កម្មវិធី​ Android​ Auto​ ត្រូវ​បាន​គេ​ទាញ​យក​ជាង​ 100​ លាន​ដង​ហើយ​ គិត​មក​ទល់​ពេល​នេះ​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់ហើយ ពីកម្មវិធីមួយដែលត្រូវបាន Google បង្កើតឡើងសម្រាប់ ប្រើប្រាស់ជាមួយរថយន្ត ដើម្បីបង្កើនភាពងាយស្រួល ក្នុងការបញ្ជាផងដែរផ្សេងៗ ក៏ដូចជាមានមុខងារជំនួយបន្ថែម ដល់ការបើកបរ និយាយឲ្យចំទៅ នោះជាកម្មវិធី Android Auto នេះឯង។ ដោយឡែក បន្ទាប់ពីវា ត្រូវបានដាក់ឲ្យទាញយក ដល់ទៅជាង 100 លានដងហើយ នៅលើឃ្លាំងកម្មវិធី Play Store ដែលនេះអាចចាត់ទុកជា ចំនួនដ៏ច្រើនមួយផងដែរ។

 

 

ប្រាកដណាស់ នៅក្នុងពេលនេះ យើងឃើញថា កម្មវិធីរបស់ Google ដែលបង្កើតសម្រាប់ភ្ជាប់ស្មាតហ្វូនជាមួយនឹងរថយន្ត ដើម្បីជួយបង្កើនភាពងាយស្រួល ក្នុងបញ្ជាលើរថយន្ត ក៏ដូចជាការបើកបរ ដែលមានឈ្មោះថា Android Auto នោះ ពេលនេះត្រូវបានគេទាញយកដល់ទៅជាង 100 លានដងហើយ នៅលើ Play Store ដែលនេះ មិនមែនជាចំនួនច្រើននោះទេ បើយើងប្រៀបជាមួយកម្មវិធីផ្សេងទៀត របស់ក្រុមហ៊ុនអាមេរិកនេះដែរ ព្រោះថាមានកម្មវិធី មានអ្នកទាញយកដល់ទៅជាង 1 ពាន់លាននាក់ឯណោះ។ យ៉ាងណាក៏ដោយ ការទាញយកចំនួន 100 លានដងនេះ វាជាចំនួនច្រើន បើយើងមើលទៅតាមស្ថានភាពជាក់ស្ដែង ព្រោះថាកម្មវិធីនេះ វាមិនមែនដាក់ឲ្យទាញយកបាន នៅគ្រប់ឧបករណ៌នោះទេ ជាកស្ដែងទាល់តែឧបករណ៍នោះ ដំណើរការដោយ Android 10 ទើបអាចប្រើប្រាស់បាន។ គួររំលឹកដែរថា កាលពីឆ្នាំមុន Google មានគម្រោងក្នុងការ បញ្ឈប់ជីវិតកម្មវិធីនេះ ពីស្មាតហ្វូនផងដែរ ដោយយកវាទៅជាមុខងារ Driving Mode លើ Google Assistant វិញ ប៉ុន្តែគេក៏បានផ្លាស់ប្តូរការគិតវិញ ដោយប្រែទៅជាដាក់ឲ្យដំណើរការលើស្មាតហ្វូន ដែលប្រើប្រាស់ Android ជំនាន់ចុងក្រោយវិញ។

 

 

គួរបញ្ជាក់ផងដែរថា Android Auto គឺជាកម្មវិធី ដែលផ្ដល់សិទ្ធិអោយអ្នកប្រើប្រាស់ ស្មាតហ្វូន Android អាចធ្វើការតភ្ជាប់គ្នា ជាមួយរថយន្តស៊េរីថ្មីៗ ដែលមានមុខងារវៃឆ្លាតនេះ ឬ រថយន្តស៊េរីទំនើបមួយចំនួនទៀតបានភ្ជាប់មកជាមួយកម្មវិធីនេះស្រាប់តែម្ដង ដើម្បីប្រើប្រាស់ទៅលើ មុខងារជាច្រើន ដែល Android Auto អាចធ្វើទៅបាន ដូចជា ការបញ្ជាដោយសម្លេង, ប្រើមុខងារ Google Assistant, មើលផែនទី និងទិសដៅ, ប្រើកម្មវិធីបណ្ដាញសង្គមជាច្រើនដូចជា Facebook, WhatsApp, Message, ស្ដាប់តន្ត្រី ឬ វិទ្យុ និងមានមុខងារជាច្រើនផ្សេងទៀតផងដែរ។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង