ASUS​ ROG​ Zephyrus​ S​ GX502​ មានរូបរាង​ និង​លក្ខណៈ​សម្បត្តិ​កាន់​តែ​ត្រូវ​ចិត្ត​អ្នក​ប្រើ​​
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

មកដល់ដើមឆ្នាំ 2020 កាលពីអំឡុងព្រឹត្តិការណ៍ CES នេះ ASUS បានប្រកាសចេញកុំព្យូទ័រយួរដៃជំនាន់ថ្មី ស្ថិតក្នុងត្រកូល ROG Zephyrus S ដែលវាជាកំណែ Update ដេញស៊េរីលើ ROG Zephyrus S ជំនាន់មុន។ វាមានឈ្មោះហៅជាផ្លូវការថា ROG Zephyrus S GX502 ជាមួយរូបរាងទាក់ទាញជាងមុន កម្រាស់ស្តើងជាមុន និងមានលក្ខណៈសម្បត្តិកាន់តែត្រូវចិត្តអ្នកប្រើ។

 

 

ជាមួយនឹង ROG Zephyrus S GX502 នេះ ASUS បានស្វែងយល់បន្ថែម អំពីចំនុចខ្សោយ នៅលើជំនាន់មុនរបស់ខ្លួន ដោយបានកាត់បន្ថយរូបរាង នៅលើស៊េរី S នេះ ឲ្យស្ដើងជាងមុន ជាមួយកម្រាស់ត្រឹម 1.41 សង់ទីម៉ែត្រ និងមានទម្ងន់សរុប 2 គីឡូក្រាមតែប៉ុណ្ណោះ។ សម្រាប់នៅបាតខាងក្រោម នៅតែបង្ហើបបានដដែល ដើម្បីស្រូបខ្យល់ត្រជាក់ចូល សម្រាប់បន្ថយកម្ដៅ CPU និង GPU។ សម្រាប់ភ្នែកកម្លាំងម៉ាស៊ីនវិញ វាក៏បានធ្វើការ Upgrade ឡើងបន្តិចផងដែរ គឺឡើងផ្នែក CPU ដោយប្រើប្រាស់ជំនាន់ទី 9 ថ្មីជាប្រភេទ Core i7 លេខ 9750H អមជាមួយ RAM DDR4 ទំហំ 16GB អាចឡើងដល់ 32GB និងមានក្រាហ្វិចកាត 2 ជម្រើស គឺ GV NVIDIA GeForce RTX 2060 ទំហំ 6GB និង GW NVIDIA GeForce RTX 2080 ទំហំ 8GB។ 

 

• ខាងក្រោមនេះ ជា Specs របស់ ROG Zephyrus S GX502៖

 

 

ដូច្នេះប្រិយមិត្តទាំងអស់គ្នា នេះជាលក្ខណៈសម្បត្តិត្រួសៗ របស់ឡេបថបប្រភេទ Gaming ជំនាន់ក្រោយម៉ូឌែល ROG Zephyrus S GX502 របស់ក្រុមហ៊ុន ASUS។ យ៉ាងណា ចំពោះតម្លៃ និងថ្ងៃចេញលក់ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ តែយើងនឹងបានដឹងច្បាស់ ពេលមានវត្តមាន ចូលមកដល់ក្នុងប្រទេសកម្ពុជាយើង។

 

ដោយ​ ៖ ASUS
អត្ថបទទាក់ទង