាប់ដេតសម្រាប់ iPad មួយចំនួនដូចជារួមមាន iPad Air (ជំនាន់ដំបូង), iPad mini 2, iPad mini 3, និង Software 8.4.3 សម្រាប់ Apple TV ជំនាន់ទី 3 ផងដែរ។ យ៉ាងណា សម្រាប់ការចេញផ្សាយរបស់ Apple មិនបាននិយាយច្រើនពីអ្វីដែលបានផ្លាស់ប្តូរនៅក្នុងកំណែអាប់ដេតជំនាន់ថ្មីនេះឡើយ ឬបង្ហាញពីអ្វីដែលអ្នកប្រើប្រាស់ ដែលត្រូវតែធ្វើការអាប់ដេតនោះដែរ។ ដោយ គ្រាន់តែបាននិយាយថា ការធ្វើបច្ចុប្បន្នភាពនេះ គឺត្រូវបានណែនាំអោយអាប់ដេតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ទោះបីជាវា មិនមានអ្វីដែលគួរអោយចាប់អារម្មណ៍ក៏ដោយ។ ប៉ុន្ដែ កំណែអាប់ដេតមួយនេះ ក៏បានជួយជួសជុលទៅលើបញ្ហាដែលកើតមាន មួយចំនួនលើការប្រើប្រាស់ និងបានពង្រឹងបន្ថែមផ្នែកប្រព័ន្ធសុវត្ថិភាព ផងដែរ។

មួយវិញទៀត នេះគឺជាដំណឹងល្អមួយ សម្រាប់ប្រិយមិត្តណា ដែលជាម្ចាស់ម៉ូឌែលទូរសព្ទ iPhone 5s ទាំងអស់ ដោយនៅតែទទួលបានដំណែអាប់ដេតថ្មី បើទោះបីជាវាមានអាយុកាលជាង 7 ឆ្នាំហើយក៏ដោយ។ ដូច្នេះ ដើម្បីធ្វើការអាប់ដេត ប្រិយមិត្តអាចចូលទៅកាន់ Settings > General > Software Update បន្ទាប់មកចុច Download and Install ជាការស្រេច។ គួរបញ្ជាក់ថា មុននឹងធ្វើការអាប់ដេត ត្រូវប្រាកដសិនថា iPhone របស់លោកអ្នក មានថ្មចាប់ពី 50% ឡើងទៅ និងត្រូវការភ្ជាប់ Wi-Fi ផងដែរ។

ដោយ​ ៖ Redmondpie
អត្ថបទទាក់ទង