ហ្គេម Halo: Combat Evolved Anniversary នឹងដាក់អោយសាកល្បងលេងលើកុំព្យូទ័រខែក្រោយនេះ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ដូចដែលយើងបានដឹងហើយថា ហ្គេមដ៏ល្បីល្បាញ Halo: Reach ដែលចេញដំបូងនៅលើ ម៉ាស៊ីនហ្គេម Xbox 360 បានមកដល់កុំព្យូទ័រ PC រួចហើយ ដោយបានដំបូងបញ្ចេញអោយតេស្ដលេង តាមរយៈ Version Beta ជាមុនសិនផងដែរ។ ប៉ុន្តែ ក្រុមហ៊ុនផលិតហ្គេមខាងលើ បានថាហ្គេម Halo: Combat Evolved Anniversary មួយទៀត នឹងត្រូវបានដាក់អោយសាកល្បងលេង នៅខែក្រោយនេះទៀតផង។

ជាក់ស្ដែង កាលពីលើកមុន ការបើកចាប់ផ្ដើម ដាក់អោយតេស្ដលេងម្តងរួចមកហើយ ដែលលើកដំបូងនោះ គឺមានវិសាលភាពតូចណាស់ ដោយអ្នកលេងទាំងនោះ អាចចូលលេងបានត្រឹមវគ្គ “Tip of the Spear” នៅក្នុងហ្គេម Halo: Reach តែប៉ុណ្ណោះ ហើយបើយោងតាម 343 Industries ដែលជាក្រុមហ៊ុនផលិតហ្គេមនេះ បាននិយាយប្រាប់ថា មានមនុស្យតិចជាង 1,000 នាក់ ដែលត្រូវបានជ្រើសរើស ចូលតេស្ដលេងក្នុងជំនាន់ Beta នេះ។ ក្រៅពីនេះ នាពេលខាងមុខនេះ អ្នកទាំងអស់គ្នា ក៏អាចមានឱកាសធ្វើការ លេងនៅលើផែនទីជាច្រើនទៀត ចេញពីក្នុងហ្គេម Halo វគ្គមុនៗ នៅក្នុងហ្គេម Halo: The Master Chief Collection ថែមទៀតផង ប៉ុន្ដែសម្រាប់ពេលបច្ចុប្បន្ននេះ នៅមិនទាន់មាន ថ្ងៃប្រកាសជាផ្លូវការ ជាក់លាក់ នៅឡើយទេ។

សរុបមក នាពេលបច្ចុប្បន្ននេះ គ្រាន់តែមានការបញ្ជាក់ថា ហ្គេមដ៏ល្បីល្បាញ Halo: Combat Evolved Anniversary នឹងបានដាក់អោយលេង នៅលើកុំព្យូទ័រ PC ជាលក្ខណៈសាកល្បងនៅខែក្រោយប៉ុណ្ណោះ និងកំពុងតែមានគម្រោង ដាក់បញ្ចូលជាមួយនឹងហ្គេម Halo: The Master Chief Collection ដោយបន្ទាប់ពីនេះ ហ្គេម Halo 3: ODST ហើយនិង Halo 4 ក៏នឹងត្រូវបានបញ្ចេញ នៅពេលក្រោយៗទៀត ផងដែរ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង