Power Bank ស៊េរីថ្មី​របស់ Anker មាន​សមត្ថភាព​ខ្ពស់​អាច​សាកថ្ម MacBook Pro 2019 មួយ​ពេញ​បាន​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

Anker បានធ្វើការប្រកាសចេញនូវ Powerbank ជំនាន់ក្រោយរបស់ខ្លួន ដែលមានផ្ទុកនូវថាមពលខ្ពស់ អាចផ្ដល់ជូនការបញ្ចូលថ្មដល់ MacBook Pro ស៊េរីឆ្នាំ 2019 មួយពេញតែម្ដង កាលពីនៅព្រឹត្តិការណ៍ CES 2020 កន្លងផុតទៅប៉ុន្មានថ្ងៃមុននេះ។ ឧបករណ៍ផ្ទុកថាមពលថ្មនេះ ត្រូវបានក្រុមហ៊ុន Anker ដាក់ឈ្មោះឲ្យវាថា PowerHouse 100 ដែលមានចំនួនថ្មរហូតដល់ទៅ 27,000mAh និងការឌីហ្សាញបែបសាមញ្ញ ប៉ុន្ដែគួរឲ្យទាក់ទាញម្យ៉ាងដែរ ហើយអាចយកតាមខ្លួនយើងបានដោយងាយ។

 

 

ចំណែកឯលក្ខណៈសម្បត្តិផ្សេងៗទៀតរបស់ Powerbank ស៊េរីថ្មីរបស់ Anker ម៉ូឌែល PowerHouse 100 នេះ គឺវាអាចសាកបញ្ចូលថ្មវិញបានតាមរយៈរន្ធ USB Type-C និងមានភ្ជាប់មកជាមួយមុខងារ “Universal Compatibility” អាចផ្ដល់ជូនការសាកថ្មក្នុងល្បឿនលឿន ដល់គ្រប់ប្រភេទឧបករណ៍ទាំងអស់ ដែលគាំទ្រជាមួយបច្ចេកវិទ្យានេះដែរ។ លើសពីនេះទៅទៀត ថ្មរបស់វាក៏មានបំពាក់នូវ ប្រព័ន្ធការពារសុវត្ថិភាព MultiProtect ពី Anker ដែលជួយទប់ស្កាត់ការសាកថ្មហួសកំណត់ និងកុំឲ្យឆ្លងប្រព័ន្ធសៀគ្វី ថែមទៀតផង។ យើងក៏ឃើញមានរន្ធ USB-A ចំនួន 2 ជាមួយបច្ចេកវិទ្យា IQ Charging ដែរ សម្រាប់ការគាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មលឿន។ ប្រសិនបើប្រិយមិត្តកំពុងតែស្វែងរក PowerBank ដែលអាចសាកថ្ម MacBook Pro របស់លោកអ្នកមួយពេញបាន និងងាយស្រួលយកតាមខ្លួន ដូច្នេះវានេះហើយជាជម្រើសដ៏ល្អបំផុត។

 

 

Anker បាននិយាយប្រាប់ថា វានឹងមាននៅលើទីផ្សារនានា ចាប់ពីខែមេសា ឆ្នាំ 2020 ខាងមុខនេះតទៅ ជាមួយតម្លៃដាក់លក់ចន្លោះពី ៦៤០,០០០ រៀល (~159.99 ដុល្លារ) ទៅខ្ទង់ ៧០០,០០០ រៀល (~174.99 ដុល្លារ) នៅពេលចេញជាផ្លូវការ។ អ្នកទាំងអស់គ្នាអាចរកជាវវាបាន តាមរយៈវេបសាយរបស់ Anker ឬ រង់ចាំហាងនានាក្នុងស្រុកយើង យកមកដាក់លក់បន្ដក៏បានដែរ។

ដោយ​ ៖ Redmond Pie
អត្ថបទទាក់ទង