ទទួលយកបទពិសោធន៍លើការកម្សាន្តចេញពីទូរទស្សន៍ សាមសុង QLED 8K (Q900)​
ដោយ​ ៖ សាន់នី | 2 សប្តាហ៍មុន SHARE

 

ទូរទស្សន៍កាលពីមុន ឱ្យតែមើលឃើញ និងឮសំឡេង គឺបានហើយ ប៉ុន្តែបច្ចុប្បន្ននេះ បើទោះបីជាពេលវេលារត់លឿនប៉ុណ្ណា ក៏នៅតែរត់មិនទាន់ជាមួយនឹងបច្ចេកវិទ្យាដែរ។ ជាក់ស្តែង សម្រាប់ដូចជា ទូរទស្សន៍ សាមសុង QLED 8K (Q900) នេះចឹង លោកអ្នកប្រាកដជាទទួលបាន នូវអ្វីដែលពិសេសលើសពីការមើលឃើញ និងការកម្សាន្តរបស់លោកអ្នក។

ទាំងរូបរាង, រចនាបទ, កម្រិតពណ៌, ពន្លឺ, និងសំឡេង គឺពិតជាអាចនាំអារម្មណ៍របស់អ្នក ដែលកំពុងទស្សនាអោយជក់ចិត្ត និងស្ថិតក្នុងពិភពមួយដែលល្អ ស្រស់ស្អាតលើសពីធម្មជាតិ។ ចំនុចពិសេសទាំងអស់នេះហើយ ទើបបានធ្វើឱ្យ QLED 8K (Q900) ក្លាយជាទូរទស្សន៍ឆ្លាតវៃ ដែលពិភពលោកទទួលស្គាល់។ ខាងក្រោមនេះ ជាចំណុចល្អៗ របស់ទូរទស្សន៍ សាមសុង QLED 8K (Q900)៖ 

• Perfect Visual Display

ទោះជាស្ថិតក្នុងស្ថានភាពពន្លឺ បែបណាក៏ដោយ ក៏ទូរទស្សន៍ សាមសុង QLED 8K (Q900) នៅតែមានគុណភាពខ្ពស់ ក្នុងការបង្ហាញកម្រិតពណ៌យ៉ាងស្អាត ត្រជាក់ភ្នែក សម្រាប់លោកអ្នកជានិច្ច ជាមួយនឹងគ្រាប់ពន្លឺ Quantum Processor 8K ដែលជួយឱ្យកម្រិតពណ៌ និងកម្រិតរូបភាព និងពន្លឺមានភាពកាន់តែច្បាស់ បានត្រឹមត្រូវក្នុងកម្រិត 8K ពិតៗតែម្តង។

• Ambient Mode (Super Magical Screen)

ក្រៅពីការទស្សនា និងការកម្សាន្តនោះ គឺជា Tips ឬ Bonus របស់ទូរទស្សន៍ ដោយអាចឱ្យលោកអ្នកផ្លាស់ប្តូរទូរទស្សន៍របស់អ្នក ទៅជាស៊ុមរូបថតស៊ីគ្នា ទៅនឹងជញ្ជាំងរំលេចចេញជាផ្ទាំងគំនូរ ដែលអាចបន្ថែមឲ្យបរិវេណនៃជញ្ជាំង ក្នុងគេហដ្ឋានរបស់លោកអ្នក កាន់តែស្រស់ស្អាត និងទាក់ទាញ ផងដែរ។

• One Invisible Connection

ជាដុំដែលអាចតភ្ជាប់ទៅកាន់ទូរទស្សន៍ ឬឧបករណ៍ផ្សេងៗ បានយ៉ាងងាយស្រួល ដោយមិនធ្វើឱ្យមានភាពរញ៉េរញ៉ៃឡើយ បើទោះបីជាដាក់លើតុ ឬតម្លើងចាប់ជាប់នឹងជញ្ជាំង ក៏ដោយ។ 

• No gap wall-mount (Q Style)

គឺជាបច្ចេកវិទ្យាដែលអាចភ្ជាប់ ទូរទស្សន៍ទៅនឹងជញ្ជាំងបានយ៉ាងល្អ ស្ទើតែគ្មានចន្លោះធ្វើឱ្យបន្ទប់ និងបរិវេណក្នុងគេហដ្ឋានរបស់លោកអ្នក មើលទៅកាន់តែពិសេស។

• Real 8K Resolution

ជាបច្ចេកវិទ្យាចុងក្រោយ ដែលធ្វើឱ្យរូបភាពនៅតែម៉ដ្ឋ និងមិនបែក ឬព្រាលឡើយ ទោះបីជាលោកអ្នកដាក់ភ្នែកសម្លឹងមើលជិត ឬជាប់នឹងអេក្រង់ ក៏ដោយ។

• 8K AI Upscaling

មិនថារូបភាពរបស់លោកអ្នក ស្ថិតក្នុងកម្រិត 1080 ឬ 4K នោះទេក៏ QLED 8K (Q900)  នៅតែអាចដុសខាត់ និងបង្ហាញចេញមកវិញ ក្នុងកម្រិត 8K ដូច Footage 8K ដើមបាន ផងដែរ។

• Quantum HDR 4000 

ធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាពដែលបញ្ចេញមក កាន់តែច្បាស់ កាន់តែលម្អិត (Super Details)។

• Air Play Connection

អាចឱ្យកម្មវិធី Airplay របស់ iOS ក្នុងទូរសព្ទ ឬ ឧបករណ៍ដទៃទៀត បង្ហាញទៅកាន់អេក្រង់ដ៏ធំ ភ្លឺច្បាស់ត្រជាក់ភ្នែក បានយ៉ាងងាយស្រួល ផងដែរ។

លោកអ្នកអាចរកជាវបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232។

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង