រូបភាពបែកធ្លាយថ្មីបង្ហាញថា Black Shark 3 ប្រើអេក្រង់ 2K ជាមួយកម្រិតអេក្រង់ដល់ទៅ 120Hz​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ យើងទទួលបានដំណឹងមួយដ៏គួរឲ្យចាប់អារម្មណ៍ និយាយទាក់ទងនឹងលក្ខណៈសម្បត្តិពិសេសរបស់ Black Shark 3 ជាស្មាតហ្វូនប្រភេទហ្គេម ដែលត្រូវចូលមកស្នងតំណែងរបស់ Black Shark 2 ដែលបានប្រកាសចេញជាផ្លូវការ នៅក្នុងខែកក្កដា ឆ្នាំមុននេះ។ តាមរយៈដំណឹងនោះ បាននិយាយថា Black Shark 3 នឹងក្លាយទៅជាស្មាតហ្វូនដំបូងគេបង្អស់ ដែលនឹងបំពាក់មកជាមួយ RAM មានទំហំរហូតដល់ទៅ 16GB ឯណោះ។ 

 

 

ដោយឡែកនៅក្នុងថ្ងៃនេះ យើងក៏ប្រទះឃើញរូបភាពបែកធ្លាយមួយសន្លឹក ដែលបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ចិន ដែលធ្វើឲ្យយើងដឹងថា កំពូលស្មាតហ្វូនប្រភេទហ្គេម Black Shark 3 នឹងបំពាក់មកជាមួយអេក្រង់ដែលមានកម្រិតបង្ហាញ 2K ជាមួយអេក្រង់ Refresh Rae រហូតដល់ទៅ 120Hz ថែមទៀតផង។ តាមរយៈរូបភាពដដែលនោះ ក៏បានបញ្ជាក់ថា Black Shark 3 បានផ្តល់ជម្រើសមួយចំនួនទាក់ទងទៅនឹងផ្នែកបន្ទះបង្ហាញរបស់វា សម្រាប់អ្នកប្រើប្រាស់អាចធ្វើការជម្រើសបាន ក្នុងនោះមានដូចជា ជម្រើសអេក្រង់ Refresh Rate ចែកចេញជា 3 ជម្រើសគឺ 60Hz, 90Hz និង 120Hz និងជម្រើសកម្រិតបង្ហាញចែកចេញជា 2 ជម្រើសគឺ Full HD (1080p) និង 2K។

 

 

គួរបញ្ជាក់ផងថា ថ្វីត្បិតតែរូបភាពបែកធ្លាយបានបង្ហាញថា Black Shark 3 បំពាក់មកជាមួយអេក្រង់ដែលមានកម្រិតបង្ហាញ 2K ជាមួយអេក្រង់ Refresh Rate 120Hz ក៏ពិតមែន ប៉ុន្តែ យើងក៏មិនទាន់អាចប្រាកដបាន 100% នោះដែរ ដែលថានៅពេល Black Shark 3 ប្រកាសចេញជាផ្លូវការ នៅតែភ្ជាប់មកជាមួយជម្រើសដូចដែលបានរៀបរាប់ខាងលើ។ ព្រោះថា ពេលខ្លះក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួន បានសម្រេចចិត្តធ្វើការសរសេរកូដបិទ មិនឲ្យអ្នកប្រើប្រាស់ទទួលបានជម្រើសអេក្រង់ Refresh Rate ខ្ពស់ ក៏មានដែរ បើទោះបីជា Hardware ដែលបំពាក់នៅលើស្មាតហ្វូនមួយនោះអាចគាំទ្រជម្រើសនោះដោយ។ ចំពោះមូលហេតុនោះ ក៏ព្រោះតែ ថ្មដែលបំពាក់នៅលើស្មាតហ្វូនមួយនោះ មិនអំណោយផលសម្រាប់ជម្រើសកម្រិតបង្ហាញខ្ពស់ និងជម្រើស Refresh Rate ខ្ពស់។

 

ដោយ​ ៖ Ice Universe
អត្ថបទទាក់ទង