ទាំងនេះជាហ្គេមល្បីៗដែលអាចគាំទ្រជាមួយអេក្រង់កម្រិត 120Hz បាន​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

មួយរយៈពេលក្រោយៗមកនេះ ទូរសព្ទឆ្លាតទូទៅចាប់ផ្ដើមនាំគ្នាបំពាក់អេក្រង់ Refresh Rate កម្រិតខ្ពស់ៗដូចជាប្រភេទ Gaming អញ្ចឹងដែរ ដោយវាផ្ដល់ជូននូវបទពិសោធន៍ថ្មី កាន់តែល្អថែមមួយកម្រិតទៀត ជាមួយនឹងការអូសរលូនខ្លាំងនៅលើអេក្រង់ ហើយខុសប្លែកពីអេក្រង់ 60Hz ធម្មតាមែនទែន។ យ៉ាងណាក៏ដោយ មិនប្រាកដថាកម្មវិធី និងហ្គេមទាំងអស់ ដែលដាក់ឲ្យទាញយកនាពេលបច្ចុប្បន្ននេះ សុទ្ធតែអាចរត់លើល្បឿន Refresh Rate កម្រិតខ្ពស់ ដូចជាអេក្រង់ទូរសព្ទឆ្លាតទំនើបៗឡើយ។ ហេតុដូច្នេះហើយ ក្នុងអត្ថបទមួយនេះ យើងនឹងដាក់បង្ហាញជូននូវហ្គេមមួយចំនួន ដែលមានប្រជាប្រិយភាព ហើយព្រមទាំងអាចគាំទ្រជាមួយអេក្រង់ Refresh Rate កម្រិតខ្ពស់ថែមទៀតផង។

មុននឹងចូលទៅដល់ហ្គេមទាំងអស់នោះ យើងចង់បញ្ជាក់ប្រាប់ឲ្យដឹងថា នៅលើទីផ្សារបច្ចុប្បន្ននេះ ទូរសព្ទឆ្លាតដែលមានអេក្រង់ Refresh Rate កម្រិតខ្ពស់បាន គឺរួមមានដូចជា Samsung Galaxy S20, S20+ & S20 Ultra (120Hz),  Asus ROG Phone 2 (120Hz), Xiaomi Mi 10 Pro (120Hz), POCO X2/Redmi K30 (120Hz), Razer Phone 2 (120Hz), Oppo Reno 3 Pro (90Hz),  Google Pixel 4/4 XL (90Hz), OnePlus 7T/7T Pro និង OnePlus 7 Pro (90Hz), Realme X2 Pro (90Hz) និង Nubia Red Magic 3S (90Hz) ជាដើម។ ប្រសិនបើប្រិយមិត្តអ្នកអាន កំពុងតែប្រើប្រាស់ទូរសព្ទឆ្លាតមួយក្នុងចំណោមនោះ អាចធ្វើការសាកល្បងហ្គេមល្បីៗ នៅខាងក្រោមនេះបាន ដោយពួកវារួមបញ្ជូលទាំង ៖

• 1945

• Alto’s Odyssey

• Arena of Valor

• Auto Chess

• Dariusburst SP

• Dead Trigger 2

• Dota Underlords

• Marvel Contest of Champions

• Mortal Kombat

• Pac-Man 256

• Shadowgun Legends

• Shadowgun War Games

• Vainglory

• Minecraft

• Injustice: Gods Among Us

• Injustice 2

• Temple Run 2

• Subway Surfers

• Super Mario Run

• Summoners War

អញ្ចឹង ឈ្មោះខាងលើទាំងអស់នេះ សុទ្ធតែជាហ្គេមដ៏ពេញនិយម ក្នុងពេលឥឡូវនេះ ដែលអាចដំណើរការជាមួយអេក្រង់ Refresh Rate កម្រិតខ្ពស់ៗបានដូចជា 90Hz ដល់ 120Hz លើទូរសព្ទទំនើបៗមួយចំនួន មានបំពាក់នូវអេក្រង់ទាំងអស់នោះ។ លើសពីនេះទៅទៀត ហ្គេមភាគច្រើននៅខាងលើ ក៏ដាក់ឲ្យទាញយកនៅក្នុង Play Store ដោយឥតគិតថ្លៃផងដែរ ដូច្នេះកុំភ្លេចសាកល្បងដំឡើងលេង ក្នុងពេលអផ្សុករបស់លោកអ្នក។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង