Samsung Galaxy S20+ & S20 Ultra បានបង្ហាញខ្លួនជាមួយលក្ខណៈពិសេសជាច្រើននៅ ក្នុងដើមឆ្នាំ 2020​
ដោយ​ ៖ សាន់នី | 2 សប្តាហ៍មុន SHARE

 

ក្រោយពីព្រឹត្តការណ៍ Unpacked កាលពីថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2020 នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក រួចមក ក្រុមហ៊ុនសាខាថៃសាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា ក៏បានរៀបចំព្រឹត្តិការណ៍ដូចគ្នា ផងដែរ ដោយបានអញ្ចើញអ្នកសារព័ត៌មាន ជាច្រើននាក់ មកជួបជុំគ្នា ដើម្បីធ្វើការទស្សនា និងប៉ះផ្ទាល់នៅអគារ THE BRIDGE Commercial Retail Mall វេលាម៉ោង 3 រសៀល ដើម្បីធ្វើជាសក្ខីភាព និងអបអរសាទរដល់ការបង្ហាញវត្តមានស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra ដែលជាទីមោទនៈ របស់ សាមសុង ដែលជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនដទៃ នៅក្នុងពិភពលោក។

អតិថិជនទាំងអស់ អាចសាកគិតបន្តិចមើលថា កាមេរ៉ារបស់ សាមសុង ត្រឹមតែ 16MP គឺច្បាស់ល្អ អាចថតបានប្រសើរទៅហើយ ចុះទម្រាំចាប់ពី 48MP ដល់ 64MP ឬ 108MP ទៀត មិនដឹងជាច្បាស់យ៉ាងណា? ពិតមែនហើយ Samsung Galaxy S20 Ultra អាច Zoom បានដល់ 100 ដង ( Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K ដែលនេះជា ប្រវត្តិសាស្ត្រដំបូង សម្រាប់ក្រុមហ៊ុន សាមសុង ដែលបំពាក់ចូល កំពូលស្មាតហ្វូនរបស់ខ្លួនបែបនេះ។

បើយោងតាម លោក ខ្លូត ពិសិដ្ធ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរសព្ទដៃនៃ ក្រុមហ៊ុនសាខាថៃសាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាឆ្នាំ 2020 នេះ ជាឆ្នាំដែលមានមោទនភាព និងពិសេសជាទីបំផុត របស់ក្រុមហ៊ុន សាមសុង ព្រោះថាស្មាតហ្វូន និងជាអាវុធដ៏ធំរបស់សាមសុង គឺបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាថ្មី ប្លែក ដែលមិនធ្លាប់មានពីមុន សម្រាប់អតិថិជនរបស់ខ្លួន ទូទាំងពិភពលោក ហើយលោកជឿជាក់ថា កំពូលស្មាតហ្វូន Galaxy S20+ | S20 Ultra នឹងធ្វើឱ្យទីផ្សារស្មាតហ្វូន របស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។

គួររំលឹកផងដែរថា ស្មាតហ្វូនកំពូលត្រកូល S នេះ នឹងដាក់ឲ្យធ្វើការកម្មង់ទុកមុន ចាប់ពីថ្ងៃទី  12 ដល់ 26 កុម្ភះ 2020 ដែលភ្ជាប់មកជាមួយនឹង កាដូពិសេសជាច្រើន ផងដែរ។ សូមប្រញាប់រួសរាន់អញ្ជើញ ទៅហាងទំនើបដែលបានកំណត់ ឬហាងណាដែលមាន ចងផ្ទាំងបដាសំគាល់។ សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232។

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង