Gboard​ ជំនាន់​ថ្មី​អាច​ឲ្យ​អ្នក​ធ្វើការ​បង្កើត​ Emoji ​ថ្មី​បាន​ តាម​រយៈ​ការ​រួម​បញ្ចូលរវាង Emoji ​ពីរ​ផ្សេង​គ្នា​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តជាច្រើនប្រហែលជាបានស្គាល់ហើយ ពីក្ដារចុចសម្រាប់ប្រើប្រាស់លើទូរសព្ទឆ្លាត ក៏ដូចជាថេប្លេតរបស់ Google ដែលមានឈ្មោះថា Google Keyboard ឬ អាចហៅបានថា Gboard ផងដែរ។ មិនខុសទេ នេះជាក្តាចុចពេញនិយមមួយ ដែលអ្នកប្រើប្រាស់ជាច្រើន មិនអាចរំលងបាន ព្រោះដោយសារតែ វាបានភ្ជាប់មកជាមួយមុខងារពិសេសៗជាច្រើន ដែលប្រសើរជាងក្តារចុចផ្សេងៗទៀត ហើយជាក់ស្ដែងនៅក្នុងពេលនេះ យើងឃើញថាក្តាចុចខាងលើនេះ ទទួលបានកំណែអាប់ដេតថ្មី នៃជំនាន់សាកល្បង ដោយវាអាចឲ្យអ្នកប្រើប្រាស់ធ្វើការបង្កើត Emoji បានថែមទៀតផង ដែលមុខងារនោះឈ្មោះថា Emoji Kitchen តែម្ដង។

មិនខុសទេ បើតាមដំណឹងដែលយើងទទួលបាន ពីប្រភពធំមួយដែលមានឈ្មោះថា XDA នោះបានបង្ហាញថា ពួកគេបានទទួល Gboard ជំនាន់ថ្មីមួយ ប៉ុន្តែវាជាជំនាន់សាកល្បង ឬ Beta ប៉ុណ្ណោះ ដែលក្នុងនោះ គឺបានប្រទះឃើញមុខងារ Emoji Kitchen ដូចបាននិយាយនៅខាងលើនោះ ដែលមុខងារនេះវាអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការបង្កើត Emoji ថ្មី្មមួយផ្សេងទៀត ដែលកើតចេញពីការរួមបញ្ចូលគ្នារវាង Emoji 2 ប្រភេទផ្សេងគ្នាថែមទៀតផង។ ជាក់ស្ដែងដូចអ្នកទាំងអស់គ្នា ឃើញនៅក្នុងរូបភាពអញ្ចឹង ដែលវាធ្វើការបូកបញ្ចូល Emoji ចំនួន 2 បញ្ចូលគ្នា ដើម្បីបង្កើតជា Emoji ថ្មីមួយទៀត ដែលអ្នកនឹកស្មានមិនដល់ ហើយអ្វីដែលពិសេសនោះ គឺវាអាចឲ្យយើងផ្ញើទៅកាន់អ្នកណាម្នាក់បាន ដូច Emoji ធម្មតាអញ្ចឹងដែរ។ គួរបញ្ជាក់ដែរថា គេអាចធ្វើបែបនេះ គឺមិនមែនលើគ្រប់ Emoji នោះទេ ពោលគឺវាអាចដំណើរការបាន សម្រាប់តែប្រភេទ Emoji ដែលបង្ហាញពីផ្ទៃមុខ ក៏ដូចជា Emoji ដែលមានរូបសត្វប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា Emoji ទាំងពីរប្រភេទ សុទ្ធសឹងតែជាក្រុម Emoji ដែលអ្នកតែងតែប្រើទៅហើយ ចំណែក Emoji ផ្សេងៗទៀត អាចនិយាយបានថា យើងមិនសូវប្រើប្រាស់វាប៉ុន្មាននោះទេ។

សូមបញ្ជាក់ម្ដងទៀតថា មុខងារថ្មី Emoji Kitchen ដែលគេទទួលបាននោះ វាស្ថិតនៅក្នុងជំនាន់សាកល្បងនៃ Gboard តែប៉ុណ្ណោះ មានន័យថា វាមិនមានសម្រាប់អ្នកប្រើប្រាស់គ្រប់គ្នានោះទេ នៅក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែអាចប្រាប់បានថា ទំនងជាមិនយូរទៀតឡើយ យើងនឹងទទួលបានជាផ្លូវការហើយ ព្រោះថាប្រមាណជាជាងមួយខែមុន ប្រភពខាងលើបានប្រទះឃើញមុខងារនេះម្ដងរួចហើយ ប៉ុន្តែវាត្រូវបាន Google ដកចេញវិញ ហើយទើបតែពេលនេះ គេក៏បានឃើញម្ដងទៀត ព្រមទាំងបានប្រើប្រាស់ទៀតផង។ អញ្ចឹងហើយ ដូចបានបញ្ជាក់ខាងលើ អញ្ចឹងថា Emoji Kitchen នេះ វានឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការបង្កើត Emoji ថ្មីតាមរយៈការយក Emoji ចំនួន 2 ប្រភេទផ្សេងគ្នា មកបូកបញ្ចូលគ្នាផងដែរ។

ដោយ​ ៖ XDA
អត្ថបទទាក់ទង