កំណែអាប់ដេតថ្មីនៃកម្មវិធី TamNeak ជំនាន់សាកល្បង 1.0.5 ទទួលបានមុខងារ Check-In និងថ្មីៗជាច្រើនទៀត​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ខណៈពេលឈានចូលមកដល់ទសវត្សរ៍ថ្មី ខេមបូរីផត បានធ្វើការប្រកាសចេញកម្មវិធី TamNeak ជំនាន់សាកល្បងជាផ្លូវការ ជូនដល់ប្រិយមិត្តទាំងអស់គ្នា ដើម្បីឲ្យទទួលបានបទពិសោធន៍ប្លែក ជាមួយបរិយាកាសថ្មី ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម សម្រាប់ប្រទេសយើងជាពិសេស។ លើសពីនេះទៅទៀត កម្មវិធី TamNeak ក៏មានផ្ដល់ជូនព័ត៌មានបច្ចេកវិទ្យាប្រចាំថ្ងៃ ក្រោមទម្រង់ប្រធានបទជាច្រើនប្រភេទ ឲ្យបានកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត អមដោយផ្ទៃប្រើប្រាស់ UI មានភាពទាក់ទាញ, សាមញ្ញ, និងស្រស់ស្អាត ថែមទៀតផង។ បន្ទាប់ពីក្រុមការងារយើង ក៏ដូចជាមានការចូលរួម ពីក្រុមអភិវឌ្ឍកម្មវិធីខាង Kravanh Eco Technology បានខិតខំព្យាយាមកែតម្រូវ និងបន្ថែមមុខងារថ្មីៗទៅឲ្យកម្មវិធី TamNeak អស់រយៈពេលជាច្រើនខែមក ដោយនាពេលឥឡូវនេះ យើងបានទម្លាក់កំណែអាប់ដេតថ្មីមួយទៀត ដែលត្រូវជាជំនាន់សាកល្បង 1.0.5 ឲ្យធ្វើការទាញយកដោយសេរីហើយ។

មុខងារថ្មីៗ និងការជួសជុលកំហុសនៅក្នុង Tamneak ជំនាន់សាកល្បង 1.0.5 មានដូចជា:

- អាចធ្វើការ Check-in បាន

- ទទួលបានសារដំណឹងកាន់តែប្រសើរជាងមុន

- អាចធ្វើការ Feedback កាន់តែងាយស្រួលជាមួយប៊ូតុងផ្ទាល់តែម្តង នៅពេលដែលអ្នកមានបញ្ហាឬក៏សុំណូមពរផ្សេងៗទាក់ទងនឹង តាមអ្នក (TamNeak)

- បន្ថែមជម្រើសចុះឈ្មោះជាមួយគណនី Gmail ផ្ទាល់

- ពេលមានសារដំណឹងនិងអោយផ្កាយដល់រូបគេ នឹងមានសម្លេងបញ្ជាក់ដ៏ទាក់ទាញ

- បន្ថែមជម្រើសអាចរក្សាទុក Post នានាបាន

- និងល្បឿនដំណើរការកម្មវិធីប្រសើរជាងមុន

បញ្ជាក់៖ មុខងារ Check-in នេះ វានៅមានកម្រិតនៅឡើយ តែវានឹងដំណើរការបានពេញលេញល្អនៅពេលខាងមុខ។

គួរបញ្ជាក់ឲ្យប្រិយមិត្តបានដឹងមុនផងថា ដោយសារតែកម្មវិធី TamNeak កំពុងតែស្ថិតនៅជំនាន់សាកល្បងប៉ុណ្ណោះ ដូច្នេះហើយវាអាចនឹងនៅមានចន្លោះប្រហោងខ្លះនៅឡើយ។ ប្រសិនបើអ្នកទាំងអស់គ្នា បានស្វែងរកឃើញកំហុសណាមួយ នៅលើកម្មវិធី TamNeak ក្នុងពេលកំពុងតែប្រើប្រាស់នោះ សូមធ្វើការផ្ដល់ជាដំណឹងជូនក្រុមការងារយើង តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ TamNeak ឬក៏ រាយការណ៍តាមរយៈកម្មវិធីផ្ទាល់តែម្ដង ដូចដាក់បង្ហាញក្នុងរូបភាពខាងក្រោមនេះ។

តំណរភ្ជាប់៖

***ដើម្បីធ្វើការទាញយក APK របស់កម្មវិធី TamNeak ជំនាន់សាកល្បង 1.0.5 មកដំឡើងប្រើ សូមចុចទីនេះ

***ដើម្បីធ្វើការទាញយក APK របស់កម្មវិធី TamNeak ជំនាន់សាកល្បង 1.0.5 មកដំឡើងប្រើ សូមចុចទីនេះ

របៀបដំឡើង ឬ អាប់ដេតពីជំនាន់មុន ៖ ចូរធ្វើការទាញយកឯកសារ APK តាមរយៈតំណរភ្ចាប់ខាងលើមកក្នុងទូរសព្ទឆ្លាតប្រភេទ Android របស់អ្នក នៅពេលទាញយករួចហើយ ចូលបើកឯកសារនោះ រួចចុចលើពាក្យថា Install ដោយរង់ចាំបន្ដិច នោះកម្មវិធី TamNeak បានដំឡើងបានដោយជោគជ័យតែម្ដង។ ចំពោះអ្នកកំពុងតែប្រើប្រាស់នៅលើជំនាន់មុនហើយ ដូច្នេះមុននឹងធ្វើការអាប់ដេតកម្មវិធីនេះ ជាដាច់ខាតត្រូវលុបកម្មវិធីចាស់ចោលជាមុនសិន សឹមតម្លើងឯកសារ APK ថ្មីនេះតាមក្រោយជាការស្រេច។

បញ្ជាក់:  កម្មវិធី TamNeak នឹងដាក់អោយទាញយកពី App Store និង Play Store នៅក្នុងពេលឆាប់ៗខាងមុខនេះ។

សាជាថ្មីម្ដងទៀត ក្រុមការងារយើង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកទាំងអស់គ្នា ដែលបានផ្តល់ការគាំទ្រ រង់ចាំ និងមតិរិះគន់ក្នុងន័យស្ថាបនា ដល់កម្មវិធី TamNeak របស់យើង។ ពួកយើងនឹងព្យាយាមដុសខាត់កម្មវិធីនេះ ឲ្យកាន់តែប្រសើរ មានភាពត្រឹមត្រូវ និងបន្ថែមមុខងារថ្មីៗចូលទៅក្នុងនោះ នៅពេលឆាប់ៗខាងមុខនេះទៀត។ សូមអរគុណ!

សម្រាប់ព័ត៌មានលម្អិតបន្ថែមពីមុខងារសំខាន់ៗរបស់ “TamNeak” : សូមចុចត្រង់នេះ

តាមអ្នក តាមខ្ញុំ តាមយើងទាំងអស់គ្នា #Tamneak

ដោយ​ ៖ TamNeak
អត្ថបទទាក់ទង