Lenovo​​ បាន​ឆ្លើយ​តប​ទៅកាន់​ Xiaomi ​វិញ​ថា ​ឆ្នាំង​សាក​ 65W ​របស់​ក្រុមហ៊ុន​នេះ​វា​ប្រសើរ​ ប៉ុន្តែ​វា​មិន​សូវ​សាក​សម​ជាមួយ​កុំព្យូទ័រ​យួដៃ​នោះ​ទេ​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ដូចដែលយើងបានដឹងហើយថា កាលពីពេលថ្មីៗនេះ Xiaomi បានប្រកាសចេញទូរសព្ទឆ្លាតវៃ ជំនាន់ថ្មីរបស់ខ្លួន ដែលស្ថិតក្នុងត្រកូល Mi 10 ដោយក្នុងនោះយើងឃើញវាមានចំនួន 2 ម៉ូឌែល ដែលមានឈ្មោះថា Mi 10 និង Mi 10 Pro ហ្នឹងឯង។ មិនត្រឹមតែប៉ុណ្ណោះទេ ឆ្លៀតឱកាសជាមួយគ្នានោះ Xiaomi ក៏បានប្រកាសចេញគ្រឿង Accessory ជាច្រើនទៀត ដែលមានដូចជាឆ្នាំងសាកជាដើម លើសពីនេះក្រុមហ៊ុនខាងលើក៏បានយកឆ្នាំងសាកកម្លាំង 65W របស់ខ្លួន ប្រៀបជាមួយឆ្នាំងសាក សម្រាប់កុំព្យូទ័រយួរដៃរបស់ Lenovo ទៀតផង។

មិនខុសទេ ឆ្នាំងសាកកម្លាំង 65W របស់ Xiaomi គឺជាប្រភេទឆ្នាំងសាក PD ដែលអាចធ្វើការសាកថ្មទៅកាន់ កុំព្យូទ័រយួរដៃរបានថែមទៀតផង ហើយអ្វីដែលពិសេសនោះ ឆ្នាំងសាកនេះ ត្រូវបានក្រុមហ៊ុនខាងលើ យកទៅប្រៀបជាមួយឆ្នាំងសាកសម្រាប់ កុំព្យូទ័រយួរដៃរបស់ Lenovo ផងដែរ។ យ៉ាងណាក៏ដោយ នៅក្នុងពេលនេះ Lenovo បានចេញមុខឆ្លើយតបជាមួយ Xiaomi វិញថា ឆ្នាំងសាករបស់ក្រុមហ៊ុននេះ មានសមត្ថភាពល្អ ប៉ុន្តែវាមិនសូវសាកសម ក្នុងការប្រើជាមួយកុំព្យូទ័រយួរដៃនោះទេ ព្រោះថាវាមានប្រើប្រាស់ក្បាលតែ 2 ប៉ុណ្ណោះ ហើយលោកបន្តទៀតថា សម្រាប់កុំព្យូទ័រឆ្នាំងសាកក្បាល 3 ទើបជាជម្រើសប្រសើរ ព្រោះថា វាមានទំហំធំជាង មិនងាយធ្វើឲ្យឆ្លងចរន្ត ព្រមទាំងមិនសូវឡើងកម្តៅ ដូចឆ្នាំងសាកដែលមានក្បាល 2 នោះទេ។ នាយកប្រតិបត្តិរបស់ Lenovo ក៏បានបង្ហាញទៀតថា មិនថាឆ្នាំងសាករបស់ខ្លួន ឬរបស់ Xiaomi នោះទេ វាមានចំណុចល្អរៀងៗខ្លួន ព្រមទាំងបញ្ជាក់ទៀតថា បើសិនជាអ្នកប្រើប្រាស់ នៅក្នុងក្រុមហ៊ុន ឬមួយក្នុងផ្ទះនោះ ដូច្នេះឆ្នាំងសាកកុំព្យូទ័ររបស់ Lenovo គឺវាសាកសមជាង ប៉ុន្តែបើសិនជាសម្រាប់ អ្នកជំនួយ ដែលធ្វើដំណើរច្រើននោះ អញ្ចឹងឆ្នាំងសាកក្បាលពីររបស់ Xiaomi វាសាកសមជាង ជាមួយរូបរាងតូច ងាយស្រួលយកតាមជាង។

អញ្ចឹងហើយ ដូចបានប្រាប់ខាងលើនេះអញ្ចឹង នៅក្នុងពេលថ្មីៗនេះ នាយកប្រតិបត្តិរបស់ Lenovo បានធ្វើការឆ្លើយតប ទៅកាន់ Xiaomi វិញ បន្ទាប់ពីក្រុមហ៊ុននេះ បានយកឆ្នាំងសាករបស់ Lenovo មកប្រៀបជាមួយឆ្នាំងសាក ជំនាន់ថ្មីរបស់ខ្លួន ដែលប្រើប្រាស់លើ Mi 10 Series។ ជាការពិតណាស់ ដូច Lenovo បញ្ជាក់អញ្ចឹងថា សម្រាប់កុំព្យូទ័រ ឆ្នាំងសាកក្បាល 3 មានសុវត្ថិភាពជាង មិនថាការកាត់បន្ថយការឡើងកម្តៅនោះទេ តែវាក៏អាចទប់ស្កាត់មិនឲ្យឆ្លងចរន្តជាដើម ហើយសម្រាប់ឆ្នាំងសាក ក្បាល 2 របស់ Xiaomi វិញ វាមិនសូវសមជាមួយកុំព្យូទ័រប៉ុន្មាននោះទេ ប៉ុន្តែសម្រាប់លក្ខខណ្ឌចាំបាច់ ដូចជាអ្នកដែលធ្វើការតាមដំណើរច្រើន គឺវាសាកសម ដោយសារងាយស្រួល យកតាមខ្លួនអញ្ចឹងដែរ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង