OPPO Find X ជំនាន់ក្រោយនេះ នឹងអាចផ្តល់បទពិសោធន៍ពេញលេញ និងកាន់តែសំបូរបែប ដល់អ្នកប្រើប្រាស់​
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

អស់រយៈពេលជាង 2ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន OPPO បានផ្អាកបញ្ចេញស្មាតហ្វូនស៊េរីថ្មីត្រកូល Find បន្ទាប់របស់ខ្លួន ជាបណ្តោះអាសន្ន ដែលធ្វើឲ្យអតិថិជន តែងនិយមស្មាតហ្វូនម៉ូឌែលនេះ រងចាំមើលរហូតមក។ យ៉ាងណា ស្រាប់តែដើមឆ្នាំថ្មី 2020 ក្នុងត្រីមាសទីមួយនេះ ក្រុមហ៊ុន OPPO នៅជុំវិញពិភពលោក បានទម្លាយថា ស្មាតហ្វូនត្រកូល Find  ជំនាន់ក្រោយ ដែលនឹងអាចផ្តល់បទពិសោធពេញលេញ ដល់អ្នកប្រើប្រាស់មិនធ្លាប់មានពីមុនមក បន្ទាប់ពីបានវិនិយោគទឹកប្រាក់យ៉ាងច្រើន លើផ្នែកធនធានមនុស្ស និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ R & D។

 

ហេតុអ្វី Find ស៊េរី ជាគោលដៅចំបង របស់ក្រុមហ៊ុន OPPO? តាមពិតពាក្យថា “Find” តំណាងឲ្យស្មារតីរុករកថ្មី ដូច្នេះស្មាតហ្វូន OPPO ត្រកូល Find ត្រូវបានចាត់ទុកជាស្មាតហ្វូនថ្នាក់ខ្ពស់ លំដាប់កំពូលរបស់ OPPO។ កាលពីឆ្នាំ 2018 ស្មាតហ្វូន OPPO Find X ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់លាតពេញ និងមានការចរនាយ៉ាងល្អ រហូតអាចឈ្នះពានរង្វាន់នៃការឌីហ្សាញល្អបំផុត (Best Design Award) នៅក្នុងប្រទេសចិន ក្នុងកម្មវិធី ប្រគល់ពានរង្វាន់ប៉ាតង់របស់ចិនសម្រាប់សតវត្សន៍ទី 21 (21st China Patent Awards) បានធ្វើឡើងនៅក្នុងអាស៊ី។ អាស្រ័យហេតុនេះ ស្មាតហ្វូនជំនាន់ថ្មី OPPO ត្រូកូល Find ក្នុងយុគសម័យបច្ចេកវិទ្យា 5G ប្រាកដជាស្មាតហ្វូនលំដាប់ខ្ពស់ ដែលល្អជាងមុន បន្ទាប់ពីចំណាយពេលយ៉ាងយូរ ក្នុងការផលិត ឌីហ្សាញ សម្រិតសម្រាងនូវបច្ចេកវិទ្យា ថ្មីៗ ទំនើបៗ សមត្ថភាពលើសពីតម្លៃ។ កាលពីម្សិលមិញ ក្រុមហ៊ុន  OPPO ប្រចាំប្រទេសចិន បានបង្ហើបគម្រោងបង្ហាញ សមាសភាពពិតនៃស្មាតហ្វូនត្រកូល Find ស៊េរីបន្ទាប់ ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO ម៉ោង 17:00pm ត្រូវនឹងម៉ោង 04:00pm នៅប្រទេសកម្ពុជា ថ្ងៃទី 6 មីនា 2020 ខាងមុខនេះ។ 

បើក្រឡេកមកមើលទំព័រហ្វេសប៊ុក ឬ YouTube ផ្លូវការ OPPO ប្រចាំប្រទេសកម្ពុជាឯណេះវិញ កំពុងតែព្រឡូយរូបរាង និងលក្ខណៈពិសេសរបស់ស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីថ្មី របស់ OPPO ត្រកូល Find ជាបណ្តើរៗហើយ។ 

អ្នកទាំងអស់គ្នាសាកគិតមើល៍ នៅពេលដែលស្មាតហ្វូន OPPO ត្រកូល Find មាន DNA ខ្លាំងពីកំណើតអញ្ចឹង ចុះជំនាន់ក្រោយរបស់វាវិញ អាចនឹងទាន់សម័យប៉ុណ្ណា? ហើយអាចនឹងមានរហ្សស័នាមអ្វីទៅ? 

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង