ទាញយក TamNeak ជំនាន់ Beta សាកល្បងដំបូងគេលើទូរសព្ទ Android របស់អ្នក មុនវាបង្ហាញខ្លួនក្នុង Play Store​
ដោយ​ ៖ Puthyrith | 2 ខែមុន SHARE

 

ក្រោយពីប្រកាសបង្ហើបត្រួសៗ នៅក្នុងវីដេអូ Cambo Next ដោយ John Sey កាលពីថ្ងៃឆ្លងឆ្នាំរួចមក ឃើញថាកម្មវិធី “TamNeak” ទទួលបានចំណាប់អារម្មណ៍ ក៏ដូចជាមតិវិជ្ជមាន និងការគាំទ្រខ្លាំងក្នុងវិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជាយើង។ ទន្ទឹមនឹងការចង់សាកល្បងប្រើប្រាស់ ប្រិយមិត្តរបស់យើង បានរង់ចាំ និងទទូចសុំឲ្យមានការដាក់ឲ្យតម្លើងជាសាធារណៈ ឲ្យបានលឿនតាមដែលអាចធ្វើទៅបានផងដែរ។

គួរបញ្ជាក់ផងដែរថា “TamNeak” គឺជាកម្មវិធីតែមួយគត់ បង្កើតឡើង និងរក្សាសិទ្ធិគ្រប់យ៉ាងដោយ CR Technology។ មុខងារសំខាន់ៗ ដែលមាននៅក្នុងកម្មវិធី “TamNeak” នេះមានដូចជា៖

 

- ផ្តល់ភាពងាយស្រួល និងបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ ក្នុងការអានរាល់ព័ត៌មាន ក៏ដូចជាអត្ថបទគន្លឹះផ្សេងៗ ពីក្រុមការងារខេមបូរីផត ជាមួយនឹងផ្ទាំង Interface ដែលបានបង្កើតឡើងថ្មី មានរបៀបរៀបរយ និងមានភាពស្រស់ស្អាតជាងមុន

- ទទួលបានរាល់វីដេអូ Review របស់ John Sey និងក្រុមការងារខេមបូរីផត បានលឿនជាងគេ 

- អាចរក្សាទុករាល់អត្ថបទ និងវីដេអូ បានសម្រាប់ទុកអាន និងទស្សនានៅពេលក្រោយ

- មុខងារពិសេស “TamNeak” ជាបណ្តាញសង្គមថ្មីដំបូងបំផុតរបស់ខ្មែរ តាក់តែងជាភាសាខ្មែរ ក្នុងការបង្កើតបរិយាកាសថ្មី ស្ងប់ស្ងាត់ តែមិនឯកា និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់គ្រប់រូប។ ប្រធានបទ នៅក្នុងបណ្តាញសង្គម TamNeak ត្រូវបានកំណត់ ឲ្យស្ថិតនៅក្នុងទម្រង់ បច្ចេកវិទ្យា កម្សាន្ត ចំណង់ចំណូលចិត្ត Lifestyle និង ការចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងនានាតែប៉ុណ្ណោះ។ អ្នកប្រើប្រាស់អាចធ្វើការស្វែងរក និងភ្ជាប់ទំនាក់ទំនង ទៅកាន់រាល់បុគ្គលដែលពួកគេពេញចិត្ត ដែលមានដូចជា John Sey, រាល់សមាជិកនៃក្រុមការងាររបស់ខេមបូរីផត, សមាជិកក្រុមអភិវឌ្ឍកម្មវិធីក្រវ៉ាញ ក៏ដូចជា Creators ល្បីៗមួយចំនួននៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ ដើម្បីជាការចែករំលែកការពេញចិត្ត ឬស្រឡាញ់ទៅលើផុស ដែលពេញចិត្ត អ្នកប្រើប្រាស់អាចឲ្យផ្កាយ និងបញ្ចេញមតិទៅកាន់ផុសទាំងនោះបាន។ មិនតែប៉ុណ្ណោះ ពួកគេក៏អាចចែករំលែកអ្វីដែលពួកគេចង់បង្ហាញនៅក្នុង TamNeak បាន តាមរយៈអក្សរ រូបភាព និងរូបភាព-សម្លេង (Sound-Pic) បានទៀតផង ដែលអាចធ្វើឲ្យរាល់ផុសរបស់ពួកគេ កាន់តែទាក់ទាញ និងទទួលបានផ្កាយច្រើន។ 

- មុខងារសារដំណឹងក្រឿនរំលឹក (Notification) នឹងលោតបង្ហាញដល់អ្នកប្រើប្រាស់ រាល់គ្រប់មុខងារនៅក្នុងកម្មវិធី ដែលមានដូចជា អត្ថបទ ឬវីដេអូថ្មី ដែលទើបតែបញ្ចូល, រាល់ផុសរបស់ប្រើប្រាស់ដែលទទួលបានផ្កាយ ឬការបញ្ចេញមតិ ក៏ដូចជារាល់ផុសថ្មីៗ ដែលបុគ្គលដែលអ្នក “បានតាម” ទើបតែបានផុសជាដើម។ អ្នកនឹងមិនខកខាន ទៅលើការឆែករាល់ដំណឹងទាំងអស់នោះឡើយ។

- នៅមានមុខងារបន្ទាប់បន្សំមួយចំនួនផ្សេងៗទៀត ដែលអ្នកទាំងអស់គ្នា អាចសាកល្បងបាន នៅក្នុង TamNeak។ 

តម្រូវការ: ដើម្បីអាចប្រើប្រាស់រាល់សេវាកម្ម និងមុខងាររបស់ TamNeak បាន ចាំបាច់ត្រូវបង្កើតគណនី TamNeak មួយជាមុនសិន ដែលអាចចុះឈ្មោះ បង្កើតបានតាមរយៈ Email ឬ Facebook។ 

បញ្ជាក់: ដោយសារមានបញ្ហាបច្ចេកទេស មួយចំនួនដូចនេះ កម្មវិធី Tamneak មិនទាន់អាចតម្លើងបានពី​ Play Store ក្នុងពេលនេះឡើយ ដោយវាអាចយឺតពេលបន្តិច។ ដូច្នេះកុំអោយប្រិយមិត្តទាំងអស់គ្នា រង់ចាំយូរទៀត នៅពេលនេះ អ្នកទាំងអស់គ្នា អាចធ្វើការតម្លើងកម្មវិធីនេះបាន តាមរយៈ​ File apk ផ្ទាល់តែម្តង ដោយឥតគិតថ្លៃហើយ តាមរយៈតំណរភ្ជាប់ខាងក្រោមនេះ៖

- ចុចទីនេះ សម្រាប់ទាញយកកម្មវិធី Tamneak សម្រាប់ឧបករណ៍ Android

- ឧបករណ៍ iOS (iPhone/iPad): នឹងមកដល់នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត នៅក្នុង App Store ដោយយើងនឹងជូនដំណឹងដល់អ្នកទាំងអស់គ្នា នៅពេលវាមកដល់។

សម្គាល់: នេះត្រឹមជាជំនាន់សាកល្បងដំបូងប៉ុណ្ណោះ (Beta 1) ដែលក្រុមការងារយើង បានខិតខំសម្រិតសម្រាំងយ៉ាងខ្លាំង ក្នុងការបង្កើតវាឡើង និងសម្រេចដាក់ឲ្យអ្នកទាំងអស់គ្នា តេស្តសាកល្បង។ វានៅមិនទាន់ពេញលេញឡើយទេ និងនៅមានកំហុសឆ្គងមួយចំនួនអាចនឹងកើតមានឡើង នៅត្រង់កន្លែងណាមួយ។ ដូចនេះ សូមអ្នកទាំងអស់គ្នាអធ្យាស្រ័យ និងយោគយល់នូវរាល់កំហុសអចេតនា ដែលអាចនឹងកើតមាន ទាំងនោះផង។ 

សម្រាប់ការបញ្ចេញមតិទៅលើកម្មវិធី “TamNeak” : អាចធ្វើការ Email មតិរបស់អ្នកបានទៅកាន់អាស័យដ្ឋានអ៊ីម៉ែល tamneak.assist@gmail.com 

តាមអ្នក តាមខ្ញុំ តាមយើងទាំងអស់គ្នា #Tamneak

ដោយ​ ៖ TamNeak
អត្ថបទទាក់ទង