ASUS​ TUF​ Gaming​ A15​ និង​ TUF​ Gaming​ A17​ អម​ជាមួយ​លក្ខណៈ​សម្បត្តិ​ និង​សមត្ថភាព​ កាន់​តែ​ប្រសើរ​ជាង​មុន​​
ដោយ​ ៖ សាន់នី | 8 ខែមុន SHARE

 

កាលពីអំឡុងព្រឹត្តការណ៍ CES 2020 កន្លងទៅ ក្រុមហ៊ុន ASUS បានធ្វើការបង្ហាញចេញវត្តមាន កុំព្យូទ័រយួរដៃ Gaming ថ្នាក់កណ្តាលជំនាន់ថ្មី ចំនួន 2 ម៉ូឌែល  ដើម្បីបំពេញសេចក្តីត្រូវការ ពីសំណាក់អ្នកប្រើប្រាស់។ ចំពោះម៉ូឌែលទាំងនោះ មានឈ្មោះហៅថា ASUS TUF Gaming A15 និង ASUS TUF Gaming A17 អមមកជាមួយលក្ខណៈសម្បត្តិ និងសមត្ថភាព កាន់តែប្រសើរជាងមុន ដែលអ្នកអាចពិចារណាបាន។ 

 

 

ASUS TUF Gaming A15 និង ASUS TUF Gaming A17ជាកុំព្យូទ័រស៊េរីចុងក្រោយ របស់ក្រុមហ៊ុន ASUS មានរចនាបទ ស្អាត  Premium សំបកខាងលើ ផលិតពីអាលុយមីញ៉ូម រឹងមាំ ធន់នឹងអាកាសធាតុ និងការប៉ះទង្គិច ទូទៅ។ កុំព្យូទ័រនេះ បំពាក់ជាមួយនឹង CPU ដល់ទៅ AMD Ryzen™ 4000 Series, រ៉េម DDR4 6GB បន្ថែមបានដល់ 32GB និង អង្គចងចាំលោតដល់ 1TB M.2 NVMe PCIe SSD, ក្រាហ្វិកដល់ទៅ NVIDIA Geforce RTX 2060, ទំហំអេក្រង់ 15.6 អ៊ីញ សម្រាប់ម៉ូឌែល ASUS TUF Gaming A15 និង 17.3 អ៊ីញ សម្រាប់ម៉ូឌែល ASUS TUF Gaming A17 ដែលសុទ្ធតែអាចបង្ហាញរូបភាព Full HD លើបន្ទះ IPS និងមានកម្រិត Refresh Rate ដល់ 120Hz ទៅ 144Hz,  ក្តារចុចប្រភេទ Backlit All-zone RGB និងមានកម្លាំងម៉ាស៊ីនខ្យល់ល្អ។ បន្ថែមពីនេះ វាមានបំពាក់ជាមួយបច្ចេកវិទ្យា Wifi 5 (802.11ac) ដែលល្អ សម្រាប់អ្នកលេងហ្គេម ឬបែប Streamer, អ្នកចាប់អាជីប Designer និងអ្នកដែលចូលចិត្ត ការកម្សាន្ត ទូទៅ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ អាចពិនិត្យបន្ថែមលើ Specs ខាងក្រោមនេះបាន៖

 

• ASUS TUF Gaming A15

 

 

 

• ASUS TUF Gaming A17

 

 

ដូច្នេះប្រិយមិត្តទាំងអស់គ្នា នេះជាលក្ខណៈសម្បត្តិត្រួសៗ របស់ឡេបថបប្រភេទ Gaming ជំនាន់ក្រោយម៉ូឌែល TUF Gaming A15 និង TUF Gaming A17 របស់ក្រុមហ៊ុន ASUS។ យ៉ាងណា ចំពោះតម្លៃ និងថ្ងៃចេញលក់ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ តែយើងនឹងបានដឹងច្បាស់ ពេលមានវត្តមាន ចូលមកដល់ក្នុងប្រទេសកម្ពុជាយើង។

 

ដោយ​ ៖ ASUS
អត្ថបទទាក់ទង