កាដូពិសេសដែលមិនគួររំលង សម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់​
ដោយ​ ៖ Puthyrith | 2 សប្តាហ៍មុន SHARE

 

ជិតដល់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ 14 កុម្ភៈទៀតហើយ តើអ្នកបានត្រៀមកាដូពិសេស ដូចជាផ្កាកូលាប វត្ថុអនុស្សាវរីយ៍ ឬវត្ថុមានតម្លៃផ្សេងៗសម្រាប់មនុស្សជាទីស្រលាញ់ ហើយឬនៅ? បើសិនជាមាន តើអ្នកបានយល់ច្បាស់ ពីអត្ថន័យទិវាបុណ្យនៃសេចក្តីស្រលាញ់ដែរទេ? អត្ថន័យពិតនៃក្តីស្រលាញ់ គឺជាការស្រលាញ់គ្នាដោយពិតប្រាកដ មានភាពច្បាស់លាស់ មានការអធ្យាស្រ័យ ការអត់អោនឲ្យគ្នាទៅវិញទៅមក ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសមានទុក្ខរួមទុក្ខ មានសុខរួមសុខ។ 

ជាក់ស្តែងក្រឡេកមកមើលជីវិតគូស្នេហ៍មួយគូកាលពីជំនាន់ប៉ុលពតគឺអ៊ុំស្រី ជាម ម៉ៅ និងអ៊ុំប្រុស ស៊ិន សឿន នេះអញ្ចឹង ពួកគាត់ទាំងពីរបានចាប់ដៃគ្នាតាំងពីឆ្នាំ1975 រហូតមកដល់បច្ចុប្បន្ន ក្នុងនោះទទួលបានកូនប្រុសចំនួន 3 នាក់ ហើយសព្វថ្ងៃ អ៊ុំស្រីមានអាយុ 63 ឆ្នំា និងស្វាមីអាយុ 66 ឆ្នាំ កំពុងរស់នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

កាលពីពេលថ្មីៗនេះ អ៊ុំស្រីបានឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត បន្ទាប់ពីបានជាវទូរសព្ទម៉ាក OPPO ស៊េរី Reno 2F។ យោងតាមបទសម្ភាសជាមួយអ៊ុំស្រីតាមរយៈទូរសព្ទគាត់បានឲ្យដឹងថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងមែនទែន ដែលមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តមួយនេះ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំនឹងនាំស្វាមីខ្ញុំទៅដើរលេងកម្សាន្តនៅកោះភូកេតជាមួយផងដែរ ព្រោះជីវិតជាគូស្វាមីភរិយាមានសុខរួមសុខ មានទុក្ខរួមទុក្ខ នៅពេលដែលមានបញ្ហាត្រូវតែចេះអធ្យាស្រ័យគ្នា កុំយល់ច្រឡំដោយគ្មានហេតុផលច្បាស់លាស់”។

ក្នុងនោះផងដែរ គាត់ក៏មានសារផ្តាំផ្ញើទៅកាន់យុវវ័យទាំងអស់ថា ទិវាបុណ្យនៃក្តីស្រលាញ់ មិនមែនមានតែមួយថ្ងៃនោះទេ ក្នុងការចែករំលែកនៃក្តីស្រលាញ់។ មួយវិញទៀត អ៊ុំស្រីក៏មានសារផ្តាំផ្ញើទៅកាន់យុវវ័យស្រីៗថា កុំដោយសារតែថ្ងៃបុណ្យសេចក្តីស្រលាញ់ សុខចិត្តលះបង់ខ្លួនប្រាណឲ្យដៃគូមួយពេល”។ 

សរុបមកទិវាបុណ្យនៃសេចក្តីស្រឡាញ់ ជាថ្ងៃដ៏ពិសេសសម្រាប់អ្នកបង្ហាញនូវក្តីគោរពស្រឡាញ់ ដល់អ្នកមានគុណ ក្រុមគ្រួសារ បងប្អូន មិត្តភក្តិ និង មនុស្សជាទីស្រឡាញ់ តាមរយៈការចំណាយពេលជាមួយគ្នា ផ្ញើសារជូនពរ ឬកាដូអនុស្សាវរីយ៍ផ្សេងៗដូចជា ទូរសព្ទ OPPO Reno2 F (តម្លៃថ្មី $349) ឬ Reno 2 (តម្លៃត្រឹម 599$) ជាដើម ដោយអាចមានឱកាសឈ្នះដំណើរកម្សាន្ត ទៅលេងកោះភូកេតក្រៅប្រទេស ទៀតផង។ ក្រៅពីនេះ អ្នកទាំងអស់គ្នាក៏អាចពិចារណាទៅលើ OPPO A9 2020 (តម្លៃថ្មី $269), OPPO A5 2020 (តម្លៃថ្មី $169 សម្រាប់អង្គផ្ទុកទិន្នន័យ 64GB និង $199 សម្រាប់អង្គផ្ទុកទិន្នន័យ 128GB) បានផងដែរ ទុកជាជំនួយការពិសេស សម្រាប់បង្កើតការចងចាំ, ភាពសប្បាយរីករាយ និងស្នាមញញឹមតាមរយៈកម្រងរូបភាព វីដេអូស្អាតៗ គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង