Samsung​ Galaxy​ A50s​ និង​ A30​ ចាប់​ផ្តើម​ទទួល​បាន​កំណែ​អាប់​ដេត​ទៅ​កាន់​ Android​ 10 ​ជាផ្លូវការ​ហើយ​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តជាច្រើនបានស្គាល់រួចហើយ ពីស្មាតហ្វូនត្រកូល A របស់ Samsung មិនត្រឹមតែប៉ុណ្ណោះ វាក៏ហាក់ដូចជាទទួលបាន ការគាំទ្រច្រើនថែមទៀតផង ពីសំណាក់អ្នកប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ។ ដោយឡែក នៅក្នុងត្រកូល A ខាងលើនេះ យើងឃើញថា Galaxy A30 ដែលបង្ហាញតាំងពីខែមីនាឆ្នាំ 2019 និង Galaxy A50s ដែលត្រូវបាន Samsung ប្រកាសចេញកាលពីខែញ្ញា ក្នុងឆ្នាំ 2019 នោះ ពេលនេះ វាចាប់ផ្តើមទទួលបាន កំណែអាប់ដេតទៅកាន់ Android ជំនាន់ចុងក្រោយ ជាផ្លូវការហើយ និយាយឲ្យចំទៅគឺ Android 10 ដែលស្រោបដោយស្បែកមុខ OneUI 2.0 ហ្នឹងឯង។

ជាការពិតណាស់ បើតាមដំណឹងដែល យើងទទួលបាននៅក្នុងពេលនេះ បានឲ្យដឹងថា Samsung ចាប់ផ្តើមទម្លាក់កំណែអាប់ដេត ទៅកាន់ Android ជំនាន់ចុងក្រោយ គឺ Android 10 ជាផ្លូវការហើយ សម្រាប់ Galaxy A50s មានន័យថា អ្នកប្រើប្រាស់ទូរសព្ទឆ្លាតម៉ូឌែលនេះ ចាប់ផ្តើមទទួលបានបទពិសោធន៍ថ្មី នៃ Android ជំនាន់ក្រោយ ក៏ដូចជា OneUI 2.0 របស់ Samsung ហើយ។ យ៉ាងណាក៏ដោយ នៅក្នុងនោះដែរ Galaxy A30 ក៏ចាប់ផ្តើមទទួលបានក្នុងពេលតំណាលគ្នានេះដែរ ដែលធ្វើទូរសព្ទឆ្លាតទាំង 2 ម៉ូឌែលរបស់ Samsung នេះ ក្លាយជាម៉ូឌែលដំបូង ស្ថិតក្នុងត្រកូល A ដែលទទួលបានកំណែអាប់ដេតទៅកាន់ Android 10 ជាមួយ OneUI 2.0 ផងដែរ។ គួរបញ្ជាក់ដែរថា នៅលើកំណែអាប់ដេតថ្មីនេះ អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ថ្មី ជាមួយមុខងារ System-Wide Dark Mode យ៉ាងពេញលេញស្ទើរគ្រប់កម្មវិធី, របាបញ្ជាថ្មី Full Screen Gestures, កម្មវិធីថតវីដេអូលើអេក្រង់មកស្រាប់, ពង្រីងប្រព័ន្ធសុវត្ថិភាព និងសារផ្ញើជូនដំណឹងជាដើម។ 

ទោះបីជាយ៉ាងណា ដូចបានបញ្ជាក់អញ្ចឹងថា នៅក្នុងពេលនេះ ស្មាតហ្វូនទាំង 2 ម៉ូឌែលខាងលើចាប់ផ្តើមទទួលបាន កំណែអាប់ដេតទៅកាន់ Android ជំនាន់ក្រោយ ហេតុនេះមានន័យថា វាមិនមែនទទួលបាន គ្រប់អ្នកប្រើប្រាស់ទាំងអស់ ក្នុងពេលដំណាលគ្នានេះទេ ជាក់ស្ដែង អ្នកខ្លះអាចទទួលបានមុន ហើយអ្នកខ្លះអាចនឹងយឺតជាងគេប៉ុន្មានថ្ងៃផងដែរ។ អញ្ចឹងហើយ អ្នកអាចចូលឆែកមើលកន្លែង Software Update នៅក្នុង Galaxy A50s ក៏ដូចជា A30 របស់អ្នកបាន នៅក្នុងពេលនេះ ហើយបើសិនជាឃើញឲ្យអាប់ដេត មានន័យថា អ្នកទទួលបានហើយ តែបើមិនទាន់ឃើញ មានន័យថា អ្នកត្រូវចាំមើលពេលក្រោយទៀតហ្នឹងឯង។

ដោយ​ ៖ Android Central
អត្ថបទទាក់ទង