លោក Elon Musk ទើបបញ្ចេញបទចម្រៀងថ្មីមួយបទលើគណនី SoundCloud របស់គាត់​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

តើប្រិយមិត្តអ្នកអានធ្លាប់ដឹងថា លោក Elon Musk មិនត្រឹមតែមានជំនាញខាងផ្នែកវិស្វកម្ម និងអាជីវកម្មដែរឬអត់ទេ? ជាការពិតណាស់ ក្រៅពីគ្រប់គ្រងក្រុមហ៊ុន Tesla, SpaceX, Boring Company និង PayPal កាលពីមុនមកហើយ លោក Elon Musk ក៏ធ្លាប់បង្ហាញពីចំណាប់អារម្មណ៍ លើផ្នែកតន្រ្ដីថែមទៀតផង នៅលើគណនីបណ្ដាញសង្គមរបស់គាត់។ បន្ទាប់ពីបានបញ្ចេញបទចម្រៀងដំបូងរបស់គាត់ ក្រោមចំណងជើងថា “RIP Harambe” កាលពីឆ្នាំមុនកន្លងទៅនេះ ដោយឥឡូវនេះគាត់ក៏សម្រេចចិត្ត ធ្វើការបញ្ចេញបទថ្មីមួយទៀតហើយ។

ចំណែកឯបទចម្រៀងថ្មីមួយនេះ មានចំណងជើងហៅថា “Don’t Doubt Ur Vibe” និងបានដាក់ឲ្យស្ដាប់ដោយសេរីនៅលើគណនី SoundCloud របស់គាត់ផ្ទាល់តែម្ដង ដែលគណនីនោះមានឈ្មោះថា Emo G Records ផងដែរ ហើយមានអ្នកតាមសរុបចំនួន 14.4K នាពេលបច្ចុប្បន្ននេះ។ កាន់តែពិសេសជាងនេះទៅទៀត លោក Elon Musk បានបញ្ជាក់ប្រាប់ថា គាត់បានចងក្រងនិពន្ធទំនុក និងច្រៀងដាក់ចូលបទថ្មីនេះ ដោយខ្លួនឯងតែម្ដង ប៉ុន្ដែបើទោះបីជាមួយបទនេះ មិនសូវមានច្រៀងច្រើនយ៉ាងណាក្ដី។ ចម្រៀងមួយបទនេះ មានលក្ខណៈបែបលំហែរអារម្មណ៍ ឬគេហៅថា “Chill Vibe” ហើយក៏ចូលជាប្រភេទ EDM ដែរ ដោយផ្ដោតសំខាន់ទៅលើភ្លេងតែម្ដង។

***ប្រិយមិត្តទាំងអស់គ្នាអាចស្ដាប់បទចម្រៀងនេះបាននៅលើ SoundCloud ដោយចុចត្រង់នេះ

ដូច្នេះ នេះជាបទចម្រៀងទី 2 របស់លោក Elon Musk ហើយ ដែលបានបង្ហោះទៅគណនី SoundCloud របស់គាត់ ហើយសម្រាប់លើកនេះវិញ ក៏បានចែករំលែករូបភាពប៉ុន្មានសន្លឹកនៅលើ Twitter បង្ហាញឲ្យឃើញថាគាត់នៅក្នុង Studio ផងដែរ។ ប្រសិនបើមានចំណាប់អារម្មណ៍ លោកអ្នកអាចស្ដាប់បទចម្រៀងទាំងនោះបាន ដែលមាននៅលើកម្មវិធី SoundCloud ឥឡូវនេះ ហើយកុំភ្លេចផ្ដល់ជាមតិតាមរយៈប្រអប់ Comment ឲ្យក្រុមការងារយើងបានដឹងផង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង