ផ្ទាំង Wallpaper ស្អាតៗ​របស់ Galaxy S20 ត្រូវ​បាន​លេច​ធ្លាយ​ហើយ អាច​ទាញ​យក​នៅ​ទី​នេះ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ដូចដែលប្រិយមិត្តអ្នកអានទាំងអស់គ្នា បានដឹងរួចមកហើយថា កាលពីពេលកន្លងទៅនេះ មានការបង្ហាញថា Samsung អាចនឹងប្រកាសចេញស្មាតហ្វូនកំពូល ត្រកូល S ជំនាន់ចុងក្រោយ របស់ខ្លួនដល់ទៅ ចំនួន 3 ម៉ូឌែល ជាផ្លូវការនៅខែក្រោយនេះ ផងដែរ។ រីឯពេលនេះ សម្រាប់រូបភាព Wallpaper ដែលយើងនឹងបានឃើញលើ Galaxy S20 នោះ ត្រូវបានបែកធ្លាយ និងឃើញថាមានរំលេចពណ៌ជាច្រើន ដែលមើលទៅ គួរអោយទាក់ទាញ ម្យ៉ាងដែរ។

 

 

ជាក់ស្ដែង Wallpapers ទាំងនេះ គឺមានលក្ខណៈខុសប្លែកពីគ្នានឹង Wallpaper ដែលមាននៅលើ Galaxy Note10 Series ដោយ Wallpaper សម្រាប់ Galaxy S20 Series ជំនាន់ចុងក្រោយនេះ មានរូបភាពបែប ផ្កាតិច បែបដំណក់ទឹកតិច ជាមួយជម្រើសពណ៌យ៉ាងច្រើន ហើយមើលទៅ ពិតជាស៊ីគ្នា ជាមួយអេក្រង់ធំលាតពេញគែម មានកម្រិតបង្ហាញរូបភាពច្បាស់លើ Galaxy S20 Series ទៀតផង។ លើសពីនេះទៅទៀត ផ្ទាំងរូបភាព Wallpapers ទាំង 8 នេះ មានទំហំ Resolution 3200 x 3200 ភិចសែល និងសមឥតខ្ចោះ ចំពោះ Galaxy S10+ និង Galaxy Note10+ ហើយរូបភាព ទាំងនេះ ក៏សាកសម ជាមួយស្មាតហ្វូន Galaxy ដទៃទៀតដែរ ផងដែរ។

 

***ចុចទីនេះ ដើម្បីទាញយក Wallpaper៖

 

 

មួយវិញទៀត ចំពោះស្មាតហ្វូនអេក្រង់លាត របស់ក្រុមហ៊ុនផ្សេងៗ ក៏អាចទាញយក បានដែរ គ្រាន់តែកម្រិតរូបភាព អាចខុស Resolution បន្តិចបន្តួច។ អញ្ចឹង សម្រាប់អ្នកដែលប្រើ Galaxy S10/10+ ជាពិសេស Galaxy Note10+ មានអេក្រង់ច្បាស់កប់ អាចទាញយក Wallpaper នេះ មកបន្ថែមសម្រស់ មួយកម្រិតទៀតបាន។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង