realme​ Buds ​Air ​Neo ​ទំនង​ជា​កាស​ឥត​ខ្សែ​មួយ​ទៀត​របស់​ realme ​ដែល​មាន​តម្លៃ​ទាប​ជាង​មុន​​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ យើងគ្រប់គ្នាបានដឹងហើយថា realme បានប្រកាសចេញ កាសឥតខ្សែជំនាន់ដំបូងមួយរបស់ខ្លួន ដែលត្រូវបានដាក់ឈ្មោះថា realme Buds Air ហើយក្នុងនោះ យើងឃើញថា វាពិតជាមានរូបរាងស្រដៀងគ្នា ជាមួយនឹង AirPods របស់ Apple មែន មិនថាកាសមួយគូនោះ ឬមួយក៏ប្រអប់របស់វានោះទេ។ ដោយឡែក realme អាចនឹងមិនត្រឹមតែបញ្ចេញ កាសឥតខ្សែមួយនោះទេ ផ្ទុយទៅវិញក្រុមហ៊ុននេះ អាចនៅមានម៉ូឌែលមួយទៀតឈ្មោះថា realme Buds Air Neo ហើយវាក៏អាចមានតម្លៃធូថ្លៃជាងម៉ូឌែលដំបូងផងដែរ។

មិនខុសទេ បើតាមបញ្ជីមួយដែលគេបានប្រទះឃើញក្នុង Taiwanese National Communication Commission (NCC) បានបង្ហាញថា realme Buds Air Neo កំពុងតែត្រូវបាន realme រៀបចំក្នុងការដាក់ចេញ ក្នុងពេលឆាប់ៗខាងមុខនេះ សម្រាប់អ្វីដែលពិសេសនោះ គឺវាអាចនឹងមានតម្លៃពិសេសជាងម៉ូឌែល ដែលគ្មានកន្ទុយ Neo ថែមទៀតផង។ ជាការពិតណាស់ បើតាមរូបរាងដែលគេបានឃើញនោះ អាចនិយាយបានថា គឺមានលក្ខណៈមិនខុសគ្នាពីម៉ូឌែលមុនប៉ុន្មាននោះទេ ហើយប្រអប់របស់វាវិញ គឺអាចនឹងត្រូវបានប្តូរមកប្រើប្រាស់ប្រាស់ រន្ធសាកប្រភេទ Micro USB វិញ ខណៈដែលលើកមុនបានប្រើ USB-C រួចទៅហើយ។ ចំពោះមុខងារសាកថ្មដោយមិនប្រើខ្សែវិញ វាក៏ទំនងជាមិនមានបំពាក់មកជាមួយនោះទេ អញ្ចឹងហើយ ទើបគេរំពឹងខ្ពស់ថា realme Buds Air Neo នេះ នឹងមានតម្លៃទាបជាង realme Buds Air ដែលចេញកាលពីពេលកន្លងមកហ្នឹងឯង។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាដំណឹងមួយចំនួន ដែលយើងទទួលបានទាក់ទងនឹង កាសឥតខ្សែម៉ូឌែលថ្មីរបស់ realme ខាងលើនេះប៉ុណ្ណោះ និយាយរួមទៅ នៅមានចំណុចជាច្រើនទៀត ដែលយើងមិនទាន់បានដឹង ព្រោះថាមិនទាន់មានការបង្ហាញណាមួយ ដែលជាក់លាក់នោះទេ សម្រាប់កាសឥតខ្សែនេះ។ អញ្ចឹងហើយសម្រាប់ពត៌មានថែមទៀត គឺយើងមានតែធ្វើការរង់ចាំមើល នៅពេលក្រោយទៀតប៉ុណ្ណោះ ព្រោះថាមិនត្រូវ វាអាចនឹងមានដំណឹងលេចធ្លាយបន្តទៀត ជាក់ជាមិនខានឡើយ។

ដោយ​ ៖ XDA
អត្ថបទទាក់ទង