ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ឈីបជំនាន់ថ្មី Kirin 820 ដែលត្រៀមនឹងបង្ហាញខ្លួន​
ដោយ​ ៖ ឈីរ៉ូ | 5 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងហើយថា បន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei គឺ Kirin 820 នឹងបង្ហាញខ្លួនជាលើកដំបូង នៅលើទូរសព្ទឆ្លាតជំនាន់ថ្មី Honor 30S ដែលត្រៀមនឹងប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 30 ខែមីនា ឆ្នាំ 2020 ខាងមុខនេះ។ គួរបញ្ជាក់ផងថា ខណៈពេលនេះ ក្រុមហ៊ុន Huawei មិនទាន់បានប្រកាសចេញជាផ្លូវការ នូវបន្ទះឈីបជំនាន់ថ្មី Kirin 820 របស់ខ្លួននោះឡើយ ដូច្នេះយើងមិនទាន់បានដឹងច្បាស់អំពីលក្ខណៈសម្បត្តិលម្អិតរបស់បន្ទះឈីបមួយនេះទេ។

ប៉ុន្តែបើយោងទៅតាមរូបភាព Screenshot ចំនួន 3 សន្លឹក ដែលយើងប្រទះឃើញនៅលើគេហទំព័រមួយមានឈ្មោះថា Sparrows News បានបង្ហាញឲ្យយើងដឹងថា បន្ទះឈីប Kirin 820 មានទំហំ 7nm មាន Cores សរុបចំនួន 8 Cores ដោយ 1 Core គឺជា Cortex-A76 អាចរត់បានក្នុងល្បឿន 2.36GHz និង 3 Cores ទៀត គឺជា Cortex-A76 ដូចគ្នា អាចរត់បានក្នុងល្បឿន 2.23GHz ចំណែកឯ 4 Core ទៀត គឺជា Cortex-A55 អាចរត់បានក្នុងល្បឿន 1.84GHz អមមកជាមួយ GPU ប្រភេទ Mali G57។ បន្ថែមពីនេះទៅទៀត បើផ្អែកទៅតាមរូបភាព Screenshot ដដែលនេះ ក៏បានបញ្ជាក់ឲ្យយើងដឹងថា បន្ទះឈីប Kirin 820 អាចទាញយកពិន្ទុសរុបពី AnTuTu បានខ្ទង់ 375270 ពិន្ទុ។ ដោយវាទទួលបានពិន្ទុ CPU សរុបចំនួន 130,080, ពិន្ទុ GPU សរុបចំនួន 116,516, ពិន្ទុ Memory សរុបចំនួន 66,886 និងចុងក្រោយគេ វាទទួលបានពិន្ទុ UX សរុបចំនួន 61,788។  ខណៈដែល បន្ទះឈីប Kirin 980 អាចទាញយកពិន្ទុសរុបពី AnTuTu បានខ្ទង់ 397541 ពិន្ទុ។ ដោយវាទទួលបានពិន្ទុ CPU សរុបចំនួន 132,667, ពិន្ទុ GPU សរុបចំនួន 132,349, ពិន្ទុ Memory សរុបចំនួន 67,205 និងចុងក្រោយគេ វាទទួលបានពិន្ទុ UX សរុបចំនួន 65,314។ 

ដូច្នេះបើយើងធ្វើការប្រៀបធៀបពិន្ទុសរុប ដែលបន្ទះឈីបទាំង 2 នេះអាចទាញបានពីកម្មវិធី AnTuTu បានបង្ហាញឲ្យយើងដឹងថា បន្ទះឈីប Kirin 820 មានកម្លាំងស្ទើរតែប្រហាក់ប្រហែលជាមួយនឹងបន្ទះឈីប Kirin 980 ទៅហើយ។ បើងាកទៅមើលការធ្វើតេស្ត Geekbench វិញម្តង ឃើញថា បន្ទះឈីប Kirin 820 អាចធ្វើការទាញយកពិន្ទុ Single-Core ពី Geekbench បានខ្ទង់ 635 ពិន្ទុ និង Multi-Core បានខ្ទង់ 2433 ពិន្ទុ។ ខណៈដែល បន្ទះឈីប Snapdragon 765G អាចធ្វើការទាញយកពិន្ទុ Single-Core ពី Geekbench បានខ្ទង់ 618 ពិន្ទុ និង Multi-Core បានខ្ទង់ 1909 ពិន្ទុ។ ចំណែកឯ បន្ទះឈីប MedieTek Dimensity 1000L អាចធ្វើការទាញយកពិន្ទុ Single-Core ពី Geekbench បានខ្ទង់ 665 ពិន្ទុ និង Multi-Core បានខ្ទង់ 2601 ពិន្ទុ

 

ដោយ​ ៖ Sparrows News
អត្ថបទទាក់ទង