ហ្គេមបៀរ Gwent: The Witcher Card Game ដាក់ឲ្យលេងលើ Android ហើយ​
ដោយ​ ៖ គាលី | 2 សប្តាហ៍មុន SHARE

 

ជាការពិតណាស់ ហ្គេម Gwent គឺមានប្រជាប្រិយភាពខ្លាំង ដោយវាបានដាក់ឲ្យលេងរួចមកហើយនៅលើកុំព្យូទ័រលើតុ និងតាមម៉ាស៊ីនហ្គេមល្បីៗមួយចំនួន ដូចជា PlayStation 4 និង Xbox One ជាដើម។ បន្ទាប់មក ក្រោយពីបានប្រកាសចេញ ដាក់ឲ្យលេងជាលើកដំបូង នៅលើប្រព័ន្ធប្រតិបតិ្តការ iOS អស់មួយរយៈពេលហើយនោះ ទីបំផុតពេលនេះ Gwent: The Witcher Card Game ក៏បានធ្វើដំណើរមកកាន់ប្រព័ន្ធប្រតិបត្តិការ Android ដែរ ហើយថែមទាំងឥតគិតថ្លៃទៀតផង។

សម្រាប់អ្នកមិនទាន់ដឹង Gwent គឺជាផ្នែកមួយនៅក្នុងហ្គេម The Witcher 3: Wild Hunt ជាមួយលក្ខណៈលេងបែបសន្លឹកបៀ ដែលអ្នកលេងត្រូវតែប្រមូលផ្តុំគ្នានូវសន្លឹកបៀទាំងនោះ  ទៅក្នុងការប្រតួករបស់ពួកគេ។ ពិតមែនណាស់ វាមានលក្ខណៈលេង ស្រដៀងទៅនឹងហ្គេម Hearthstone និង Magic: The Gathering ដែរ ដោយពឹងផ្អែកយ៉ាងខ្លាំងទៅលើយុទ្ធសាស្ត្រ និងមធ្យោបាយ ដូចជាស្នៀតផ្សេងៗ ប្រៀបដូចយើងបញ្ជាកងទ័ពឲ្យប្រយុទ្ធគ្នានៅសមរភូមិ ដូច្នេះជំនាញ ឬគំនិតរបស់អ្នក នឹងក្លាយជាអាវុធដ៏អស្ចារ្យបំផុត ក្នុងហ្គេមមួយនេះ។ 

ដើម្បីទាញយកហ្គេមមួយនេះ វាតម្រូវឲ្យទូរសព្ទ ឬថេប្លេតរបស់យើង ដំណើរការចាប់ពីប្រព័ន្ធប្រតិបតិ្ត Android 7 និងមានរ៉េមទំហំ 1.5 ឡើងទៅ ហើយហ្គេមនេះត្រូវការទំហំត្រឹម 2.8GB ប៉ុណ្ណោះ។ ដូច្នេះ ដើម្បីចង់ដឹងថាវាសប្បាយ និងប្លែកអ្វីខ្លះនោះ កុំភ្លេចចូលដោនឡូដយកមកលេងទាំងអស់គ្នា នៅទីនេះ។

 

 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង