Lenovo​ Legion​ ត្រូវ​បាន​គេ​បង្ហើប​ថា​ អាច​ទាញ​យក​ពិន្ទុ​ពី​ AnTuTu​ ដល់​ទៅ​ខ្ទង់​ 60​ ម៉ឺន​ឯណោះ​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីលើកមុន យើងធ្លាប់បានដឹងហើយថា Lenovo ក៏មានគម្រោងក្នុងការដាក់បង្ហាញទូរសព្ទឆ្លាតលំដាប់ Gaming របស់ខ្លួន នៅលើទីផ្សារដែរ ដែលក្នុងនោះ វាត្រូវបានក្រុមហ៊ុនខាងលើបញ្ជាក់ថា នឹងប្រើប្រាស់ឈ្មោះ Legion ដូចកុំព្យូទ័រ Gaming របស់ខ្លួនដែរ។ ដោយឡែក ដំណឹងដែលបង្ហាញពីរូបរាង ក៏ដូចជាលក្ខណៈសម្បត្តិលម្អិតរបស់វា គឺយើងនៅមិនទាន់ឃើញ មានការបង្ហាញណាមួយនោះទេ ប៉ុន្តែនៅក្នុងពេលនេះ យើងក៏ទទួលបានការបង្ហើបមួយ ដែលបង្ហាញថា ទូរសព្ទឆ្លាត Gaming របស់ Lenovo នេះ វាអាចទាញយកពិន្ទុពី AnTuTu បានដល់ទៅជាង 600K ថែមទៀតផង។

មិនខុសទេ បើតាមអ្វីដែល Lenovo បានបង្ហាញនៅលើបណ្តាញសង្គម Weibo នោះគឺជាងរូបភាពមួយ ដែលមានសរសេរពាក្យ Game On ធំៗ ប៉ុន្តែនេះមិនមែនជាចំណុចដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ អ្វីដែលពិសេស គឺនៅខាងក្រោមនោះ មានសរសេរប្រយោគមួយ ដែលមានន័យថា Legion ជាទូរសព្ទ Gaming ដែលលើសពីការសុបិន្តរបស់យើង មានន័យថា វាអាចនឹងមានលក្ខណៈពិសេសច្រើន លើសពីការរំពឹងទុកផងដែរ។ យ៉ាងណាក៏ដោយ ចំណុចនេះនៅតែមិនពិសេសនោះខ្លាំងនោះឡើយ អ្វីដែលពិសេស នៅក្នុងរូបនោះគឺមានបង្ហាញទូរលេខខ្ទង់ 60 ម៉ឺន ដែលធ្វើឲ្យគេជឿជាក់ថា លេខនោះ គឺជាពិន្ទុនៅលើ AnTuTu របស់វាទៀតផង ហេតុនេះមានន័យថា វាទំនងជាងអាចទាញយកពិន្ទុពី AnTuTu បានដល់ខ្ទង់ 60០,000 ឯណោះ។ គួរបញ្ជាក់ដែរថា បើសិនជាវាទទួលបានពិន្ទុបែបនេះមែន អញ្ចឹងអាចនិយាយបានថា វាទំនងជាឈរនៅលើកំពូលតារាងរបស់ AnTuTu ហើយ ព្រោះមកទល់ពេលនេះ មិនទាន់មានទូរសព្ទឆ្លាតណា អាចធ្វើបានដល់ពិន្ទុខ្ទង់នេះនោះទេ។

យ៉ាងណាក៏ដោយ បើតាមដំណឹងបែកធ្លាយលើកមុន គេបានបង្ហាញថា Lenovo Legion នេះ អាចនឹងមាន អេក្រង់ដែលមានកម្រិត Refresh Rate ដល់ 144Hz ជាមួយរ៉េមប្រភេទ LPDDR5 ក៏ដូចជាអង្គផ្ទុកប្រភេទ UFS ជាពិសេសនោះ Lenovo បញ្ជាក់យ៉ាងច្បាស់ថា វានឹងប្រើប្រាស់ឈីបកំពូលរបស់ Qualcomm គឺ Snapdragon 865 នេះផងដែរ។ អញ្ចឹងហើយ បើតាមរយៈការបង្ហាញរបស់ Lenovo នៅលើបណ្តាញសង្គម Weibo នាពេលថ្មីៗនេះ បានបញ្ជាក់ថា ទូរសព្ទឆ្លាតលំដាប់ Gaming ដែលមានឈ្មោះថា Legion របស់ខ្លួន គឺអាចនឹងមានលក្ខណៈពិសេសជាច្រើន ក៏ដូចជាអាចទាញពិន្ទុពី AnTuTu បានដល់ខ្ទង់ 60 ម៉ឺនទៀតផង។

ដោយ​ ៖ Giz China
អត្ថបទទាក់ទង