realme​ 3​ Pro​ ចាប់​ផ្ដើម​ទទួល​បាន​ realme​ UI​ ផ្អែក​លើ ​Android ​10 ​ជាផ្លូវការ​ហើយ​​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ ប្រិយមិត្តបានដឹងហើយថា realme បានប្រកាសចេញ ស្បែកមុខថ្មីរបស់ខ្លួន ដែលមានឈ្មោះថា realme UI ហើយការដំណើរការរបស់វា ក៏ពឹងផ្អែកទៅលើ Android ជំនាន់ក្រោយផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនវ័យក្មេងខាងលើនេះ ក៏ធ្លាប់បញ្ជាក់ប្រាប់ដែរ ទាក់ទងនឹងពេលវេលា ដែលស្មាតហ្វូនរបស់ខ្លួន ចាប់ផ្តើមទទួលបាន ស្បែកមុខថ្មីខាងលើនេះប្រើប្រាស់ ហើយជាក់ស្ដែង ក្នុងពេលនេះ realme UI ត្រូវបានដាក់ចេញបណ្តើរៗជាផ្លូវការហើយ ដែលក្នុងនោះ គឺវាមានវត្តមានមុនគេនៅលើ realme 3 Pro តែម្ដង។

ប្រាកដណាស់ បើតាមដំណឹងដែលយើងទទួលបាន នៅក្នុងពេលនេះបានឲ្យដឹងថា realme ចាប់ផ្តើមដាក់ចេញស្បែកមុខផ្ទាល់ខ្លួន ទៅកានស្មាតហ្វូនជាផ្លូវការហើយ ដែលក្នុងនោះយើងឃើញថា realme 3 Pro ចាប់ផ្ដើមទទួលបានបណ្តើរៗមុខម៉ូឌែលផ្សេងៗទៀត ដែលស្ថិតក្រោមយីហោខាងលើ។ គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ ធ្លាប់បាននិយាយរួចហើយដែរ ទាក់ទងនឹងពេលវេលា ដែលស្មាតហ្វូនរបស់ខ្លូន ទទួលបាន realme UI ផ្អែកលើ Android 10 នេះ ជាក់ស្ដែងសម្រាប់ខែមករា គឺមាន realme 3 Pro និង realme XT ប៉ុន្តែ realme XT នៅមិនទាន់មាន ដំណឹងថាទទូលបានវានៅឡើយទេ។ យ៉ាងណាក៏ដោយ សម្រាប់មុខងារសំខាន់ៗ ដែលមាននៅលើស្បែក UI ថ្មីនេះ ប្រិយមិត្តទាំងអស់គ្នា ធ្លាប់បានដឹងម្តងរួចមកហើយ មានដូចជា មុខងារប្រើម្រាមដៃ 3 សម្រាប់គ្រប់គ្រងលើមុខងារមួយចំនួន, កាយវិកាដែលមានលើ Android 10, Focus Mode, Ambient System Sound, ការកំណត់លក្ខណៈរបស់ Icon និងមានមុខងារផ្សេងៗមួយចំនួន ក្រៅពីនេះផងដែរ។

យ៉ាងណាក៏ដោយ ការដាក់ឲ្យធ្វើការអាប់ដេតនេះ វាត្រូវបាន realme ចាប់ផ្ដើមតាំងពីម្សិលមិញមកម្លេះ សម្រាប់ស្មាតហ្វូនដែលបានបង្ហាញឈ្មោះនៅខាងលើ ប៉ុន្តែវាមិនប្រាកដថា គ្រប់អ្នកប្រើប្រាស់ realme 3 Pro ទាំងអស់ទទួលបានភ្លាមៗនោះទេ ជាការពិតណាស់ អ្នកប្រើប្រាស់មួយចំនួន អាចនឹងទទួលបានវា នៅក្នុងថ្ងៃបន្តបន្ទាប់ទៀតអញ្ចឹងដែរ។ ដូច្នេះហើយ realme ចាប់ផ្តើមដាក់ឲ្យអាប់ដេតដំបូងគឺ realme 3 Pro ហើយបន្ទាប់មកទៀតគឺ realme XT នៅក្នុងខែដដែលនេះដែរ ចំណែកខែក្រោយវិញ គឺមាន realme X និង realme 5 Pro ជាអ្នកទទួលបានម្ដង។

ដោយ​ ៖ Giz China
អត្ថបទទាក់ទង