គុណភាពកាមេរ៉ារបស់ Galaxy S20 Ultra នឹងធ្វើការបានកាន់តែប្រសើរ នៅលើកំណែអាប់ដេតដំបូងនេះ​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

Galaxy S20 Ultra គឺជាទូរសព្ទឆ្លាតលំដាប់កំពូល ម៉ូឌែលខ្ពស់ផុតលេខមួយ ស្ថិតនៅក្នុងត្រកូល S20 ដែលទើបបានប្រកាសចេញជាផ្លូវការជាមួយលក្ខណៈសម្បត្តិ និងមុខងារពិសេសៗជាច្រើន។ ក្នុងនោះផងដែរ ផ្នែកកាមេរ៉ាបានចូលរួមចំណែកមួយយ៉ាងធំ ធ្វើឲ្យម៉ូឌែល Galaxy S20 Ultra នេះ ទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់ភ្នាក់ងារសារព័ត៌មានបច្ចេកវិទ្យា ក៏ដូចជា YouTuber ល្បីៗ។ យ៉ាងណាក្តី ទោះមានសមត្ថភាពខ្លាំងប៉ុណ្ណា ក៏វាអាចបន្សល់នូវចំណុចខ្វះខាតមួយចំនួនផងដែរ។ 

ដូច្នេះ ដើម្បីបំពេញចន្លោះប្រហោងមួយចំនួនដែលកើតមាន ក៏ដូចជាពង្រឹងសមត្ថភាពរបស់វា ឲ្យកាន់តែល្អប្រសើរជាងមុន ដោយនាពេលថ្មីៗនេះ Samsung ហាក់ដូចជាចាប់ផ្តើមបញ្ចេញកំណែអាប់ដេត Firmware ដំបូងបង្អស់ទៅឲ្យម៉ូឌែល Galaxy S20 Utlra ជាបណ្តើរៗហើយ បើទោះបីជាវាមិនទាន់បានបង្ហាញខ្លួន លើទីផ្សារទូលំទូលាយក៏ពិតមែន។ ពិតណាស់ នៅក្នុងកំណែអាប់ដេតថ្មីនេះ មានឈ្មោះសម្គាល់ Version ថា G988NKSU1ATBR និងមានទំហំត្រឹមតែ 418MB ប៉ុណ្ណោះ ដោយការអាប់ដេតនេះ គឺសំដៅទៅលើការពង្រឹងផ្នែកសមត្ថភាពកាមេរ៉ា របស់ Galaxy S20 Ultra ធ្វើឲ្យប្រព័ន្ធដំណើរការកាន់តែរលូន ក៏ដូចជាជួសជុលបញ្ហាភ្លើង Flash ពេលកំណត់ទៅ Auto ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏បាននាំយកមកនូវប្រព័ន្ធពង្រឹងសុវតិ្ថភាព សម្រាប់ខែមិនា 2020 មុនគេបង្អស់ ក្នុងចំណោមទូរសព្ទឆ្លាត របស់សាមសុងទៀតផង។

សរុបមក Samsung បានសម្រេចចិត្តបញ្ចេញកំណែអាប់ដេតលើកដំបូងនេះ គឺដើម្បីគ្រាន់ចង់ផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពកាមេរ៉ា រួមនឹងការនាំយកមកជាមួយប្រព័ន្ធសុវតិ្ថភាព ប្រចាំខែមីនា (March Security Patch) សម្រាប់ Galaxy S20 Ultra នេះតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ក៏សង្ឃឹមថា Samsung នឹងទម្លាក់កំណែអាប់ដេតក្រោយថ្មី ជួយពង្រឹងសមត្ថភាពផ្សេងៗ ទៅឲ្យ Galaxy S20 និង S20+ តាមក្រោយដូចម៉ូឌែល S20 Ultra នេះដែរទៅចុះ។ 

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង