នេះជា iPhone 11 Pro Cyberphone មានតម្លៃខ្លួនដល់ទៅជាង ២១ លាន ៦ ម៉ឺនរៀល (5,265 ដុល្លារ)​
ដោយ​ ៖ គង់គីត | 2 ខែមុន SHARE

 

ដូចដែលយើងបានដឹងពីមុនរួចមកហើយថា CAVIAR ដែលជាក្រុមហ៊ុនឌីហ្សាញម៉ូតដ៏ល្បីល្បាញមួយ ដែលពេលកន្លងមក ក្រុមហ៊ុនមួយនេះបានសម្រេចចិត្តថា ខ្លួននឹងដាក់លក់ iPhone ជំនាន់ចុងក្រោយជាមួយតម្លៃថ្លៃ ជាងស្មាតហ្វូនប្រណិតៗ របស់ក្រុមហ៊ុនមួយចំនួនទៀត អោយបានមុខគេ ទៀតផង។ ដោយឡែក ខណៈពេលនេះ ចំពោះទូរសព្ទ iPhone 11 Pro ជំនាន់ខ្ពស់ ដែលត្រូវបានដំឡើងដោយ CAVIAR ជាមួយរូបរាងថ្មីបែប Cybertruck គឺត្រូវបានដាក់លក់នៅតម្លៃចាប់ពីប្រមាណជាង ២១ លាន ៦ ម៉ឺនរៀល (5,265 ដុល្លារ) ឯណោះ។

ជាក់ស្ដែង កាលពីលើកមុន ក្រុមហ៊ុន CAVIAR ធ្លាប់បានធ្វើការបញ្ចេញលក់ iPhone 11 Pro ប្រភេទ Caviar Solarius Zenith Edition រួចមកហើយ ដែលវាមានតម្លៃដល់ទៅចន្លោះពី 100,000 ដុល្លារ ទៅ 120,000 ដុល្លារឯណោះ។ ជាការពិតណាស់ ប្រិយមិត្តអ្នកអាន ប្រហែលជាចង់ដឹងហើយថា ហេតុអ្វីបានជាវាថ្លៃយ៉ាងនេះ នោះគឺដោយសារតែ វាបានបំពាក់ដោយ មាសសុទ្ធ 24 Carat ស្រោបស្ទើរតែពេញតួខ្លួន ជាមួយការដាំគ្រាប់ពេជ្រដ៏មានតម្លៃជាច្រើនគ្រាប់ និងមានរបស់មានតម្លៃ ផ្សេងៗជាច្រើនទៀត នៅសន្ទះខាងក្រោយ ផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ ក្រុមហ៊ុនខាងលើ ទើបតែបានធ្វើការប្រកាសចេញ iPhone 11 Pro និង 11 Pro Max បែបរថយន្តទំនើប Cybertruck មកមួយម៉ូឌែលទៀត ដោយវាមានឈ្មោះជាផ្លូវការថា Cyberphone ដែលតួខ្លួនរបស់វាបានធ្វើឡើងពីលោហៈ Titanium ដ៏រឹងមាំ និងគម្របខាងមុខនៃទូរសព្ទបានធ្វើឡើងពី Titanium Plate និងអាចដាក់ធ្វើជាជើងទម្របាន រីឯសម្រាប់តម្លៃ iPhone 11 Pro Cyberphone ជាមួយទំហំផ្ទុក 64GB មានតម្លៃខ្ទង់ 5,265 ដុល្លារ។

មួយវិញទៀត សម្រាប់លក្ខណៈសម្បត្តិ ក៏ដូចជាកម្លាំងម៉ាស៊ីនរបស់ iPhone 11 Pro ប្រភេទ Limited Edition មួយនេះ គឺមិនខុសគ្នាពី iPhone 11 Pro Series ធម្មតានោះទេ ដោយមានអេក្រង់ទំហំ 5.8 អ៊ីញ ប្រភេទ Super Retina XDR OLED ក្នុងកម្រិតបង្ហាញរូបភាព 1125 x 2436 ភិចសែល និងបានប្រើប្រាស់បន្ទះឈីប A13 Bionic ទំហំ 7mm ជាមួយរ៉េមទំហំ 4GB ផងដែរ។

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង