ការស្រាវជ្រាវថ្មីរកឃើញថា ឆ្នាំមុននេះ Mac មានឱកាសឆ្លងមេរោគច្រើនជាង Windows PC ទៅទៀត​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

បើយោងទៅតាមរបាយការណ៍ថ្មី ចុះផ្សាយដោយក្រុមហ៊ុនការពារមេរោគ Malwarebytes កាលពីពេលថ្មីៗនេះថា តួលេខនៃចំនួនមេរោគនានា ដែលស្វែងរកឃើញមាននៅលើកុំព្យូទ័រពពួក Mac មានចំនួនកើនឡើងច្រើនជាងកុំព្យូទ័រប្រភេទ Windows ជាលើកដំបូងបង្អស់ ក្នុងឆ្នាំ 2019 កន្លងផុតទៅនេះ។ តាមរយៈរបាយការណ៍មួយនោះ Malwarebytes បានលាតត្រដាងឲ្យឃើញថា ពួកគេប្រទះឃើញមាន ចំនួនកើនឡើងរហូតដល់ទៅ 400% ឯណោះ សម្រាប់មេរោគក្នុងកុំព្យូទ័រពពួក Mac បើប្រៀបធៀបទៅនឹងឆ្នាំ 2018 មុននោះទៀត។

ការចងក្រងនៃប្រភពស្រាវជ្រាវ គឺត្រូវបានធ្វើឡើងដោយប្រមូលទិន្នន័យចេញពី កុំព្យូទ័រប្រភេទ Mac ទាំងឡាយដែលកំពុងប្រើប្រាស់ កម្មវិធីកំចាត់មេរោគរបស់ Malwarebytes ផ្ទាល់តែម្ដង ដោយក្រុមហ៊ុនមួយនេះបានរកឃើញមេរោគគោលធំៗចំនួន 11 មេរោគខុសៗគ្នា កាលពីអំឡុងឆ្នាំ 2019 ខណៈពេលដែល ក្នុងឆ្នាំ 2018 ពួកគេរកឃើញមានតែចំនួន 4.8 មេរោគប៉ុណ្ណោះ។ ប្រសិនបើធ្វើការប្រៀបធៀបជាមួយនឹង កុំព្យូទ័រដំណើរការដោយ Windows គឺប្រទះឃើញមានតែមេរោគចំនួន 5.8 មេរោគជាទូទៅទាំងអស់ ក្នុងការត្រួតពិនិត្យមើលកាលពីឆ្នាំមុនដូចគ្នាតែម្ដង។ ហេតុដូច្នេះហើយ នេះគឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ដ ដែលប្រព័ន្ធប្រតិបត្តិការ macOS ងាយនឹងរងគ្រោះថ្នាក់ លើផ្នែកមេរោគជាងប្រព័ន្ធដំណើរការ Windows ទៅទៀត ដោយស្ទើរតែមិនគួរឲ្យជឿសោះឡើយ។ ចំណែកឯមូលហេតុចម្បងវិញនោះ ត្រូវបានគេព្យាករណ៍មកថា ពីព្រោះតែកុំព្យូទ័រពពួក Mac ចាប់ផ្ដើមកាន់កាប់ទីផ្សារច្រើនឡើងៗ ទើបធ្វើឲ្យពួកឧក្រិដ្ឋជនតាមអ៊ីនធើណេត មានចំណាប់អារម្មណ៍ ចង់វាយលុកកាន់តែខ្លាំងបន្ថែមទៀត។

***ដើម្បីស្វែងយល់បន្ថែមពីរបាយការណ៍ថ្មីរបស់ Malwarebytes សូមចុចទីនេះ

រូបភាពដាក់បង្ហាញនៅខាងលើនេះ គឺជាក្រាបសសរនៃចំនួនមេរោគកើនឡើង នៅក្នុងកុំព្យូទ័រពពួក Mac កាលពីឆ្នាំ 2019 កន្លងទៅនេះ ដែលធ្វើការប្រមូលទិន្នន័យដោយ Malwarebytes ផងដែរ ដូច្នេះប្រសិនបើបច្ចុប្បន្ននេះ ប្រិយមិត្តមួយចំនួនកំពុងប្រើប្រាស់ Mac ប៉ុន្ដែគ្មានកម្មវិធីកំចាត់មេរោគនោះទេ ប្រាកដជាត្រូវសម្រេចចិត្តចាប់ផ្ដើមដំឡើងវា ដើម្បីជាការការពារទុកជាមុនឲ្យហើយ។

ដោយ​ ៖ Vox
អត្ថបទទាក់ទង