ឆ្នាំ​ថ្មី​នេះ​ Xiaomi​ ប្រចាំ​ប្រទេស​កម្ពុជា​ នឹង​ធ្វើ់ការ​ចែក​អាំង​ប៉ាវ​ជាច្រើនរង្វាន់​
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា នឹងចែកអាំងប៉ាវ ទៅដល់ហ្វេននៅលើហ្វេសប៊ុក និង នៅ Mi Home ទាំង 3 សាខា ដូចជា សាខាផ្សាដើមថ្កូវ, សាខាស្ទឹងមានជ័យ និងសាខាសន្ធរម៉ុក។ មិនតែប៉ុណ្ណោះ ក្នុងឱកាសចូលឆ្នាំចិននេះ ខាងក្រុមហ៊ុន ក៏មានកម្មវីធីប្រូម៉ូសិន ដែលមិនធ្លាប់មានផងដែរ ហើយសុទ្ធសឹងតែជាផលិតផល ពេញនិយមទូទាំងពិភពលោក ថែមទៀត។

 

 

 

លើសពីហ្នឹងទៅទៀត គឺថាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi ក៏បានចែករង្វាន់ធំ ដល់ហ្វេនផងដែរ នោះគឺស្មាតហ្វូនជំនាន់ថ្មី ម៉ូឌែល Mi Note 10 កាមេរ៉ា 108MP តម្លៃ 499ដុល្លារ។ 

 

 

គួររំលឹកថា Xiaomi ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធ ជាផ្លូវការនូវ Mi Note 10 និង Mi Note 10 Pro ដែលស្មាតហ្វូនកាមេរ៉ាទំហំ 108 មេហ្កាភិចសែល ដំបូងគេ កាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2019 កន្លងទៅ។ ម្យ៉ាងវិញទៀត វាក៏ជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសកម្ពុជា ផងដែរ ដោយម៉ូឌែលទាំងពីរនេះ បានបំពាក់នូវកាមេរ៉ាដែលមានទំហំធំលើសគេ និងមានការឌីស្សាញយ៉ាងល្អ ថែមទៀត។ សម្រាប់ Mi Note 10 មានភ្ជាប់ជាមួយ និងថាមពលថ្មធំទំហំដល់ទៅ 5260mAh និងផ្តល់នូវបទពិសោធន៍នៃការថតរូបភាព បានល្អផងដែរ។

 

ស្មាតហ្វូនស៊េរីថ្មី Mi Note 10 (6GB+128GB) ដាក់លក់នៅក្នុងតម្លៃ $499 ខណៈពេលដែលស្មាតហ្វូន Mi Note 10 Pro (8GB+256GB) មានតម្លៃ $599។ ការលក់ស្មាតហ្វូននេះ ជាផ្លូវការ គឺនៅថ្ងៃទី 13 ខែធ្នូ កន្លងទៅ ដែលមាននៅក្នុងហាងលក់ចែកចាយផ្លូវការ របស់ក្រុមហ៊ុន Xiaomi រួមមាន ហាង Mi Home ទាំងបីសាខា គឺ សាខាស្ទឹងមានជ័យ, សាខាផ្សារដើមថ្កូវ និងសាខាសន្ធរមុខ រួមជាមួយដៃគូចែកចាយ ជាច្រើនទៀត ក៏ដូចជា ហាងអនឡាញ Smile Shop និង Dola Mall ផងដែរ។

 

 

សូមជំរាបថា ក្រុមហ៊ុន Xiaomi បានបង្កើតឡើងដំបូង នៅក្នុងឆ្នាំ 2010 និងបានហក់ចូលទៅក្នុងទីផ្សារ ភាគហ៊ុននៅក្រុងហុងកុងឆ្នាំ 2018 ។ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានឡើងមកឈរនៅលេខរៀងទី 4 នៃចំណាតថ្នាក់ស្មាតហ្វូនរបស់ពិភពលោក ហើយនឹងបានបង្កើតនូវមាតិការព័ត៌មានវិទ្យា នៅលើពិភពលោក ផងដែរ ជាមួយនឹងចំនួនអ្នកប្រើប្រាស់ច្រើនជាង 196 លានឧបករណ៍ ដោយបូករួមទាំង កុំព្យូទ័រ និងស្មាតហ្វូន។ មកដល់ពេលនេះ Xiaomi បានពង្រីកទីផ្សារ បានចំនួនច្រើជាង 80 ប្រទេសហើយ នៅជុំវិញពិភពលោក ហើយគិតត្រឹមខែកក្កដា ឆ្នាំ 2019 នេះ ក្រុមហ៊ុន Xiaomi បានបោះជំហានចូលក្នុងតារា Fortune Global 500 ដោយឈរនៅលេខរៀងទី 468៕

 

ដោយ​ ៖ Xiaomi Cambodia
អត្ថបទទាក់ទង