realme នឹងបន្ថែមកាដូរាល់ការជាវ realme 5i បន្ទាប់ពីទទួលបានលទ្ធផលល្អ ក្នុងទីផ្សារប្រទេសកម្ពុជា​
ដោយ​ ៖ សាន់នី | 2 សប្តាហ៍មុន SHARE

 

realme ជាម៉ាកផលិតផលបច្ចេកវិទ្យា ដែលទើបនឹងបង្កើតឡើង ក្នុងឆ្នាំ 2018 ហើយក៏មានការរីកចម្រើនឆាប់រហ័ស នៅក្នុងពិភពលោក ផងដែរ។ នៅក្នុងឆ្នាំ 2019 វិញ realme ក៏បានជាប់ជាម៉ាកទូរសព្ទ ឈរលេខរៀងទី 7 ទូទាំងពិភពលោក ហើយសម្រាប់ក្នុងទីផ្សារ ប្រទេសកម្ពុជា realme បានប្រើរយៈពេលត្រឹមកន្លះឆ្នាំប៉ុណ្ណោះ ក៏ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ និងបានសម្រេច ការលក់ប្រចាំខែ មានដល់ទៅជាង 10000 គ្រឿង ដែលនេះជាលទ្ធផលមួយ ល្អប្រសើរ។

មូលហេតុធ្វើអោយ realme ទទួលបានការគាំទ្របែបនេះ គឺចាប់តាំងពីពេល realme បានបង្កើតឡើងមក រួច realme តែងតែប្រកាន់ភ្ជាប់ទស្សនៈវិស័យ Dare to Leap សាកល្បងធ្វើការជំនះ ក្នុងវិស័យផ្សេងៗ។ ជាក់ស្តែង នៅខែធ្នូ កាលពីឆ្នាំទៅ realme ក៏បាននាំយកមកនូវទូរសព្ទម៉ូឌែលទីមួយ realme X2 Pro ដែលមានបំពាក់អេក្រង់ 90Hz និងមានការសាកថ្មល្បឿនលឿន 50W មកដល់ក្នុងប្រទេសកម្ពុជា។ នៅក្នុងដើមឆ្នាំនេះផងដែរ realme ក៏បានលើកឡើងថា នឹងធ្វើជាអ្នកផ្សព្វផ្សាយ បច្ចេកវិទ្យាទាន់សម័យ ដោយមិនត្រឹមតែនាំមកនូវផលិតផល AIoT នោះទេ  ហើយក៏ផ្តល់នូវជម្រើសថ្មី សម្រាប់ជីវិតការរស់នៅ បែបទាន់សម័យ របស់យុវវ័យទៀតផង។ ជាមួយគ្នានេះដែរ realme ក៏បានព្យាយាមផ្តល់អោយនូវ បច្ចេកវិទ្យាល្អៗ សម្រាប់ជួរតម្លៃនីមួយៗ ថែមទៀត។

សម្រាប់ realme 5i បានដាក់ប្រកាស ជាផ្លូវការ កាលពីដើមឆ្នាំកន្លងទៅនេះ មានបំពាក់នូវបន្ទះឈីប snapdragon 665 កាមេរ៉ាក្រោយ 4គ្រាប់ និងថាមពលថ្មធំ 5000mAh រីឯតម្លៃត្រឹមតែ 169 ដុល្លារ ប៉ុណ្ណោះ ដែលជាធម្មតា ទូរសព្ទដែលមានបំពាក់កាមេរ៉ាក្រោយ 4 គ្រាប់ និងបន្ទះឈីប snapdragon665 បែបនេះ គឺមានតម្លៃលើសពី 200ដុល្លារ ឬដល់ទៅជិត 300ដុល្លារ ឯណោះ។ តាមរយៈចំនុចនេះ មានន័យថា realme បានខិតខំធ្វើអោយអ្នករាល់គ្នា ទទួលបាននូវបទពិសោធន៍ កាន់តែប្រសើរ នៅក្នុងជួរតម្លៃប៉ុននេះ។

ជាចុងក្រោយ ដើម្បីអរគុណ ទៅដល់អ្នកទាំងអស់គ្នា សម្រាប់ការគាំទ្រកន្លងមកនេះ គឺថារាល់ការទិញទូរសព្ទ realme 5i ចាប់ពីថ្ងៃទី 25 ដល់ថ្ងៃទី 31 ខែមិនា លោកអ្នកនឹងទទួលបានកាដូ អាវយឺត កាសត្រចៀក និងលេខស៊ីម Smart ផងដែរ។

ដោយ​ ៖ realme Cambodia
អត្ថបទទាក់ទង