Galaxy S20 Ultra អាចនឹងភ្ជាប់មកជាមួយជម្រើស RAM ទំហំ 16GB និងរន្ធបន្ថែម Memory Card ផងដែរ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មីចុងក្រោយគេរបស់ Samsung គឺ Galaxy S20, Galaxy S20+ និង Galaxy S20 Ultra នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី 11 ខែកុម្ភៈខាងមុខនេះហើយ។ ដូច្នេះបើយើងគិតចាប់ពីពេលនេះទៅ នៅសល់រយៈពេលមិនដល់ 1 ខែទៀតផង ស្មាតហ្វូនកំពូលទាំង 3 នេះនឹងបានឃើញពន្លឺថ្ងៃជាផ្លូវការហើយ ប៉ុន្តែលក្ខណៈសម្បត្តិរបស់ពួកវានៅតែបន្តលេចធ្លាយស្ទើរតែមិនលស់ថ្ងៃទៅហើយ។ 

 

 

ដោយឡែកមិនខុសពីសព្វមួយដងនោះទេ នៅក្នុងថ្ងៃនេះដែរ លក្ខណៈសម្បត្តិរបស់ Galaxy S20 Series ត្រូវបានលាតត្រដាងសាជាថ្មីម្តងទៀតហើយ។ បើយោងទៅតាមការបញ្ជាក់របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Max Weinbach ជាមនុស្សតែមួយដែលបានចែកចាយរូបភាពចាប់កាន់រូបរាងពិតប្រាកដរបស់ Galaxy S20+ បាននិយាយថាស្មាតហ្វូនម៉ូឌែលកំពូលផុតលេខ Galaxy S20 Ultra នឹងភ្ជាប់មកជាមួយជម្រើស RAM ទំហំរហូតដល់ទៅ 16GB ប្រភេទ LPDDR5។ ប្រភពខាងលើក៏បានបន្តទៀតថា Galaxy S20 Ultra ក៏បានភ្ជាប់មកជាមួយរន្ធបន្ថែម Memory ប្រភេទ microSD ផងដែរ។ ក្រៅពីជម្រើស RAM ទំហំ 16GB ដែលបានិយាយពីខាងលើនេះ Galaxy S20 Ultra ក៏បានភ្ជាប់មកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB និងជម្រើស RAM ទំហំ 12GB ផងដែរ។ 

 

 

បន្ថែមពីនេះ Galaxy S20 Ultra ត្រូវបានគេរំពឹងថា នឹងបំពាក់មកជាមួយអក្រង់លាតកោង ស្ទើរតែគ្មានគែម ទំហំរហូតដល់ទៅ 6.9 អ៊ីញ ជាប្រភេទ SAMOLED ជំនាន់ថ្មីចុងក្រោយគេ ដែលមានកម្រិតបង្ហាញ 2K ជាមួយអេក្រង់ Refresh Rate រហូតដល់ទៅ 120Hz ឯណោះ។ ចំពោះកម្លាំងម៉ាស៊ីនវិញ Galaxy S20 Ultra នឹងប្រើប្រាស់បន្ទះឈីបកំពូល Exynos 990 ឬក៏ Snapdragon 865 អាស្រ័យទៅតាមទីផ្សារនីមួយៗ។ ដើម្បីចូលរួមចំណែកទ្រទ្រង់មុខងារពិសេសៗ ដែលបានរៀបរាប់នៅខាងលើនេះ Galaxy S20 Ultra ក៏បានភ្ជាប់មកជាមួយថ្មទំហំដល់ទៅ 5,000 mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 45W ថែមទៀតផង។

 

ដោយ​ ៖ Max Weinbach
អត្ថបទទាក់ទង