LG V50 ThinQ ចាប់ផ្តើមទទួលបានកំណែអាប់ដេតឡើងទៅកាន់ Android 10 ផ្លូវការហើយ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

កាលពីចុងឆ្នាំ 2019 ស្មាតហ្វូន LG G8 ThinQ បានចាប់ផ្តើមទទួលកំណែអាប់ដេតឡើងទៅកាន់ Android 10 ប៉ុន្តែ វាមានតែនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ នៅឯសហរដ្ឋអាមេរិកវិញ ស្មាតហ្វូនរបស់ក្រុមហ៊ុន LG គឺនៅតែដើរលើប្រព័ន្ធប្រតិបត្តិការ Android Pie ដដែលពេលខ្លះរហូតដល់មាន ការមិនពេញចិត្តពីសំណាក់អ្នកប្រើ ទៀតផង។ 

 

 

ដោយឡែក សម្រាប់ LG V50 ThinQ 5G ដែលដំណើរការដោយ Android 9.0 Pie ក៏ដូចគ្នាដែរ វាកំពុងទទួលបានកំណែអាប់ដេតថ្មី ឡើងទៅ Android 10 ដែលកំពុងត្រូវបានបញ្ចេញដាក់អោយអាប់ដេតសម្រាប់ប្រទេសកូរ៉ាខាងត្បូង (Version Korea) ដោយក្រុមហ៊ុន LG ផ្ទាល់តែម្ដង។ ជាការពិតណាស់ ចំពោះកំណែអាប់ដេតថ្មីនេះ ត្រូវបានគេប្រទះឃើញលើគេហទំព័រ Twitter ហើយ LG នឹងធ្វើការបញ្ចេញកំណែអាប់ដេតពី Android 9 Pie ទៅកាន់ Android 10 ផ្លូវការ នៅលើ LG V50 ThinQ នេះ សម្រាប់ប្រទេសជាច្រើនទៀត ក្នុងពេលឆាប់ៗនេះ ជាក់ជាមិនខាន។ មួយវិញទៀត កំណែអាប់ដេតនេះក៏បានបន្ថែមនូវមុខងារពិសេសៗជាច្រើន រួមជាមួយការពង្រឹងលើផ្នែកសុវត្ថិភាព សម្រាប់ខែថ្មី ផងដែរ។ ជាក់ស្ដែង សម្រាប់ស្មាតហ្វូន LG V50 ThinQ បានបង្ហាញខ្លួនជាផ្លូវការ កាលពីឆ្នាំមុន ដែលពេលនោះវាក៏ជាកំពូលស្មាតហ្វូនមួយដែរ ដោយបានបំពាក់បន្ទះឈីប Snapdragon 855 មានអេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ P-OLED ក្នុងកម្រិតបង្ហាញរូបភាពដល់ 2K។

 

 

ដូច្នេះហើយ បើតាមការបង្ហាញខាងលើ អាចប្រាប់បានថា នៅក្នុងពេលនេះ អ្នកប្រើប្រាស់ LG V50 ThinQ នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមទទួលបាន Android 10 បណ្តើរៗហើយ ហេតុនេះ ប្រហែលមិនយូរទៀតទេ អ្នកប្រើប្រាស់ជាច្រើនផ្សេងទៀត នឹងទទួលបានដូចគ្នាដែរ ប្រហែលជាអាចនឹងទទួលបាន នៅខែក្រោយនេះ ក៏អាចថាបាន។ អញ្ចឹង សម្រាប់អ្នកប្រើប្រាស់ LG V50 ThinQ នៅក្នុងប្រទេសយើង គួរតែឧស្សាហ៍ឆែកនៅក្នុងកន្លែងអាប់ដេត ក្រែងឃើញមានកំណែអាប់ដេតថ្មីនេះធ្លាក់មកដល់។

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង