នេះជា iQOO 3 5G ប្រើឈីប Snapdragon 865 ជាមួយរ៉េមទំហំ 12GB LPDDR5 និងមានកម្លាំងសាកថ្ម 55W​
ដោយ​ ៖ គង់គីត | 4 ខែមុន SHARE

 

កាលពីចុងឆ្នាំ 2019 កន្លងទៅនេះ vivo បានប្រកាសចេញនូវស្មាតហ្វូនថ្មី មួយម៉ូឌែលទៀតក្នុងប្រទេសចិន ដែលវាស្ថិតក្នុងត្រកូល iQOO និងវាមានឈ្មោះជាផ្លូវការថា iQOO Neo 855 Racing Edition។ ជាក់ស្ដែង ស្មាតហ្វូនមួយនេះ បានបំពាក់មកជាមួយបន្ទះឈីប Snapdragon 855+ មានរ៉េមទំហំ 12GB និងមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់។ ដោយឡែក ក្នុងថ្ងៃនេះ vivo ក៏បានបញ្ចេញស្មាតហ្វូនស្ថិតក្នុងត្រកូលនេះ មួយម៉ូឌែលទៀត ដែលវាឈ្មោះថា iQOO 3 5G។

ជាការពិតណាស់ សម្រាប់កំពូលស្មាតហ្វូនហ្គេម iQOO 3 ប្រភេទ 5G ថ្មីនេះ វាមានអេក្រង់ទំហំ 6.44 អ៊ីញ ជាប្រភេទ Super AMOLED ក្នុងកម្រិតបង្ហាញរូបភាព Full HD+ 1080 x 2400 ភិចសែល ព្រមទាំង Support HDR10+ មាន Aspect Ratio 20:9 ជាមួយកម្រិតពន្លឺដល់ 800nits ដែលវាមានវិមាត្រ 158.51 x 74.88 x 9.16mm និងទម្ងន់ 214.5 ក្រាម។ លើសពីនេះ វាបានបំពាក់បន្ទះឈីបកំពូល Snapdragon 865 អមដោយបច្ចេលវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់ ប្រើ CPU ជាប្រភេទ Octa-Core រត់បានល្បឿនខ្ពស់បំផុត 2.84GHz មានរ៉េមធំទំហំ 6GB/8GB/12GB រួមជាមួយអង្គផ្ទុកទិន្នន័យ 128GB ឬ 256GB ប្រភេទ UFS 3.1។ ចំពោះ ផ្នែកកាមេរ៉ាខាងក្រោយ វាមានចំនួន 4 គ្រាប់ ដោយលេនដើមមានទំហំ 48 មេហ្គាភិចសែល f/1.79 គ្រាប់ទីពីរអាចលេនទូលាយ ទំហំ 13 មេហ្គាភិចសែល f/2.2 បូកគ្រាប់ទីបីទំហំ 13 ជាលេន Telephoto មាន f/2.46 បូកមួយគ្រាប់ចុងក្រោយទំហំ 2 មេហ្គាភិចសែល f/2.4 ជា Depth សេនស័រ និងមានកាមេរ៉ាមុខមួយគ្រាប់ទំហំ 16 មេហ្គាភិចសែល។ ក្រៅពីនេះ  iQOO 3 5G ក៏អាចមានថាមពលថ្មទំហំ 4,400mAh ជាមួយការគាំទ្រមុខងារសាកថ្មលឿន 55W ដែលមានការអះអាងថា សាកត្រឹមតែ 15 នាទី អាចឡើងថាមពលថ្មពី 0 ដល់ 50 ភាគរយឯណោះ។

លើសពីនេះទៅទៀត iQOO 3 5G វាក៏មានមុខងារពិសេសៗមួយចំនួនទៀត ដូចជា ប្រព័ន្ធបញ្ចុះកម្ដៅ CPU Liquid Cooling អមដោយ Ultra Game Mode និង Touch Response Rate ដល់ 180Hz ដែលនឹងជួយផ្ដល់បទពីសោធន៍ក្នុងការលេងហ្គេម បានកាន់តែរលូន ថែមទៀតផង។ ក្រៅពីនេះ វាក៏មានលក្ខណៈសម្បត្តិមួយចំនួនទៀត រួមមាន អាចប្រើស៊ីមបាន, Bluetooth 5.1, USB-Type C និងមានរន្ធដោតកាស 3.5mm ជាដើម។ មិនតែប៉ុណ្ណោះ វាបានដំណើរការដោយ Android 10 ជាមួយស្បែក Interface iQOO UI 1.0 ហើយចំពោះតម្លៃក្នុងប្រទេសឥណ្ឌាវិញ មានចាប់ពីខ្ទង់ ២ លាន ៦ ម៉ឺនរៀល (515 ដុល្លារ) ឡើងទៅ ជាមួយជម្រើស 3 ពណ៌គឺ Volcano Orange, Quantum Silver និង Tornado Black។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង