មក​ដឹង​ពី​សមត្ថភាព​កុំព្យូទ័រ​យួរ​ដៃ​ប្រភេទ​ Gaming​ ម៉ូឌែល​ ROG​ Zephyrus​ G14​ &​ G15​ ជំនាន់​ថ្មីរ​បស់​ ASUS​​
ដោយ​ ៖ សាន់នី | 5 ខែមុន SHARE

 

ROG Zephyrus ជាប្រភេទកុំព្យូទ័រយួរដៃលំដាប់ Gaming របស់ក្រុមហ៊ុន ASUS បង្កើតឡើង សម្រាប់អ្នកប្រើប្រាស់ ក្នុងការធ្វើការងារធ្ងន់ល្មមៗប្រចាំថ្ងៃទូទៅ សម្រាប់ការកម្សាន្តនានា និងជាពិសេសសម្រាប់ការងារឌីហ្សាញ និងកាត់តវីដេអូតែម្ដង។ វាមានរចនាបថរូបរាង ស្រស់ស្អាត ទាន់សម័យ មានទម្ងន់ស្រាល ងាយស្រួលយកតាមខ្លួន និងមានសមត្ថភាពខ្លាំង ដំណើរការបានល្អ សាកសមបំផុត សម្រាប់អ្នកធ្វើការងារខាង Graphic Design និងធ្វើការលើការកាត់តវីដេអូច្រើន ជាមួយកម្មវិធី និងហ្គេមធំៗ ជាដើម។

 

 

 

តួយ៉ាង នៅក្នុងព្រឹត្តិការណ៏ CES 2020 កន្លងទៅនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវ Gaming Laptop ជំនាន់ថ្មីរបស់ខ្លួន មកចំនួន 2 ម៉ូឌែល ដោយពួកវាស្ថិតក្នុងត្រកូល ROG Zephyrus តែមួយ នោះគឺ G14 និង G15។ សម្រាប់កុំព្យូទ័រយួរដៃ Gaming ម៉ូឌែល ROG Zephyrus G14 វាបានបំពាក់មកជាមួយភ្លើង AniMe Matrix LED Display នៅលើគម្រប Laptop ដែលមានអំពូល mini LEDs ដល់ទៅជាង 1000 ហើយវាទាំងអាចបង្ហាញភ្លើងចេញជារូប Animation បែបមានចលនា និងអាចបង្ហាញអ្វីជាច្រើន បានថែមទៀតផង។ ពិតណាស់ ROG Zephyrus G14 បានបំពាក់មកជាមួយអេក្រង់ទំហំ 14 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព Full HD និង WQHD ដោយបានប្រើប្រាស់ CPU របស់ AMD Ryzen 7 4800HS មានរ៉េមទំហំ 32GB ជាមួយទំហំផ្ទុក 1TB។ ជាងនេះទៅទៀត វាមានបាសបញ្ចេញសម្លេងទំហំ 2.5 Watt, មានកាមេរ៉េអាចថតបានកម្រិត 1080p, ប្រើប្រាស់ប្រព័ន្ធ Wi-Fi 6 និង Bluetooth 5.0។

 

ដោយឡែក សម្រាប់ម៉ូឌែល ROG Zephyrus G15 មានលក្ខណៈសម្បត្តិស្ទើរតែដូចគ្នាទាំងស្រុង ទៅនឹង G14 ដែរ ប៉ុន្តែ វាមានអេក្រង់ទំហំ 15.6 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព Full HD ជាមួយជម្រើសល្បឿន Refresh Rate 144Hz និង 240Hz។ ក្រៅពីនេះ G15 មាន Ports មានគ្រប់គ្រាន់សម្រាប់អ្នកធ្វើការទូទៅ ដូចជា រន្ធដោតកាស, រន្ធ USB Type C 3.0, រន្ធ USB-A, រន្ធ RJ45 LAN Jack និងរន្ធ HDMI ជាដើម។

 

ខាងក្រោមនេះជា Specs លើម៉ូឌែលទាំងពីរ៖

 

• ROG Zephyrus G14

 

 

 

• ROG Zephyrus G15

 

 

 

យ៉ាងណា ចំពោះតម្លៃ Gaming Laptop ទាំង 2 ម៉ូឌែលនេះវិញ ASUS មិនទាន់បង្ហាញប្រាប់ និងបានបញ្ជាក់ ពីកាលបរិច្ឆេទនៃថ្ងៃដាក់លក់ នៅឡើយនោះទេ គ្រាប់តែបានបង្ហើបថា វានឹងមានលក់នៅត្រីមាសទី 2 ក្នុងឆ្នាំ 2020 នេះ។

 

ដោយ​ ៖ ASUS
អត្ថបទទាក់ទង