នេះជា Power Bank Fast Charge 25W របស់ Samsung មានថ្មទំហំ 10,000mAh ផលិតជាពិសេសសម្រាប់ Galaxy S20​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

Galaxy S20 Series ជាស្មាតហ្វូនជំនាន់ថ្មី និងចុងក្រោយគេ សម្រាប់ក្រុមហ៊ុន Samsung ដែលបានធ្វើការប្រកាសចេញជាផ្លូវការ កាលពីថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2020 កន្លងទៅប៉ុន្មានថ្ងៃមុននេះ។ ជាក់ស្តែង សម្រាប់ Galaxy S20 ថ្មីនេះ នឹងត្រូវដាក់អោយកុម្ម៉ងទិញជាផ្លូវការ ចាប់ពីថ្ងៃទី 12 ដល់ 26 ខែកុម្ភៈ នេះតទៅ ជាមួយការផ្តល់ជូនរបស់ពិសេសជាងគេមួយ គឺកាសឥតខ្សែ Galaxy Buds+ ជំនាន់ថ្មី ដែលមានតម្លៃ 150 ដុល្លារ។

ចំពោះលក្ខណៈសម្បត្តិទូទៅលើ Galaxy S20 Series ថ្មីនេះ គឺមានលក្ខណៈប្រសើរច្រើន ទាំងកម្លាំងម៉ាស៊ីន និងសមត្ថភាពកាមេរ៉ា ហើយលើសពីហ្នឹង វាថែមទាំងអាចសាកថ្ម និងផ្ទេរថាមពលថ្ម ទៅកាន់ស្មាតហ្វូនដែល Support ជាមួយ Wireless Charging និងកាសឥតខ្សែ Galaxy Buds+ បានយ៉ាងងាយស្រួល តែម្តង។ សម្រាប់ថាមពលថ្ម Samsung បែងចែកជា 3 ជម្រើស ទៅតាមម៉ូឌែលនីមួយៗ ដោយសម្រាប់ Galaxy S20 មានថាមពលថ្មទំហំ 4000mAh ចំណែក Galaxy S20+ មានថាមពលថ្មទំហំ 4500mAh និង Galaxy S20 Ultra មានថាមពលថ្មទំហំ 5000mAh។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះ Samsung បានធ្វើការបញ្ចេញស្ងាត់ៗនូវ Power Bank ជំនាន់ថ្មី 2 ម៉ូឌែល សម្រាប់ធ្វើជាឃ្លាំងថ្មបន្ថែមសម្រាប់ Galaxy S20 Series ដោយមួយម៉ូឌែលអាចសាកបញ្ចូលថ្ម ដោយប្រើប្រាស់ខ្សែធម្មតា និងមួយទៀតអាចសាកថ្មទៅទូរសព្ទ ដោយឥតខ្សែបាន ដែល Power Bank ទាំង 2 ម៉ូឌែលនេះ មានទំហំថ្ម 10,000mAh និងគាំទ្រកម្លាំងបញ្ចូលថាមពលថ្មបានទំហំ 25W ដូចគ្នា។ បន្ថែមពីនេះ Samsung បានបញ្ជាក់ថា ពួកវាមានរន្ធសាកថ្មទៅកាន់ទូរសព្ទចំនួន 2 ជាប្រទេស USB-C អាចគាំទ្រកម្លាំងសាកបាន 25W ដូចគ្នា ប៉ុន្ដែ នៅពេលសាករន្ធទាំង 2 ក្នុងពេលតែមួយវាមិនអាចបញ្ជូនថាមពលថ្មបានទំហំ 25W ឡើយ។

សម្រាប់ តម្លៃនិងថ្ងៃដាក់លក់នៃ Power Bank ជំនាន់ថ្មីទាំង 2 ម៉ូឌែលរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែយើងរំពឹងថាវានឹងអាចត្រូវដាក់លក់រួមជាមួយ Galaxy S20, Galaxy S20 និង Galaxy S20 Ultra ខណៈដែល Samsung កំពុងបង្ហាញពួកវានៅលើគេហទំព័រផ្លូវការរបស់ខ្លួន ផងដែរ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង