Huawei P30 Lite ទើបទទួលបានកំណែអាប់ដេត Android 10 ជាមួយ EMUI 10 ផ្លូវការ​
ដោយ​ ៖ គង់គីត | 2 ខែមុន SHARE

 

កាលពីដើមឆ្នាំ 2019 កន្លងទៅនេះ Huawei បានប្រកាសចេញនូវ ស្មាតហ្វូន P30 Lite ជាផ្លូវការ ដោយបានប្រើប្រាស់ឈីប Hisilicon Kirin 710 ជាមួយនឹងរ៉េមចាប់ពីទំហំ 4GB ហើយមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ និងមានអេក្រង់លាតពេញ ជាមួយម៉ូតកាមេរ៉ាមុខបែបដំណក់ទឹក ថែមទៀតផង។ មិនតែប៉ុណ្ណោះ Huawei បានបញ្ជក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺសាកសមបំផុត សម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តថតរូប បង្ហោះលើកម្មវិធីបណ្ដាញសង្គម ពីព្រោះវាមានសេនស័រកាមេរ៉ាមុខធំទំហំ 24 មេហ្គាភិចសែល។

ជាក់ស្ដែង បន្ទាប់ពី Huawei បានបញ្ចេញកំណែអាប់ដេត រួមជាមួយស្បែក Interface EMUI 10 ផ្អែកលើ Android 10 ជំនាន់ចុងក្រោយ ទៅអោយស្មាតហ្វូន Huawei ត្រកូល P និង Mate របស់ខ្លួនចប់រួចរាល់មក រហូតមកដល់ពេលនេះ ក្រុមហ៊ុនចិនខាងលើ ក៏ទើបតែបានធ្វើការបញ្ចេញ កំណែអាប់ដេតជំនាន់ថ្មីនេះ សម្រាប់ស្មាតហ្វូនកំពូលត្រកូល P ខ្សែស្រឡាយ P30 របស់ខ្លួនគឺ Huawei P30 Lite (2019) ថែមទៀតផង។ ជាការពិតណាស់ ហើយនេះក៏មិនមែនជាកំណែអាប់ដេតជំនាន់ Beta ដាក់អោយតេស្ដសាកល្បងឡើយ ដោយវាគឺជាការអាប់ដេតពេញលេញ ដែលអ្នកប្រើប្រាស់ កំពុងតែទទួលបាននៅទូទាំងពិភពលោក ហើយកំណែអាប់ដេត Android 10 ជាមួយ EMUI 10 នេះ មានលេខ Version សម្គាល់ 10.0.0.159(C85E3R2P4) ផងដែរ។ មួយវិញទៀត កំណែអាប់ដេតថ្មីនេះ មានទំហំធំប្រហែល 3.82 ជីកាបៃ ហើយវាបានផ្តល់ជូននូវលក្ខណៈពិសេសថ្មីៗជាច្រើន និងការរចនាម៉ូត UI ឡើងវិញស្ទើរតែទាំងស្រុង ទៀតផង។

ដូច្នេះ ដើម្បីអាចធ្វើការទាញយកកំណែអាប់ដេត EMUI 10 ផ្អែកលើ Android 10 ជំនាន់ចុងក្រោយនេះបាន ដំបូងឡើយ ប្រិយមិត្តអាចចូលឆែកមើលក្នុង Settings នៅលើទូរសព្ទរបស់លោកអ្នក បន្ទាប់មកទៀតចុចត្រង់ System > Software Update និងចុច Check For Update ជាការស្រេច។ ប៉ុន្តែ ប្រសិនបើប្រិយមិត្តណា មិនទាន់ទទួលបានកំណែអាប់ដេតថ្មីនេះទេ គឺត្រូវរង់ចាំមើលបន្តិចទៀតសិន។

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង