នាឡិកាវៃឆ្លាត Garmin Tactix Delta ចេញផ្លូវការ អាចប្រើបាន 21 ថ្ងៃ មានតួខ្លួនរឹងមាំ និងមានតម្លៃខ្ទង់ ៣ លាន ៦០ ម៉ឺនរៀល (899 ដុល្លារ)​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ពេលថ្មីៗនេះ Garmin ទើបបានធ្វើការប្រកាសចេញនូវ នាឡិកាដៃឆ្លាតវៃជំនាន់ថ្មី មកមួយម៉ូឌែលទៀត វាជាប្រភេទនាឡិកាដៃឆ្លាតវៃ Sapphire Edition បែប Sport មានតួខ្លួនរឹងមាំ ដែលវាមានឈ្មោះជាផ្លូវការថា Garmin Tactic Delta។ ជាក់ស្ដែង នាឡិកាឆ្លាតវៃ Tactic Delta បានប្រើអេក្រង់ទំហំ 1.4 អ៊ីញ ដែលមើលទៅប្រហាក់ប្រហែលគ្នានឹង Fenix 6 ចេញកាលពីឆ្នាំមុនដែរ និងមានតួខ្លួនត្រូវបានស្រោមដោយអាលុយមីញ៉ូមដ៏រឹងមាំ ទៀតផង។

ជាការពិតណាស់ នាឡិការឆ្លាតវៃស៊េរីថ្មីរបស់ Garmin មួយម៉ូឌែលនេះ គឺជាជំនាន់ថ្មីនៃ Tactix ដែលមាន Stealth Mode ដោយនឹងអនុញ្ញាតអោយ អ្នកប្រើប្រាស់អាចធ្វើការបិទ Storing និងការចែករំលែកព័ត៌មានរបស់ពួកគេ ហើយមានប៉ូតុង Kill Switch ដែលអាចធ្វើការលុបនូវរាល់ទិន្នន័យ បានភ្លាមៗថែមទៀតផង។ លើសពីនេះទៅទៀត វាថែមទាំងមានភ្ជាប់មកជាមួយផែនទីសម្រាប់មើលផ្លូវ ដោយមិនចាំបាច់ត្រូវការប្រើអ៊ីនធឺណិត ទៀតផង។ ជាងនេះទៅទៀត នាឡិកា Tactic Delta ក៏បានបន្ថែមមុខងារសំខាន់ៗមួយចំនួនទៀត ដូចជា មុខងារ Garmin Pay Dual-Position GPS ហើយ Garmin បានធ្វើការអះអាងថា វាអាចផ្ទុកបទចម្រៀងបានរហូតដល់ទៅ 2,000 បទឯណោះ និងអាចទទួលសារដំណឹងផ្សេងៗ ផងដែរ។ បន្ថែមពីនេះ Garmin បានបញ្ជាក់ប្រាប់ថា វាអាចប្រើប្រាស់បានដល់ទៅ 21 ថ្ងៃ ពេលស្ថិតក្នុង Smartwatch Mode និងអាចប្រើបានដល់ 80 ថ្ងៃ នៅពេលកំណត់ដាក់ Battery Saver Watch Mode។

ជាចុងក្រោយ Garmin ដែលជាយីហោដ៏មានភាពល្បីល្បាញ ដោយគេបានទទួលស្គាល់នូវទូទាំងសកលលោក បានប្រកាសថា នឹងបញ្ចេញដាក់អោយធ្វើការកុម្ម៉ង់ទិញនាឡិកាឆ្លាតវៃរបស់ខ្លួន ចាប់ពីពេលនេះតែម្ដង និងវាហាក់ដូចជាមានជម្រើសពណ៌ខ្មៅ តែមួយប៉ុណ្ណោះ ជាមួយតម្លៃខ្ទង់ ៣ លាន ៦០ ម៉ឺនរៀល (899 ដុល្លារ)។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង