ប្រភព​មួយ​បង្ហាញ​ថា Apple នឹង​បញ្ចេញ iPhone អេក្រង់​ទំហំ 5.4 អ៊ីញ​មិន​ធ្លាប់​មាន​ពី​មុន​មកក្នុង​ឆ្នាំ 2020 នេះ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

កាលពីពេលកន្លងទៅនេះ យើងទទួលបានរបាយការណ៍ដែលនិយាយពាក់ព័ន្ធទៅនឹង iPhone ជំនាន់ថ្មី 2 ផ្សេងគ្នា ដោយរបាយការណ៍មួយបានបញ្ជាក់ថា នៅក្នុងឆ្នាំ 2020 នេះ ក្រុមហ៊ុន Apple នឹងបញ្ចេញលក់ iPhone រហូតដល់ទៅ 5 ម៉ូឌែលឯណោះ និងរបាយការណ៍មួយផ្សេងទៀត បានធ្វើការប៉ាន់ស្មានថា ក្រុមហ៊ុន Apple មានគម្រោងប្រើប្រាស់ប្រើបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ Ultrasonic ជំនាន់ថ្មីរបស់ Qualcomm នៅលើ iPhone ឆ្នាំ 2020 របស់ខ្លួន យ៉ាងហោចណាស់ក៏មួយម៉ូឌែល ផងដែរ។

 

 

ដោយឡែក រហូតមកដល់ពេលនេះ យើងទើបទទួលបានរបាយការណ៍ថ្មីថា ក្រុមហ៊ុន Apple កំពុងធ្វើការអភិវឌ្ឍន៍លើ iPhone ជំនាន់ថ្មី ជាមួយអេក្រង់ទំហំ 5.4 អ៊ីញ មិនធ្លាប់មានពីមុនមក ដែលប្រភពដដែលបានអះអាងថា iPhone អេក្រង់ 5.4 អ៊ីញនេះ មានរចនាបថរូបរាងដូចគ្នាទៅនឹង iPhone 8 ដែលបានប្រកាសចេញក្នុងឆ្នាំ 2017 អញ្ចឹងដែរ។ ប៉ុន្ដែ iPhone ស៊េរីថ្មីនេះ អាច Support ការប្រើប្រាស់ជាមួយមុខងារ Face ID ដូចទៅនឹង iPhone 11 Series ដែរ ហើយវាថែមទាំងអាច ត្រូវបានបំពាក់ដោយបន្ទះឈីបកំពូល A13 Bionic និងអាចមានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ ទៀតផង។ ខណៈពេលដែល iPhone 8 មានអេក្រង់ទំហំត្រឹម 4.7 អ៊ីញប៉ុណ្ណោះ និងមានកាមេរ៉ាខាងក្រោយចំនួនមួយគ្រាប់ ផងដែរ។ ដូច្នេះ ប្រសិនបើព័ត៌មាននេះ អាចក្លាយជាការពិតមែននោះ វាពិតជារឿងល្អណាស់សម្រាប់អ្នកគាំទ្រផលិតផតរបស់ Apple ពីព្រោះថា នឹងធ្វើអោយ iPhone មានរូបរាងតូចដូចគ្នានឹង iPhone 8 មួយនេះ អាចមានអេក្រង់ធំលាតពេញដល់ទៅទំហំ 5.4 អ៊ីញឯណោះ។ 

 

 

មួយវិញទៀត បើយោងតាមរបាយការណ៍កន្លងមក នៅក្នុងឆ្នាំ 2020 នេះ ក្រុមហ៊ុន Apple នឹងបញ្ចេញលក់ iPhone រហូតដល់ទៅ 5 ម៉ូឌែល ឯណោះ។ ក្នុងនោះរួមមានដូចជា iPhone SE 2 ឬ iPhone 9 មានអេក្រង់ ទំហំ 4.7 អ៊ីញ ប្រើអេក្រង់ LCD, iPhone ទំហំ 5.4 អ៊ីញ ប្រើអេក្រង់ OLED, iPhone ទំហំ 6.1 អ៊ីញ ប្រើអេក្រង់ OLED (ម៉ូឌែលធម្មតា), iPhone 6.1 អ៊ីញ ប្រើអេក្រង់ OLED (ម៉ូឌែលកំពូល) និង iPhone 6.7 អ៊ីញ ប្រើអេក្រង់ OLED (ម៉ូឌែលកំពូល)។

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង