កាសឥតខ្សែ Mi True Wireless Earphones ជំនាន់ថ្មី ត្រូវបានប្រទះឃើញចុះបញ្ជីលើគេហទំព័រ Bluetooth SIG​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

ចំពោះប្រិយមិត្តដែលនិយមតាមដានព័ត៌មានបច្ចេកវិទ្យា ប្រចាំថ្ងៃពី ខេមបូរីផត ប្រាកដជាបានដឹងហើយថា ក្នុងអំឡុងឆ្នាំ 2019 កន្លងទៅនេះ Xiaomi ហាក់ដូចជាទទួលបាន ជោគជ័យខ្លាំង ព្រមទាំងឈរលើចំណាត់ថ្នាក់លេខ 2 ក្នុងចំណោមក្រុមហ៊ុនធំៗ ជាច្រើនទៀត នៅលើវិស័យឧស្សាហកម្ម កាសឥតខ្សែទៀតផង។ ជាក់ស្តែង ការជោគជ័យមួយនេះ ក៏ព្រោះដោយសារតែវត្តមានរបស់ ស៊េរីកាស Mi True Wireless Earphones និង Mi AirDots ដែលផ្តល់នូវគុណភាពខ្ពស់ និងកញ្ចប់តម្លៃសមរម្យ។

 

 

ទាក់ទងនឹងកាសឥតខ្សែ ខ្សែស្រឡាយ Mi True Wireless Earphones នេះដែរ កាលពីខែកក្កដា ឆ្នាំមុននេះ វាត្រូវបានគេប្រទះឃើញថា Xiaomi បានធ្វើការចុះបញ្ជី កាសប្រភេទ Wireless ម៉ូឌែលថ្មី Mi True Wireless Earphones ជំនាន់ទី 2 របស់ខ្លួន ចូលទៅក្នុងគេហទំព័រ Bluetooth SIG។ បន្ទាប់មកទៀត នៅអំឡុងខែធ្នូ ស្រាប់តែលេចចេញនូវ Mi True Wireless Earphones 2S មួយទៀត ក្នុងបញ្ជីដដែល។ ហើយឥឡូវនេះ យើងក៏ទទួលបានរូបភាពមួយសន្លឹកថ្មី បញ្ជាក់ឲ្យឃើញថា Xiaomi ពិតជាបានចុះបញ្ជី ទៅលើកាសឥតខ្សែម៉ូឌែលថ្មី មួយផ្សេងទៀត ស្ថិតក្នុងខ្សែស្រឡាយ Mi True Wireless Earphones ដូចគ្នា គ្រាន់ថែមនូវកន្ទុយ Lite ពីក្រោយ ដែលមានលេខសម្គាល់ TWSEJ03WM។ តាមរយៈរូបភាពនេះដែរ បានបង្ហាញឲ្យដឹងថា Xiaomi ទើបបានធ្វើការចុះបញ្ជីកាស ប្រភេទថ្មីនេះ នៅថ្ងៃទី 14 ខែមករា កន្លងទៅប៉ុន្មានថ្ងៃមុននេះ ហើយក្នុងនោះដែរ វាក៏បង្ហាញថា កាសនេះនឹងអាចគាំទ្រជាមួយបច្ចេកវិទ្យា Bluetooth 5.0។ 

 

 

ក្រៅពីនេះ នាពេលបច្ចុប្បន្ន យើងក៏មិនទាន់ដឹងច្បាស់ថា វានឹងមានលក្ខណៈសម្បតិ្ត ក៏ដូចជារចនាបថ រូបរាងបែបណាដែរ។ ប៉ុន្តែ ចំពោះម៉ូឌែល Mi True Wireless Earphones Lite នេះ ប្រហែលអាចនឹងត្រូវជា Version Lite នៃ Mi True Wireless Bluetooth Headset Air2 សម្រាប់ទីផ្សារសកល ហើយវាត្រូវបានគេរំពឹងទុកថា នឹងបង្ហាញខ្លួនជាផ្លូវការ ដំណាលគ្នា ជាមួយនឹងការប្រកាសចេញស្មាតហ្វូនស៊េរីថ្មី របស់ Xiaomi ក្នុងពេលខាងមុខនេះផងដែរ។ 

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង