រដ្ឋាភិបាលជប៉ុនបានផ្ដល់ iPhone ចំនួន 2 ពាន់គ្រឿង ទៅឲ្យអ្នកជាប់លើនាវា Diamond Princess មានផ្ទុកនូវវីរុសកូរ៉ូណា​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

នាវាទេសចរណ៍លំដាប់ថ្នាក់ខ្ពស់ មានឈ្មោះហៅថា Diamond Princess ដែលបានសុំចុះចតនៅកំពង់ផែប្រទេសជប៉ុន ហើយត្រូវបានរាយការណ៍មកថា មានផ្ទុកនូវវីរុសកូរ៉ូណាជិត 200 ករណីរួចមកហើយ នេះបើយោងទៅតាម ក្រុមអ្នកសារព័ត៌មានមកពី Macotakara ក្នុងស្រុកនោះផ្ទាល់តែម្ដង។ រហូតមកដល់ពេលឥឡូវនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្ត ធ្វើការឧបត្ថម្ភនូវទូរសព្ទឆ្លាត iPhone ចំនួន 2 ពាន់គ្រឿង ចែកជូនអ្នកជាប់លើនាវានេះ ដើម្បីងាយស្រួលស្នើសុំថ្នាំ ក៏ដូចជារៀបចំការពិគ្រោះយោបល់ ជាមួយវេជ្ជបណ្ឌិតនានា ហើយទទួលព័ត៌មានថ្មីៗពីមន្ត្រីសុខាភិបាល ឲ្យបានកាន់តែលឿនផងដែរ។

ចំណែកឯ iPhone ទាំងអស់នោះ នឹងត្រូវបានដំឡើងកម្មវិធីសំខាន់ៗ ហើយមានភ្ជាប់មកជាមួយសេវាកម្មរបស់ក្រុមហ៊ុន SoftBank ទៅឲ្យអ្នកជាប់លើនោះស្រាប់ ពីព្រោះទូរសព្ទឆ្លាតរបស់ពួកគេ អាចប្រហែលជាមិនអាចដំណើរការបាន ឬ មិនមែនជា App Store នៃប្រទេសជប៉ុន ជាដើម ដើម្បីមិនអាចទាញយកកម្មវិធី កំណត់មកនោះបានឡើយ។ នាពេលបច្ចុប្បន្ន នាវាទេសចរណ៍លំដាប់ថ្នាក់ខ្ពស់មួយនេះ មានផ្ទុកអ្នកដំណើរចំនួន 3,500 នាក់ និងជាមួយសមាជិកនាវិកផងនោះ ត្រូវបានគេទុកចោល អស់រយៈពេលជាងមួយសប្តាហ៍ហើយ បន្ទាប់ពីស្វែងរកឃើញថា យ៉ាងហោចណាស់មានអ្នកឆ្លងដល់ 170 ករណីឯណោះ។ ការធ្វើដំណើរកម្សាន្ត រយៈពេលពីរសប្តាហ៍ នៅលើនាវាទេសចរណ៍នេះ គឺមានគម្រោងបញ្ចប់តាំងពី 10 ថ្ងៃមុន ប៉ុន្ដែក្រោយពី មន្ត្រីសុខាភិបាលនៃប្រទេសជប៉ុន បានត្រួតពិនិត្យរកឃើញ មេរោគកូរ៉ូណាចំនួនប៉ុន្មានករណីភ្លាម ក៏សម្រេចចិត្តលែងឲ្យចាកចេញ ដោយទុកស្រាវជ្រាវមើលទៀតសិន រហូតមកដល់ថ្ងៃនេះ។



នេះពិតជាវិធីសាស្រ្ដដ៏ល្អមួយ ដែលរដ្ឋាភិបាលជប៉ុនបានរកឃើញថ្មី ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹង ការផ្ទុះឡើងនៃវីរុសមិនទាន់មានវិធីព្យាបាលនេះ ដោយរំពឹងទុកថាអ្នកដំណើរទាំងឡាយ អាចឆ្លើយតបបានលឿនទៅកាន់ក្រុមវេជ្ជបណ្ឌិត ហើយបន្ដរកដោះស្រាយដណ្ដើរគ្នា។

ដោយ​ ៖ Business Insider
អត្ថបទទាក់ទង