Samsung​ W2018 ​ជាប់​ឈ្មោះ​ជាទូរសព្ទ​ឆ្លាតវៃ​ ដែល​ត្រូវបាន​គេ​យក​ទៅ​ចម្លង​តាម​ច្រើន​បំផុត​ ក្នុង​ឆ្នាំ​ 2019​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីឆ្នាំ 2019 យើងបានដឹងហើយថា មានស្មាតហ្វូនជាច្រើនបានបង្ហាញខ្លួន នៅលើទីផ្សារ ដែលក្នុងនោះមានម៉ូឌែលខ្លះ បានចេញមុខជាមួយលក្ខណៈប្លែកពីគេ ហើយចំណែកឯម៉ូឌែលមួយចំនួនទៀត ក៏មានការចនាប្រហាក់ប្រហែលគ្នាផងដែរ។ នៅក្នុងនោះដែរ ស្មាតហ្វូនមួយចំនួន ត្រូវបានគេយកទៅធ្វើ ក៏ដូចជាចម្លងតាម រចនាបថរូបរាងខាងក្រៅរបស់វា ឲ្យសឹងតែដូចគ្នាទាំងស្រុងតែម្ដង អញ្ចឹងតើអ្នកទាំងអស់គ្នា ចង់ដឹងទេថា ក្នុងចំណោមស្មាតហ្វូនទាំងនោះ តើមានម៉ូឌែលណាខ្លះ ដែលត្រូវបានគេយកទៅចម្លងតាមច្រើនជាងគេ ក្នុងឆ្នាំ 2019?

 

 

មិនខុសទេ បើតាមការបង្ហាញពី Master Lu បានឲ្យដឹងថា នៅក្នុងឆ្នាំ 2019 កន្លងទៅ ស្មាតហ្វូនដែលត្រូវបានគេយកទៅផលិត ជាម៉ូឌែលក្លែងក្លាយច្រើនជាងគេនោះ គឹជាស្មាតហ្វូនបត់បិទបើករបស់ Samsung ម៉ូឌែល W2018 ហើយម៉ូឌែលនេះដែរ វាមិនមានចរាចរណ៍ ក្នុងស្រុកយើងនោះទេ។ បន្ទាប់មកយើងឃើញថា iPhone 8 ក៏មានម៉ូឌែលក្លែងក្លាយច្រើនដែរ ដែលឈរនៅចំណាត់ថ្នាកលេខ 2 រីឯលេខ 3 គឺ iPhone XS Max បន្តបន្ទាប់មកទៀតគឺ iPhone X, Samsung W2019, Galaxy S8+, Xiaomi Mi Max, Mi 9, OPPO R11 Plus និង OnePlus 7 Pro ផងដែរ។ គួរបញ្ជាក់ដែរថា បើតាមការគិតប្រៀបធៀបជាមួយ ស្មាតហ្វូនក្លែងក្លាយទាំងអស់គឺ Samsung និង Apple ជាក្រុមហ៊ុន ដែលមានម៉ូឌែលក្លែងក្លាយច្រើនជាងគេ ឬអាចហៅបានថា ជាស្មាតហ្វូនដែលត្រូវបាន គេយកទៅផលិតជាម៉ូឌែលក្លែងក្លាយច្រើនជាងគេ ដោយ Samsung មានចំនួន 28.7% រីឯ iPhone មាន 15.88% ក្នុងចំណោមស្មាតហ្វូនក្លែងក្លាយទាំងអស់។ 

 

 

អញ្ចឹងហើយ ទាំងនេះជាស្មាតហ្វូន ដែលត្រូវបានគេផលិត ជាម៉ូឌែលក្លែងក្លាយច្រើនជាងគេ ដែលក្នុងនោះយើងឃើញថា Samsung W2018 មានឈរនៅគេ បន្ទាប់មកទៀតមានដូចជា iPhone 8, iPhone XS Max ក៏ដូចជា iPhone X ជាដើម។ ដូច្នេះហើយ សម្រាប់អ្នកដែលចង់ស្វែងរកទិញស្មាតហ្វូន នៅស្រុកយើងទាំងអស់គួរតែប្រយ័ត្ន ក៏ដូចជាពិនិត្យមើល ឲ្យបានម៉ត់ចត់បន្តិច មុននឹងសម្រេចចិត្តទិញ ម៉ូឌែលស្មាតហ្វូនខាងលើ ព្រោះដើម្បីបង្ការ ការប៉ះចំម៉ូឌែលក្លែងក្លាយអញ្ចឹងដែរ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង