Cooler Master បាន​កែ​រូបរាង​ថ្មី​ឲ្យ​សឺរ៉ាង​បាញ់​ស៊ីភីយូថ្មី ដើម្បី​កុំ​ឲ្យ​ច្រឡំ​ថា​ជា​សឺរ៉ាង​ពិត​ត​ទៅ​ទៀត​
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

រាល់ប្រិយមិត្តទាំងឡាយណា ដែលធ្លាប់ដំឡើងកុំព្យូទ័រដោយខ្លួនឯង ឬ ចូលចិត្តស្រាវជ្រាវអំពីផ្នែកកុំព្យូទ័រ ប្រាកដជាដឹងច្បាស់ហើយថា ស៊ីភីយូនីមួយៗត្រូវការដាក់ទឹក Thermal Paste ដើម្បីឲ្យវាជួយចរន្ដបញ្ចេញកម្ដៅរវាងកង្ហារ និងស៊ីភីយូធ្វើការបានល្អ។ យ៉ាងណាក៏ដោយ ទឹក Thermal Paste ភាគច្រើនសុទ្ធតែជាប្រភេទសឺរ៉ាង ដើម្បីអាចឲ្យយើងបាញ់ដាក់ពីលើស៊ីភីយូបាន ដូច្នេះវាអាចធ្វើឲ្យមនុស្សដទៃទៀត ដែលមិនស្គាល់ពីវា ស្មានថាជាសឺរ៉ាងចាក់ថ្នាំពិតៗតែម្ដង។

 

 

រហូតមកដល់ពេលនេះ យើងទាំងអស់គ្នា មិនចាំបាច់ព្រួយបារម្ភទៀតនោះឡើយ ព្រោះក្រុមហ៊ុន Cooler Master ទើបតែប្រកាសចេញផលិតផលថ្មី ដែលជាទឹកដាក់ស៊ីភីយូនេះហើយ ជាមួយនឹងការកែច្នៃឌីហ្សាញខុសប្លែកពីមុន ដើម្បីកុំឲ្យកើតមានការយល់ច្រឡំតទៀត។ ហេតុដោយសារតែ កាលពីពេលមុនៗមក សឺរ៉ាងបាញ់ស៊ីភីយូ បានធ្វើឲ្យអ្នកដទៃ ហើយជាពិសេសឪពុកម្តាយ និងមនុស្សចាស់ៗច្រឡំថាវាជា សឺរ៉ាងចាក់ថ្នាំគ្រឿងញៀន ដែលធ្វើឲ្យមានភាពលំបាកខ្លាំង សម្រាប់យើងពន្យល់ប្រាប់ពួកគាត់ ទើបបានជាក្រុមហ៊ុនមួយនេះ សម្រេចចិត្តផ្លាស់ប្ដូររូបរាងរបស់វាដូចនេះ។ ហាក់បីដូចជាបានឃើញក្នុងរូបភាពអញ្ចឹង ដោយនៅលើរូបរាងថ្មីនេះ វាលែងមានរាងមូលតទៅទៀតហើយ ដោយខុសប្លែកពីសឺរ៉ាងមែនទែន ព្រមទាំងមានបំពាក់រូបតំណាងឲ្យម៉ាក Cooler Master ដើម្បីបញ្ជាក់កាន់តែច្បាស់ថា វាមិនមែនជាសឺរ៉ាងពិតនោះទេ។

 

 

ចំណែកឯទឹក Thermal Paste ជាមួយរូបរាងថ្មីរបស់ Cooler Master នេះ គឺមានផ្ដល់ជូនជម្រើសចំនួន 3 ប្រភេទខុសៗគ្នា ដោយរួមមានដូចជា Mastergel Maker, Pro និងជម្រើសស្ដង់ដារ ប៉ុន្ដែយើងមិនដឹងពីតម្លៃរបស់ពួកវានៅឡើយទេ។ ប្រសិនបើប្រិយមិត្តមានចំណាបអារម្មណ៍ អញ្ចឹងអាចរង់ចាំមើលហាងកុំព្យូទ័រនានាក្នុងស្រុកយើង ដោយអាចយកមកដាក់លក់បន្ដ នាពេលខាងមុខនេះ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង