នេះ​ជា​កាស​ឥតខ្សែ Shots XO Earbuds មាន​មុខងារ​ការ​ពារ​ទឹក អាច​សាក​ថ្ម​ឥតខ្សែ និង​មាន​តម្លៃ​ខ្ទង់ ៣០ ម៉ឺនរៀល (77 ដុល្លារ)​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចជាច្រើន បានងាកមកបោះជំហានចូលរួមក្នុងទីផ្សារប្រកួតប្រជែង នៃកាសឥតប្រើខ្សែ និងផលិតវាមកដើម្បីបំពេញតម្រូវការរបស់អតិថិជនខ្លួន ឬ សម្រាប់អ្នកប្រើប្រាស់ទូទៅ ផងដែរ។ ជាក់ស្ដែង ក្នុងពេលនេះ Gonoise ជាក្រុមហ៊ុនដែលធ្លាប់ផលិតផលិតផល នាឡិកាវៃឆ្លាត និង Action កាមេរ៉ានោះ ក៏បានប្រកាសចេញកាសឥតខ្សែរបស់ខ្លួនដែរ ដោយវាមានឈ្មោះថា Noise Shots XO Earbuds។

 

 

ជាការពិតណាស់ កាសឥតខ្សែ Noise Shots XO មានតួខ្លួនស្រោបដោយជ័រប្លាស្ទិច ដែលមាន Case អាចទ្រទ្រង់ការសាកបញ្ចូលថ្ម តាមរយៈប្រភេទ USB Type-C និងថែមទាំងសាកបញ្ចូលថ្មតាមរយៈ Wireless ដោយឥតប្រើខ្សែ ទៀតផង។ កាន់តែពិសេសជាងនេះទៅទៀត វាថែមទាំងអាចតភ្ជាប់ទៅកាន់ស្មាតហ្វូនបានយ៉ាងឆាប់រហ័ស ដោយសារវាបានបំពាក់មកជាមួយប្រព័ន្ធ Bluetooth 5.0។ លើសពីនេះទៅទៀត វាមានរន្ធស្រូបសម្លេង សម្រាប់ការ Call ព្រមទាំងមានការគាំទ្រ Qualcomm AptX HD Audio និង CVC 8.0 សម្រាប់បញ្ចេញសម្លេង ដែលផ្ដល់នូវគុណភាពសម្លេងបានច្បាស់ល្អ និងវាមុខងារការពារទឹកកម្រិត IPX7 ទៀតផង។ មួយវិញទៀត កាស Noise Shots XO ថ្មីនេះ ក៏មានមុខងារអូសបញ្ជាជាច្រើនទៀត ដូចជាអាចបញ្ជាអោយលេង ឬបញ្ឈប់បទចម្រៀង, បញ្ជាជំនួយការសម្លេង, ទទួលការហៅចូល និង Gonoise បានអះអាងថាវាអាចប្រើជាប់បានរយៈពេលដល់ទៅ 6 ម៉ោងលើការសាកថ្មពេញម្ដង ដោយចំណាយពេលប្រហែល 2 ម៉ោង និងពេលប្រើសាកបញ្ចូលថ្មជាមួយ Case វាអាចរស់បាន 36 ម៉ោងបន្ថែមទៀត ព្រោះវាមានថាមពលថ្មទំហំធំ ផងដែរ។

 

 

ជាចុងក្រោយ កាសឥតខ្សែ Noise Shots XO ជំនាន់ថ្មីនេះ នឹងត្រូវបានខាងក្រុមហ៊ុន Gonoise ដាក់លក់ជាផ្លូវការ នៅលើគេហទំព័រ Amazon India និង Flipkart ក្នុងប្រទេសឥណ្ឌា នៅពេលនេះតែម្ដង ជាមួយនឹងពណ៌ 3 ជម្រើសគឺ Space Gray, Metallic White និង Rose Gold ក្នុងតម្លៃខ្ទង់ ៣០ ម៉ឺនរៀល (ប្រហាក់ប្រហែល 77 ដុល្លារ)។ យ៉ាងណា យើងក៏សង្ឃឹកថាវាអាចនឹងមកដល់ទីផ្សារស្រុកយើង នាពេលខាងមុខនេះ ផងដែរ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង