Honor ​V30 ​Pro​ ទទួល​បាន​ដល់​ទៅ​ 122 ​ពិន្ទុ​ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ 2​ ក្នុង​ DxOMark​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីម្សិលមិញនេះ យើងបានដឹងហើយថា DxOMark បានធ្វើការដាក់ពិន្ទុទៅលើ ASUS ROG Phone 2 រួចរាល់ហើយ ដែលស្មាតហ្វូនហ្គេមនេះទទួលបានត្រឹមតែ 95 ពិន្ទុប៉ុណ្ណោះ បើពឹងផ្អែកលើកាមេរ៉ាក្រោយទាំងពីរគ្រាប់របស់វា។ ដោយឡែក នៅក្នុងពេលនេះ ភ្នាក់ងារដាក់ពិន្ទុខាងលើ ក៏បានបញ្ចេញពិន្ទុរបស់ ស្លាតហ្វូនមួយម៉ូឌែលទៀត ស្ថិតក្នុងត្រកូល Honor មានឈ្មោះថា V30 Pro ហើយអ្វីដែលពិសេសនោះ វាទទួលបានពិន្ទុខ្ពស់ រហូតដល់ឈរនៅចំណាត់ថ្នាក់លេខពីរថែមទៀតផង។

មិនខុសទេ បើតាមដំណឹងដែលយើងទទួលបាន នៅក្នុងពេលនេះ បានឲ្យដឹងថា Honor V30 Pro បានទទួលពិន្ទុពី DxOMark ដល់ទៅ 122 ពិន្ទុឯណោះ ដែលធ្វើឲ្យវាឈរនៅលេខពីរ ក្នុងនាមជាស្មាតហ្វូន ដែលមានកាមេរ៉ាថតរូបប្រសើរជាងគេ ខណៈពេលដែលលេខមួយនោះ គឺជាបងប្អូនរបស់វាដែរ ប៉ុន្តែស្ថិតក្នុងស្លាកយីហោ Huawei ពោលគឺ Mate 30 Pro 5G នេះឯង ដែលមាន 123 ពិន្ទុ។ នៅក្នុងនោះដែរ វាទទួលបាន 133 ពិន្ទុពីការថតជារូបភាព ព្រមទាំងទទួលបាន 100 ពិន្ទុពីការជាលក្ខណៈវីដេអូ លើសពីនេះគេបានបញ្ជាក់ថា វាទទួលបានពិន្ទុខ្ពស់ទៅលើផ្នែកពង្រីក ព្រោះថាវាអាចរក្សាសាច់ម៉ត់បានច្រើន បើទោះជាពង្រីកក្នុងចម្ងាយឆ្លាយ។ គួរបញ្ជាក់ដែរថា ស្មាតហ្វូនខាងលើនេះ ត្រូវបានបង្ហាញខ្លួនមកជាមួយកាមេរ៉ាក្រោយ 3 គ្រាប់ ដោយមានលេនគោលទំហំ 40MP ជាមួយលេន Telephoto ទំហំ 8MP និងចុងក្រោយជាលេនទូលាយ 12MP ថែមទៀតផង។

សរុបមកវិញ Honor V30 Pro ទទួលបានពិន្ទុប្រសើរមែនទែនពី DxOMark និយាយឲ្យចំទៅ គឺដល់ទៅ 122 ពិន្ទុថែមទៀតផង ហើយពិន្ទុនេះដែរ ធ្វើឲ្យស្មាតហ្វូនខាងលើ ឈរនៅចំណាត់ថ្នាក់លេខពីរ ទាបជាង Mate 30 Pro 5G ដែលឈរនៅលេខមួយ តែមួយពិន្ទុប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ដូចធ្លាប់បានបញ្ជាក់អញ្ចឹងថា ការដាក់ពិន្ទុនៅលើ DxOMark មិនមែនគិតតែទៅលើ ការថតរូបស្អាតនោះទេ លើសពីនេះ ពួកគេក៏បានដាក់ពិន្ទុទៅតាម មុខងារដែលកាមេរ៉ាស្មាតហ្វូននោះអាចធ្វើបាន មានន័យថា ពិន្ទុនៃកាមេរ៉ាស្មាតហ្វូនទទួលបានច្រើន ក៏អាស្រ័យទៅនឹងមុខងារដែលវាបានបំពាក់មកអញ្ចឹងដែរ ជាក់ស្ដែងដូចជាមុខងារពង្រីក និងមុខងារធ្វើឲ្យផ្ទៃទូលាយជាដើម។

ដោយ​ ៖ DxOMark
អត្ថបទទាក់ទង