សម្រាប់ Galaxy S20 Ultra និង Galaxy S20+ អាចកម្ម៉ង់បាននៅថ្ងៃនេះហើយ​
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីការដាក់បង្ហាញរូបរាង កាលពីម្សិលមិញរួចមក ឥឡូវនេះ ក្រុមហ៊ុនសាមសុង ក៏បានបំពេញតាមសំណូមពរ ដោយប្រញាប់បើកឱ្យអតិថិជន ដែលកំពុងតែរង់ចាំ សម្រាប់នៅក្នុងប្រទេសកម្ពុជាយើង ធ្វើការកម្ម៉ង់ទុកមុនបាន (Pre-Order) ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 26 កុម្ភៈ ឆ្នាំ 2020 ជាមួយនឹងការថែមជូន ដែលពុំធ្លាប់មាន ដូចជា៖

• កាសឥតខ្សែជំនាន់ថ្មី Samsung Galaxy Buds+

• ចុះតម្លៃ50% ពេលប្តូរអេក្រង់នៅពេលបែកឬបាក់ ដោយប្រការណាមួយ ដែលមានសុពលភាព 3ខែចាប់ពីថ្ងៃទិញទូរសព្ទ

• កញ្ចប់ Smart ធំហ្មង 52សប្តាហ៍ រួមជាមួយលេខពិសេស ដែលមានតម្លៃរហូតដល់ $129

 

គួររំលឹកផងដែរថា សមត្ថភាពពិសេសរបស់ទូរសព្ទដៃ Galaxy S20 Ultra និង Galaxy S20+ នោះគឺបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមានសមត្ថភាពអាច Zoom បានដល់ 100 ដង (Space Zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K ហើយអាចទាញយករូបភាព ក្នុងវីដេអូមកប្រើបាន ដែលមានទំហំរូបភាពបានដល់ 33MP។ មុខងារពិសេសនេះ បានបង្កើតឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់មនុស្សជំនាន់ថ្មី ដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗ ក្នុងជីវិតរស់នៅ របស់ពួកគេ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ Galaxy S20 Ultra និង Galaxy S20+ នឹងផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូន ដែលធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់ កាន់តែទំនើប ងាយស្រួល ផ្សារភ្ជាប់ រីករាយជាមួយការចែករំលែក បទពិសោធន៍ជាមួយអ្នកជុំវិញ និងពិភពលោក។

សម្រាប់ប្រទេសកម្ពុជា Galaxy S20 Ultra មានជម្រើសផ្តល់ជូន 2 ពណ៌៖ ពណ៌ខ្មៅ និងប្រាក់ ចំណែកឯ Galaxy S20+ មានជម្រើស 3 ពណ៌៖ ពណ៌ខ្មៅ ខៀវ និងប្រាក់។ សម្រាប់តម្លៃផ្តល់ជូន៖

• Galaxy S20 Ultra តម្លៃ $1,269

• Galaxy S20+ តម្លៃ $ 1,049

សូមប្រញាប់រួសរាន់អញ្ជើញ ទៅហាងដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នក ឥឡូវនេះ ហើយសម្រាប់ព័ត៌មានបន្ថែម សូមសាកសួរដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232។

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង