Microsoft បង្ហើបជាផ្លូវការថា Xbox Series X នឹងបំពាក់ក្រាហ្វិកកាត 12 Teraflops លឿនជាង RTX 2080 Super ទៅទៀត​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បើតាមរយៈអត្ថបទថ្មីមួយ ដែលបានបង្ហោះនៅលើវេបសាយផ្លូវការរបស់ Xbox គឺត្រូវបានលាតត្រដាងឲ្យឃើញថា ម៉ាស៊ីនហ្គេមជំនាន់ក្រោយរបស់ Microsoft នឹងប្រើប្រាស់ស៊ីភីយូ Zen 2 ជំនាន់ទី 2 របស់ AMD ក្រោមស្ថាបត្យកម្ម Radeon DNA 2 ឬ RDNA 2 ព្រមទាំងផ្ដល់ជូននូវលឿនក្រាហ្វិកកាត ឡើងរហូតដល់ទៅកម្រិត 12 Teraflops ឯណោះ។ ហេតុដូច្នេះហើយ នេះគឺមានន័យថា Xbox Series X មាន GPU ខ្លាំងជាង Xbox One X ចំនួនទ្វេដង និងមានល្បឿនចំនួន 8 ដងលឿនជាង Xbox One ទៅទៀត។

ចំពោះការផ្ដល់ជូននូវល្បឿនក្រាហ្វិកកាតដល់ 12 TFLOPs នេះ គឺអាចធ្វើឲ្យម៉ាស៊ីនហ្គេម Xbox Series X មានសមត្ថភាពខ្ពស់ក្នុងការគណនាបានចំនួន 1200 កោដិ (12 Trillion) ក្នុងមួយវិនាទីតែម្ដង ដោយគ្រាន់បើជាងក្រាហ្វិកកាត GeForce RTX 2080 Super និងស្ថិតនៅក្រោម 2080 Ti បន្ដិចតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត យើងក៏បានដឹងហើយថា វាក៏មានភ្ជាប់មកជាមួយបច្ចេកវិទ្យា DirectX Ray Tracing ភ្ជាប់មកជាមួយគ្រឿង Hardware ស្រាប់ និងបច្ចេកវិទ្យា Variable Rate Shading (VRS) ផងដែរ ដោយពួកវានឹងជួយធ្វើឲ្យ Frame Rates រត់បានស្ថេរភាពល្អ ក៏ដូចជាពង្រីកគុណភាពបង្ហាញ ដោយមិនធ្វើឲ្យប៉ះពាល់អ្វីនោះទេ។ ដោយសារតែឥឡូវនេះ យើងបានដឹងថា វាមានលក្ខណៈសម្បត្តិខ្លាំងដូចនេះហើយ អញ្ចឹងវាប្រាកដជាអាចរត់ហ្គេមភាគច្រើន នៅលើកម្រិតបង្ហាញដល់ 8K និងមានកម្រិតល្បឿន Refresh Rate រហូតដល់ 120fps ដូចក្រុមហ៊ុន Microsoft បានបញ្ជាក់ប្រាប់ ជាក់ជាមិនខានឡើយ។ អ្វីដែលកាន់តែពិសេសទៀតនោះ Xbox Series X នឹងអាចគាំទ្រជាមួយមុខងារ Backward Compatibility ដូច្នេះហើយហ្គេមរបស់ Xbox 360 និង Xbox ជំនាន់ដើម ក៏នៅតែអាចលេងបាន នៅលើម៉ាស៊ីនហ្គេមស៊េរីថ្មីនេះដែរ។

ជាចុងក្រោយ Microsoft បានសន្យាជាមួយយើងទាំងអស់គ្នាថា ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹង Xbox Series X នឹងត្រូវបានលាតត្រដាងបន្ដបន្ទាប់ទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។ ចំណែកឯពេលវេលាដាក់បង្ហាញបន្ថែម ដែលត្រូវបានគេព្យាករណ៍ទុកនោះ គឺអាចនឹងស្ថិតនៅព្រឹត្តិការណ៍ Game Developers Conference ក្នុងខែក្រោយ និងនៅឯព្រឹត្តិការណ៍ E3 ក្នុងខែមិថុនាឆ្នាំ 2020 ខាងមុខនេះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង